loader

អាមេរិកលក់ខែលការពារមីស៊ីលក្នុងទឹកប្រាក់ ១៥ ពាន់លានដុល្លារទៅអារ៉ាប៊ីសាអ៊ូឌីត

រដ្ឋាភិបាលសហរដ្ឋអាមេរិបានយល់ព្រមលក់នូវប្រព័ន្ធការពារមីស៊ីលធន់ការពារកម្រិតខ្ពស់បំផុតឬ ហៅកាត់ថា (THAAD) ទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងទឹកប្រាក់ ១៥ ពាន់លាន។ នេះបើយោងតាមឱ្យពីក្រសួងបរទេសអាមេរិក។

                                 ខែលមីស៊ីលប្រឆាំងមីស៊ីលរបស់អាមេរិកដែលបាញ់នៅកូរ៉េខាងត្បូង។

ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ចំណូលដែលបានពីការលក់ខែលមីស៊ីលប្រឆាំងមីស៊ីលនេះ នឹងយកទៅអភិវឌ្ឍន៍វិស័យការពារជាតិអាមេរិក និងជាផលប្រយោជន៍សម្រាប់ការធ្វើនយោបាយការបរទេស

ផ្នែកនាយកដ្ឋានរបស់អាមេរិកបន្ថែមថា ខែលមីស៊ីលនេះនឹងការពារសន្តិសុខជាតិអារ៉ាប៊ីសាអូឌីត ពីការគំរាមកំហែងផ្សេងៗពីប្រទេសក្នុងតំបន់ ពិសេសគឺអ៊ីរ៉ង់។ ការប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត បានយល់ព្រមទិញប្រព័ន្ធការពារ ដែនអាកាសពីប្រទេសរុស្ស៊ីផងដែរ។

ទីភ្នាក់ងារសហប្រធានសន្តិសុខការពាររបស់មន្ទីរ ប៉ង់តាហ្គោន និយាយថា កិច្ចព្រមព្រៀងនេះនឹងមិនផ្លាស់ប្តូរតុល្យភាពយោធានៅក្នុងតំបន់ឡើយ។

ប្រព័ន្ធ Thaad នេះ ត្រូវបានដាក់ពង្រាយនៅប្រទេសកូរ៉េខាងត្បូង ដើម្បីការពារប្រឆាំងនឹងការវាយប្រហារដោយកាំជ្រួចពីកូរ៉េខាងជើងផងដែរ។

ប៉ុន្តែប្រជាជនកូរ៉េខាងត្បូងជាច្រើនបានជំទាស់ ដោយការភ័យខ្លាចថា ខែលមីស៊ីលនេះនឹងក្លាយទៅជាគោលដៅបង្កគ្រោះថ្នាក់ដល់ជីវិតរបស់ពលរដ្ឋរស់នៅក្នុងតំបន់នោះ។

ប្រទេសចិនក៏បានសម្តែងការជំទាស់ចំពោះប្រព័ន្ធការពារមីស៊ីលដែលបំពាក់នៅកូរ៉េខាងត្បូងនេះផងដែរ ដោយចិនអៈអាងថា ខែលមីស៊ីលនេះនឹងប៉ះពាល់ដល់តុល្យភាពសន្តិសុខក្នុងតំបន់៕ប្រភពBBC

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ត្រាំប្រកាសធ្វើទស្សនកិច្ចនៅអាស៊ីខែក្រោយចំពេលស្ថានការណ៍នៅកូរ៉េកាន់តែតានតឹង

សេតវិមានបានប្រកាសថាលោកប្រធានាធិបតី លោក ដូណាល់[...]

អាមេរិកថ្កោលទោសការបោះឆ្នោត អភិបាលរដ្ឋ នៅវេណេហ្សូអេឡា

ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសថ្កោលទោស កា[...]

កូរ៉េខាងជើងត្រៀមបាញ់កាំជ្រួចរំលងទ្វីបជាថ្មីម្ដងទៀត

ក្រុមចារកម្មក្រសួងការពារជាតិអាមេរិក និងកូរ៉េខ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត