loader

អាមេរិកសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនរងការវាយប្រហារ

កាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា រោងចក្រចម្រាញប្រេងពីរកន្លែងរបស់ប្រទេសអារ៉ាប់ប៊ីសាវអូឌិត រងការ​វាយ​ប្រហារយ៉ាងធ្ងន់ធ្ងរ ដោយយន្តហោះដ្រូន។ ការវាយប្រហារនេះ ទោះជា ក្រុមឧទ្ទាមមួយនៅ​ក្នុង​ប្រទេសយេ​ម៉ែនចេញមុខហើយប្រកាសថាជាស្នាដៃរបស់ខ្លួនក៏ដោយ តែសម្រាប់អាមេរិកនៅតែ​ចាត់​ទុក​ថា ជាការវាយប្រហារពីសំណាក់ដ្រូននៃប្រទេសអ៊ីរ៉ង់។ សារព័ត៌មាន New York Times ដាក់ចំណង​លើ​​អត្ថបទបែបវិភាគមួយដែលប្រែថា ពេលនេះ អ៊ីរ៉ង់ពិតជាកំពុងក្លាយជាសត្រូវរបស់អាមេរិកយ៉ាងពិត​ប្រាកដ ហើយអារ៉ាប់ប៊ីសាវអូឌិត កំពុងលែងយកអាមេរិកជាមិត្តស្លាប់រស់នឹងគ្នាដែរ។ ដោយស្ថាន​ការ​ណ៍ អាក្រក់និងធ្ងន់ធ្ងរ​ លោកត្រាំ ដែលដកទីប្រឹក្សាកំពូលផ្នែកសន្តិសុខរបស់ខ្លួនលោកJohn Bolton ឥឡូវនេះ បានកោះប្រជុំ ជាមួយឧត្តមសេនីយិ៍និង រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនឡើងវិញអំពី ឥរិយាបថ​ចុង​ក្រោយនេះរបស់អ៊ីរ៉ង់គឺមើលទៅ​អាមេរិកកំពុងសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាម​ប្រឆាំង​នឹង​អ៊ីរ៉ង់​ហើយពុំនោះទេ ខ្លួននឹងអាចរបូតសម្ព័ន្ធមិត្តអារ៉ាប់ប៊ីសាវអូឌិត។

ឆ្លើយតប នឹងព្រឹត្តិការណ៍នេះ សូមស្ដាប់ការវិភាគនិងបកស្រាយរបស់លោកនួន បូរិន តាមការចោទសួរ​របស់លោក​កែវ សុខា​ដូចតទៅ៖

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រុស្ស៊ីវាយលុកចូលតំបន់អារ៉ាប់ ក្រោយពីអាមេរិកស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាមនឹងអ៊ីរ៉ង់

តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមកលទ[...]

តើNATOនឹងចាត់ការយ៉ាងណាចំពោះទង្វើឈ្លានពានស៊ីរីរបស់ទួគីជាសមាជិកខ្លួន?

ក្នុងចំណោមប្រទេសខ្លាំងៗបណ្ដាទ្វីបអឺរ៉ុប និង អ[...]

វិភាគ៖ចិនព្យាយាមធ្វើឱ្យតៃវ៉ាន់ឯកាបំផុត តើទៅរួចឬអត់?

ឯកា មិនមានអ្នករាប់រកគឺស្មើនឹងការមិនទទួលស្គាល់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត