loader

អាមេរិកគាំទ្រសេចក្ដីប្រាថ្នារបស់ពលរដ្ឋកម្ពុជាចង់បានប្រជាធិបតេយ្យ

ភ្នំពេញ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជានូវសេចក្ដីប្រាថ្នាចង់បាននូវប្រជាធិបតេយ្យ និងឯករាជ្យភាព ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខដឹកនាំកម្ពុជា អះអាងថាមិនធ្វើតាមអន្តរជាតិពាក់ព័ន្ធនឹងការអនុវត្តន៍ប្រជាធិបតេយ្យនៅកម្ពុជានោះទេ ដោយខ្លួនគិតថាការទទូចនេះគឺជារឿងមិនត្រឹមត្រូវ ។  អ្នកវិភាគទទូចឱ្យកម្ពុជា ងាកទៅពិចារណាអនុវត្តន៍ប្រជាធិបតេយ្យតាមអន្តរជាតិធំៗ ដូចជាអាមេរិក និងអឺរ៉ុប ដើម្បីប្រយោជន៍ជាតិ ។

រាយការណ៍ដោយ​លោក សោម លាភ

ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី ៧ មករាចំថ្ងៃគណបក្សប្រជាជនកម្ពុជាប្រារព្ធពិធីជ័យជំនះ ៧ មករា ដែលជាខួបលើកទី ៤១ យកឈ្នះលើរបបខ្មែរក្រហម ។

សហរដ្ឋអាមេរិក បញ្ជាក់តាមមរយៈទំព័រហ្វេសបុករបស់ខ្លួនក្នុងន័យដើមថា ថ្ងៃនេះយើងចងចាំប្រជាជនកម្ពុជាជិត ២លាននាក់ ដែលបានបាត់បង់ជីវិតហើយមានផលប៉ះពាល់ជាច្រើនរាប់មិនអស់នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។

ទូតអាមេរិក បញ្ជាក់បន្ថែមទៀតថា​ ប្រជាជនកម្ពុជាបានបង្ហាញនូវភាពរឹងមាំអស់ជាច្រើនទសវត្ស ចាប់តាំងពីសម័យដ៏ខ្មៅងងឹត និងការខិតខំប្តេជ្ញាចិត្ត បាននាំប្រទេសមួយនេះមកដល់សព្វថ្ងៃ ។

យ៉ាងណា តាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជា អះអាងថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់ពួកគេសម្រាប់ការផ្សះផ្សាជាតិ វិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព ហើយដើម្បីធានាថាសោកនាដកម្មបែបនេះនឹងមិនកើតឡើងវិញ ។

កន្លងទៅ សហរដ្ឋអាមេរិក តាមរយៈមន្រ្តីនៃក្រសួងការបរទេសរបស់ខ្លួន អះអាងថា កម្ពុជាមិនទាន់បានអនុវត្តន៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិ និងនីតិរដ្ឋនៅឡើយនោះទេ ។

ការបង្ហាញជំហរម្ដងហើយម្ដងទៀត របស់អាមេរិក គឺទាមទារឱ្យមានការដោះលែងលោក កឹម សុខា មន្ត្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំងអស់ ។

ពាក់ព័ន្ធទៅនឹងប្រជាធិបតេយ្យនៅកម្ពុជា អាមេរិក បាននិងកំពុងបង្កើតច្បាប់ ដកការអនុគ្រោះពន្ធ បង្កកទ្រព្យសម្បត្តិ និងហាមមន្ត្រីកម្ពុជាមិនឱ្យចូលទឹកដីអាមេរិកជាដើម​ ។

ដោយឡែក អឺរ៉ុប ក៏មានជំហរមិនខុសគ្នាពីសហរដ្ឋអាមេរិកដែរ ។

ជារួម អន្តរជាតិធំៗនេះ ទទួចឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ។ យ៉ាងណាបើកម្ពុជាថ្លោះធ្លោយ ដោយមិនបានបំពេញនូវសេចក្ដីទទួចរបស់អន្តរជាតិទាំងនេះ ជាហេតុធ្វើកម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅទីផ្សារដ៏ធំទាំងពីរនេះ ដែលធ្វើឱ្យកម្ពុជា បាត់បង់ចំណេញប្រមាណ ១០០០លានដុល្លារអាមេរិក ឬប្រមាណជាង ៣ លានដុល្លារក្នុងមួយថ្ងៃៗ ។

ស្របគ្នានេះដែរ មេដឹកនាំកម្ពុជា ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា អះអាងដោយបដិសេធថា នឹងមិនអនុវត្តន៍តាមការទទួចរបស់អន្តរជាតិទាំងនេះនោះទេ ដោយហេតុផលថាជារឿងមិនត្រឹមត្រូវ ព្រោះកម្ពុជាមានសន្តិភាព និងប្រជាធិបតេយ្យពេញលេញហើយ ។

នាយករដ្ឋមន្ត្រីកម្ពុជា តែងតែអះអាងថា កម្ពុជាមកដល់សព្វថ្ងៃនេះ រកបាននូវសន្តិភាព និងប្រជាធិបតេយ្យពិត ក្រោយរបបប្រជាធិបតេយ្យក្លែងក្លាយក្នុងរបបខ្មែរក្រហម ដែលកើតឡើងដោយការចូលជួយពីកងទ័ពវៀតណាម ក្រោមការទៅសុំជំនួយពីសម្ដេចផ្ទាល់ រួមទាំងនយោបាយឈ្នះៗ ។

លោក គឹម សុខ អ្នកវិភាគនយោបាយដែលកំពុងនិរទេសខ្លួននៅប្រទេសហ្វាំងឡង់ អះអាងម្ដងទៀតថា វៀតណាមចូលកម្ពុជាកាលពីថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ គឺជាការចូលមកឈ្លានពានទៅវិញទេ ហើយវៀតណាម គ្មានប្រវត្តិចូលជួយកម្ពុជាម្ដងណាឡើយ ។

លោក សន ដារ៉ា អ្នកវិភាគរបស់អតីតគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា សម្ដេច ហ៊ុន សែន ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី មិនមែនតាមរយៈការបោះឆ្នោតដោយត្រឹមត្រូវនោះទេ ។

មជ្ឈដ្ឋានទូទៅ ទទូចឱ្យកម្ពុជា ពិចារណាទៅលើការស្នើរបស់អន្តរជាតិ លើការអនុវត្តន៍ប្រជាធិបតេយ្យ ដើម្បីការពារប្រយោជន៍ប្រជាជាតិ ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ធ្លាប់ប្រកាសប្ដេជ្ញាថានឹងធ្វើឱ្យមានប្រជាធិបតេយ្យ និងឯករាជ្យពិតប្រាកដ នៅកម្ពុជា៕

ព័ត៌មានទាក់ទង

លោក សម រង្ស៊ីថាការបើកឱ្យ Westerdamចូលជាភាពទាល់ច្រករបស់នាយករដ្ឋមន្ត្រី

​ ភ្នំពេញ៖ លោក សម រង្ស៊ី បញ្ជាក់ថាការបើកឱ្យនា[...]

ថៃពិនិត្យសុខភាពទេសចរចុះពីនាវាWesterdamម្ដងទៀតខណៈឆ្លងព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាលថៃបានចេញបញ្ជាភ្លាមៗឱ្យភ្នាក់ងារសុខភ[...]

នាយករដ្ឋមន្ត្រីថាទោះគ្រោះថ្នាក់ដល់ខ្លួនក៏អស់ចិត្ត ដើម្បីទៅទទួលមនុស្សក្នុងនាវា Westerdam

ភ្នំពេញ៖ សម្ដេចហ៊ុន សែន ថ្លែងថា បើពេលដែលសម្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត