loader

អាមេរិកនឹងដកសហប្រតិបត្តិការមួយជំហ៊ានៗបើលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះ

ក្រុងភ្នំពេញ៖ វេទិកាតុមូលធ្វើឡើងដោយអ្នកសារព័ត៌មានជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William Heidt បាននាំមកនូវការរកឃើញមួយ គឺ សហរដ្ឋអាមេរិក ព្រមានថាខ្លួននឹងដកសហប្រត្តិបត្តិការវិស័យពាណិជ្ជកម្មធុរកិច្ចជាជំហ៊ានៗ ប្រសិនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះបែបនេះ។ តែបែប​នេះក្ដី លោក ផៃ ស៊ីផាន មិនយល់ថា អាមេរិកយកលេស រឿងលទ្ធិប្រជាធិបតេយ្យ ជាឧបសគ្គរបស់ខ្លួននោះទេ។

លោកឯកអគ្គរដ្ឋទូត William Heidt បានបើកអង្គវេទិកាតុមូលជាមួយអ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី១២ ខែកញ្ញានេះ  ជុំវិញប្រធានបទ ចំណងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ក្នុងជំនួបនោះ លោក William Heidt បានសង្កត់ធ្ងន់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានលើកឡើងថា សហរដ្ឋ អាមេរិកបានជួយជ្រោមជ្រែងកម្ពុជាច្រើន ក្នុងរយៈពេល ២០ឆ្នាំមកនេះ បើគិតតែលើវិស័យសេដ្ឋកិច្ច គឺចំនួន ៣៦ ពាន់លានដុល្លារ ហើយផ្សេងទៀតមានទាំងវិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម​ ការរក្សាវប្បធម៌កម្ពុជា ។ល។តែនៅពេលអ្នកសារព័ត៌មានចោទសួរអំពីស្ថានការណ៍នយោបាយនៅរយៈពេលចុងក្រោយនេះ  លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា សហរដ្ឋអា មេរិកនឹងពិចារណារដកកិច្ចសហប្រតិបត្តិការផ្សេងៗជាជំហ៊ានៗ ប្រសិនបើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះជាបន្តបន្ទាប់។ តែបែបនេះក្ដីលោកថា គេត្រូវក្រឡេកមើលអតីតកាលឡើងវិញ។

លោក William Heidt៖ «ខ្ញុំគិតថាគ្រប់គ្នាគួរតែដក មួយជំហ៊ានទៅក្រោយសិន បាទយើងក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះយើងបានធ្វើវិនិយោគមកលើកម្ពុជា១ ពាន់លានដុល្លាមកហើយមកលើកម្ពុជា បាទយើងបានជួយដូចជាវិស័យអប់រំ សេដ្ឋកិច្ច សុខាភិបាល កសិកម្ម វប្បធម៌ ការរំដោះមីនសប្បរសធម៌ ហើយផ្សេងៗទៀតបាទ!»។

ដោយឡែកសម្រាប់អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គាត់ពុំយល់ថា កម្ពុជាគ្មានលទ្ធិប្រជាធិបតេយ្យតាំងពីពេលណាមកនោះទេ។ លោកថា ករណីលោក កឹម សុខា ពុំមែនជារនាំងក្នុងចំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកនោះទេ ល្គឹកណាសហរដ្ឋអាមេរិកចូលរួមសហការក្បត់ជាតិជាមួយ លោក កឹម សុខា។

 

លោកផៃ ស៊ីផាន៖ «ដូច្នេះភាពក្បត់ជាតិរបស់ជាតិកឹមសុខាពុំមែនជាបំផ្លាញទំនាក់ទំនងល្អរវាងកម្ពុជា នឹង សហរដ្ឋអាមេរិកនោះទេ ល្គឹកណាបើសហរដ្ឋអាមេរិកចូលរួមសហការក្បត់ជាតិជាមួយកិមសុខា នោះគឺជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកបាទ! »។

សហរដ្ឋអាមេរិកគឺជាសមាជិកមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជួយពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជានឹងជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អាមេរិកគឺជាទីផ្សារធំទី ២ នៃវាយនភណ្ឌកម្ពុជា បន្ទាប់ពីសហភាពអ៊ឺរ៉ុប៕

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​កម្មករ​ថា​ អន្តរជាតិ​មិន​ងាយ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ទេ​ តែបើ​គេ​ធ្វើ​ គឺជា​កំហុស​បក្ស​ប្រឆាំង​

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែ[...]

សម្តេច ហ៊ុនសែន៖ ស្រ្តីជាផ្នែកមួយដ៏ធំក្នុងវិស័យសេដ្ឋកិច្ចជាតិនិងគ្រួសារដែលមិនអាចខ្វះបាន

ក្រុងភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែ​ វិច្ឆិកា ឆ[...]

ក្រសួងបរិស្ថានគ្រោងបង្កើតក្រុមស៊ើបអង្កេតដីធ្លីចុះទៅខេត្តព្រះវិហារ

រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ​ សំអាល់ គ្រោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត