loader

អាមេរិកចេញដីកាចាប់ខ្លួនប្រធានាធិបតីវេណេហ្សេអេឡាករណីឧក្រិដ្ឋកម្មគ្រឿងញៀន

រដ្ឋអាជ្ញាសហព័ន្ធនៅក្រុងញ៉ូវយ៉កបានចេញដីកាចាប់ខ្លួនមេដឹកនាំវេណេហ្សូអេឡាលោកម៉ាឌូរ៉ូក្នុងសំណុំរឿងឧក្រិដ្ឋកម្មគ្រឿនញៀន។

នៅថ្ងៃទី២៧នេះ លោកម៉ាឌូរ៉ូកំពុងត្រូវបានក្រសួងការបរទេសអាមេរិក ប្រកាសតាមចាប់ខ្លួននិងផ្ដល់រង្វាន់ជនណាដែលចាប់បានគឺទឹកប្រាក់១៥លានដុល្លារ។

បទចោទជាបន្ទុករបស់លោកម៉ាឌូរ៉ូនោះរួមមានបទផ្ដួចផ្ដើមគំនិតអំពើ ភេវកម្មគ្រឿងញៀន គឺជួញដូរសារធាតុ ណាកូទីន កូកាអ៊ីននិងការកាន់កាប់ជួញដូរអាវុធ។

បណ្ដាញផ្សាយព័ត៌មាន Aljazeera  មេឧក្រិដ្ឋគ្រឿង ញៀន បួននាក់តែ ជាសហចារី នឹងលោកម៉ាឌូរ៉ូ ក៏ត្រូវបាន ចេញដីកាចាប់ខ្លួនផងដែរ ហើយសរុប ទៅទាំង៥នាក់នេះ មានតម្លៃសរុប ៥៥លានដុល្លារ។

តាមAljazeera  ក្រសួងយុត្តិធម៌ អាមេរិក​បានចោទ លោកម៉ាឌ ជាផ្លូវការ បន្ទាប់ពីរកឃើញ គ្រឿងញៀន សារធាតុកូកាអ៊ីន ជាង២០០តោន បានដឹកចេញពីប្រទេសវេណេហ្សូអេឡា ទៅ កាន់ប្រទេសផ្សេៗទៀតក្នុងតំបន។

ក្រសួងយុត្តិធម៌ អាមេរិក​សម្រេចចោទនេះគឺមិនមានតែលោកម៉ាឌូរ៉ូទេគឺមានមន្រ្ដីចាស់ថ្មីរបស់លោកចំនួន១៤នាក់ទៀតដែលបានប្រព្រឹត្តបទឧក្រិដ្ឋនេះ២០ឆ្នាំមកហើយ។ ក្រសួងយុត្តិធម៌ អាមេរិកថា លោកម៉ាឌូរ៉ូប្រើប្រាស់ធនធានរដ្ឋដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មគ្រឿងញៀនអន្ដរជាតិរបស់លោកនិងចូលមកទឹកដីអាមេរិកផងដែរ។

សហរដ្ឋអាជ្ញាទាំងពីរដែលជាដើមចោទនោះមានឈ្មោះថាGeoffrey BermanនិងWilliam Barr. Geoffrey បានគូសបញ្ជាក់ថា លោកម៉ាឌូរ៉ូនិងសេនាធិការរបស់លោកបានមានចេតនាបង្ហូរគ្រឿងញៀននេះចូលទឹកដីអាមេរិកដើម្បីបំផ្លាញសុខភាពនិងសុខុមាលភាជាតិរបស់យើងពោលលម៉ាឌូរ៉ូមានចេតនាពេញលេញក្នុងការប្រើប្រាស់កាកូអ៊ីនជាអាវុធ។ប្រធានរដ្ឋសភាអាមេរិកត្រូវបានអាមេរិកចោទថាបានជួយសម្រួលការរនាំចូលនូវគ្រឿនញៀនរាប់ម៉ឺនតោនចូលអាមេរិកតាំងពីឆ្នាំ១៩៩៩យ៉ាងពុករលួយបំផុតដោយយកស្ថាប័នកំពូលប្រទេសធ្វើជាខេត្តឃុបឃិតនឹងយោធា ពួកចារកម្ម សភា និង តុលាការ។

ឥលូវនេះលោកម៉ាឌូរ៉ូជាមុខសញ្ញាតាមចាប់ខ្លួនរបស់អាមេរិក បើនរណាចាប់បានលោក គឺអាមេរិកមានរង្វាន់១៥លានដុល្លារ ហើយបើចាប់បានមន្រ្ដីជាន់ខ្ពស់ជាមុខសញ្ញាបួននាក់ គឺទទួលបាន១០លានដុល្លារ។ អាមេរិកបានទម្លាយថាមន្រ្ដីពាក់ព័ន្ធនោះគឺមានលោករដ្ឋមន្រ្ដីក្រសួងការពារជាតិVladimir Padrino  ប្រធានតុលាការកំពូល Maikel Moreno ប្រធានសភាប្រទេសនេះ រួមនឹងប្រមុខកងកម្លាំងប្រដាប់អាវុធ Luciano Marín Arango គឺការប្រកគុលអាវុធឱ្យក្រុមឧទ្ទាមកានកាប់នៅពេលដែលពួកគេចរាចរគ្រឿនញៀនឆ្លងកាត់តំបន់ការ៉ាប៊ីន អាមេរិកកណ្ដាលនិងទឹកដីអាមេរិក។

នេះគឺជាការលើកឡើងរបស់រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិកលោកម៉ៃប៉ុមពីអូនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។

ត្បិតថាមើលទៅជាទង្វើប្រឆាំងនឹងប្រមុខរដ្ឋមួយតែសម្រាប់រដ្ឋការលោកដូណាល់ត្រាំគឺយើងអាចឃើញយ៉ាងប្រាកដថាក្នុងកែវភ្នែករបស់ពួកគេមិនបានចាត់ទុកលោកម៉ាឌូរ៉ូជាប្រធានាធិបតីវេណេហ្សូអេឡាអ្វីនោះទេ។

ក្រោយទទួលបានដំណឹងនេះលោកម៉ាឌូរ៉ូបានមានប្រតិកម្មឆ្លើយតបក្នុងបណ្ដាញសង្គមទ្វីតធឺថានេះជាទង្វើឃុបឃិតរបស់អាមេរិកនិងកូឡំប៊ីរំលោភបំពានវេណេហ្សូអេឡា។ លោកម៉ាឌូរ៉ូថាសេណារីយ៉ូនេះគឺជាការខិតខំប្រឹងប្រែងចុងក្រោយហើយរបស់លោកដូណាល់ត្រាំក្នុងការចង់ទាញទម្លាក់លោកពីអំណាចក្រោយការប៉ុនប៉ងបរាជ័យច្រើនលើកច្រើនសារ។

ម៉ាឌូរ៉ូបានក្លាយជាប្រធានាធិបតីវេណេហ្សូអេឡាដនៅថ្ងៃទី២០១៣ក្រោយការស្លាប់របស់លោកហ៊ូហ្កូឆាវេសបែរជា សហគមន៍អន្តរជាតិដឹកនាំ ដោយអាមេរិក គាំទ្រដោយសហភាពអឺរ៉ុបនិងប្រទេសជាង៦០ បានទទួលស្គាល់ លោកជួនហ្គាយដូ(Juan Guiadó) ជាប្រមុខរដ្ឋស្ដីទី តាមរដ្ឋធមម្មនុញញ្ញ ដែលចែងថា ប្រធានរដ្ឋសភា គឺជាប្រមុខរដ្ឋស្ដីទី បើប្រធានាធិបតីមិនស្របច្បាប ។ រដ្ឋអាជ្ញាអាមេរិកមិនត្រឹមតែមិនហៅលោកម៉ាឌូរ៉ូជាប្រធានាធិបតីទេតែចាត់ទុកថាជាពលរដ្ឋវេណេហ្សូអេឡាដែលបច្ចុប្បន្នជាមេដឹកនាំបែបយោធាផ្ដាច់ការក្នុងប្រទេស។

លោកម៉ាឌូរ៉ូត្រូវបានគេមើលឃើញថាក្ដាប់អំណាចយោធាយ៉ាងពេញដៃដោយមានការគាំទ្រពីប្រទេសរុស្ស៊ី។

បច្ចុប្បន្នរបបលោកម៉ាឌូរ៉ូដែលឋិតនៅក្រោមការដកទណ្ឌកម្មធ្ងន់ធ្ងរនេះគឺសេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ។ពលរដ្ឋបីនាក់គឺម្នាក់ធ្លាក់ក្នុងស្ថានភាពអត់ឃ្លានហើយប្រជាជនប្រទេសនេះជិតប្រាំលាននាក់បានចាកចេញពីប្រទេសដោយសារតែអតិផរណាទំនិញលើទីផ្សារប្រទេសនេះហក់ឡើងកប់ពពក។ផលិតផលប្រេងនាំចេញរបស់ប្រទេសនេះធ្លាក់ជាង៧០ភាគរយ។កាលពីសប្ដាហ៍មុនលោកម៉ាឌូរ៉ូបានដាក់លិខិតសុំខ្ចីប្រាក់ពីធនាគារIMFប្រាំពាន់លានដុល្លារតែអាមេរិកមិនយល់ព្រម។ក្រុមបក្សប្រឆាំងដឹកនាំដោលោកជួនហ្គៃដូមិនទាន់ប្រតិកម្មនឹងចំណាត់ការរបស់អាមេរិកទេតែយ៉ាងណលោកជួនហ្គៃដូបានក្លាយជាមេបក្សប្រឆាំងដែលអាមេរិករៀបចំឱ្យឡើងកាន់អំណាចនៅពេលដែលការផ្ដួលរលំលោកម៉ាឌូរ៉ូបានជោគជ័យ។

អាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសវេណេហ្សូអេឡាដោយផ្ដើមតាំងពីឆ្នាំ២០១៨ ហើយបានដាក់សម្ពាធលើប្រទេសជិតខាងទាំងអស់ឱ្យចូលរួមដាក់ទណ្ឌកម្មនេះនឹងខ្លួនហើយមានឈានមុខគេគឺប្រទេសកូឡំប៊ី។សម្រាប់ប្រេសិតពិសេសអាមេរិកទទួលបន្ទុកវេណេហ្សូអេឡាលោកEliot Abrams បានសច្ចានឹងបង្កើនសម្ពាធឱ្យលោកម៉ាឌូរ៉ូខ្ទាតចេញពីតំណែងឱ្យបានក្នុងឆ្នាំ២០២០ដើម្បីរុញឱ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌៕

ដោយ៖ ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

UNបារម្ភករណីកូវីដ១៩ទាញទម្លាក់មនុស្ស២៦០លាននាក់ចុងឆ្នាំ២០២០នេះឱ្យចូលវិបត្តិទុរ្ភិក្ស

(UN)៖ វិបត្តិកូវីត១៩ គឺជាបញ្ហាប្រឈមមួយនៅលើសកល[...]

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត