loader

អាមេរិកសម្រេចបង្កកទ្រព្យសម្បតិ្តមេដឹកនាំនិងមន្ត្រីវេណេហ្សូអេឡា

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសប្រទេស វេណេហ្ស៊ូអេឡា និងបានហៅប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ (Nicolás Maduro) ថាជា “ជនផ្តាច់ការ” ដោយបានបង្កក់ជំនួយផ្សេងៗរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោក ម៉ាឌូរ៉ូ បានបោះ ឆ្នោតសភាធម្មនុញ្ញ ដ៏ចម្រូងចម្រាស់។

លោក នីកូឡាម៉ាឌូរ៉ូ (Nicolás Maduro)ប្រធានាធិបតីប្រទេស វេណេហ្ស៊ូអេឡា  ។រូបភាពBBC
លោក នីកូឡាម៉ាឌូរ៉ូ (Nicolás Maduro)ប្រធានាធិបតីប្រទេស វេណេហ្ស៊ូអេឡា ។រូបភាពBBC

ក្រោមការដាក់ទណ្ឌកម្មនេះ ក្រុមហ៊ុននិងបុគ្គលឯកជនរបស់អាមេរិក ត្រូវបានហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្មជាមួយលោក ម៉ាឌូរ៉ូ ហើយទ្រព្យសម្បតិ្តរបស់មេដឹកនាំរូបនេះ ត្រូវបានបង្កកទុក។

ការបោះឆ្នោតនៃសភាធម្មនុញ្ញកាលពីថ្ងៃអាទិត្យ ធ្វើឡើងចំពេលមានការតវ៉ាដ៏ធំមួយ។ យ៉ាងហោចណាស់មនុស្ស 10 នាក់ ត្រូវបានសម្លាប់ក្នុងការតវ៉ានោះ។

លោក ម៉ាឌូរ៉ូ បាននិយាយថា ការបោះឆ្នោតនេះគឺជា “ការបោះឆ្នោតសម្រាប់បដិវត្តន៍” ដោយលោកនិយាយថា “ការដាក់ទណ្ឌ កម្មពីប្រទេសមហាអំណាចនេះមិនធ្វើឱ្យលោកភ័យខ្លាចនោះទេ”។

លោកប្រធានាធិបតីម៉ាឌូរ៉ូបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទថា “ព្រះចៅអធិរាជ Donald Trump បានធ្វើការសម្រេចចិត្តប្រឆាំងនឹងខ្ញុំ ដែលបង្ហាញការអស់សង្ឃឹម និងការស្អប់របស់គាត់”។

គណបក្សប្រឆាំងដែលបានធ្វើពហិការមិនចូលរួមការបោះឆ្នោតនោះបាននិយាយថា អ្នកបោះឆ្នោត 88% បានធ្វើការអត់ធ្មត់ ។ បក្សប្រឆាំងបានបដិសេធមិនទទួលស្គាល់ការបោះឆ្នោត។ មន្ត្រីបោះឆ្នោតបាននិយាយថា ចំនួនអ្នកទៅបោះឆ្នោតគឺមាន 41,5%តែបក្សប្រឆាំងនិងអ្នកសង្កេតការណ៍ឯករាជ្យថាលទ្ធផល នេះ គឺជាការបំប៉ោងព្រោះអ្នកចេញទៅបោះឆ្នោតមានជិត ៤ លាននាក់ ប៉ុណ្ណោះ។

តាមបណ្ដាញផ្សាយព័ត៌មានBBC មិនមានតែអាមេរិក មានវិធានការដូចនេះ គឺប្រទេសជិតខាង វេណេហ្សូអេឡា ដូចជា កូឡំប៊ី ប្រេស៊ីល អាហ្សង់ទីន ប៉េរូ កាណាដា អង់គ្លេស ក៏បានចាត់វិធានការដូចអាមេរិកដែរ។ តែនេះ គ្រាន់តែជាដំណាក់កាល ដំបូង ដែល អាមេរិក ដាក់ទណ្ឌកម្ម លើ មេដឹកនាំ ប្រទេសវេណេហ្សូឡាដែលលោកដូណាល់ត្រាំព្រមានថា វិធានការទៀត អាចបិទការនាំប្រេងចូលពីប្រទេសវេណេហ្សូអេឡា តែម្ដង៕ BBC

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

មនុស្ស ១៥នាក់ស្លាប់ ខណៈមនុស្ស ២០នាក់បាត់ខ្លួនដោយព្យុះនៅ ដូមីនិក

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​ ១៥​នាក់​បាន​ស្លាប[...]

ម៉ិ​ក​ស៊ិ​ក​ ៖​ ក្រុម​ជួយ​សង្គ្រោះ​កំពុង​កកាយ​រក​សិស្ស​ដែល​នៅ​រស់​ ក្រោយ​សាលារៀន​បាក់​រលំ​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ព្យាយាម​គាស់កកា[...]

មនុស្ស​​ ១៤៩​នាក់​ស្លាប់​ដោយ​គ្រោះរ​ញ្ជូ​យ​ដី​នៅ​ ម៉ិ​ក​ស៊ិ​ក​

យ៉ាង​ហោច​មនុស្ស​ជិត​ ១៤៩​នាក់​ បាន​ស្លាប់​ខណៈ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត