loader

អាជ្ញាធរ​រាជធានី​សុំ​ឲ្យ​ពលរដ្ឋ​ទុកដាក់​សំរាម​ត្រឹមត្រូវ​ខណៈ​តំបន់​ខ្លះ​ជន​លិច​ជា​ខ្លាំង​

ភ្នំពេញ​ ៖​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ បញ្ឈប់​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​ ។​ ការ​អំពា​នាវ​នេះ​ គឺ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​កាលពី​ថ្ងៃ​ទី​២៥-២៦​ ខែមិថុនា​ ដែល​នាំ​ឲ្យ​មានទឹក​លិច​យ៉ាង​ខ្លាំង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​។​

លោក​ រឿ​ន​ ឬ​ទ្ធី​ រាយការណ៍​ ៖​

 

​ភ្លៀង​បាន​ធ្លាក់​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​ ដូច​អ្វី​ដែល​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ជូនដំណឹង​ កាលពី​ថ្ងៃ​ទី​២៥​ ខែមិថុនា​។​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ភ្លៀង​បាន​ធ្លាក់​ក្នុង​បរិមាណ​ច្រើន​ ដែល​បាន​នាំ​ឲ្យ​តំបន់​មួយ​ចំនួន​ ដែល​មាន​ដូច​ជា​ តំបន់​ Sola​ ផ្លូវ​កម្ពុជា​ក្រោម​ និង​ផ្សារ​ដេប៉ូ​ តំបន់​មួយ​ចំនួន​ដូច​ជា​ខណ្ឌ​ពោធិ​សែន​ ខណ្ឌ​សែន​សុខ​ បាន​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។​

​ចំពោះ​កំណែទម្រង់​ប្រព័ន្ធ​លូ​ អាជ្ញាធរ​បាន​ធ្វើ​ជា​រឿយៗ​ ក៏​ប៉ុន្ដែ​បញ្ហា​ទឹក​លិច​នេះ​ បាន​នាំ​ឲ្យ​ពលរដ្ឋ​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បង្ហាញ​អារម្មណ៍​ក្នក់​ចិត្ដជា​ខ្លាំង​ ដែល​បញ្ហា​ទឹក​លិច​នេះ​ នៅ​តែ​កើត​មាន​បង្ក​អោយ​ ជល​លិច​ផ្លូវ​ និង​ លិច​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​ ហើយ​ ប៉ុន្តែ​ប៉ុណ្ណោះ​ បាន​ប៉ះពាល​សុវត្ថិភាព​រស់នៅ​ទៀត​ផល​។​ ដោយ​ទឹក​លិច​ភូមិ​និង​លំនៅ​ដ្ឋា​ន​ ដងផ្លូវ​ ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ បាន​ផ្តិត​និង​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លិប​ ពី​រូបភាព​ ផ្ទះ​លិច​ទឹក​ អ្នក​ធ្វើ​ណើ​រ​ កកស្ទះ​ ដែល​មើលទៅ​ ដូច​ជា​រាជធានី​ភ្នំពេញ​ ត្រូវ​ពួក​គាត់​ហៅ​ថា​ ទីក្រុង​គុ​ជ​ ពោរពេញ​ដោយ​ ទឹក​ជន់​លិច​នៅ​ពេល​ភ្លៀវ​ខ្លាំង​យូរៗ​ម្ដង​។​ ដោយសារ​រូបភាព​បែប​ចំអក​ ស្ដែង​ឡើង​ដោយ​អ្នកលេង​ហ្វេ​ស​បុក​ បាន​ធ្វើ​អោយ​ មន្ត្រី​ សាធារណការ​សាលា​រាជធានី​ភ្នំពេញ​ ឆ្លើយ​ប​ ដោយ​បាន​បង្ហាញ​ពី​ការ​ទទួលខុស​ត្រូ​វោ​ង​ដែរ​ របស់​អាជ្ញាធរ​។​

​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ ទទួលស្គាល់​ថា​ គឺជា​រឿង​លំបាក​នៅ​ពេល​មាន​ភ្លៀង​ខ្លាំង​លិច​ផ្លូវ​ម្ដងៗ​ ក៏​ប៉ុន្ដែ​លោក​សង្កត់ធ្ងន់​ថា​ ស្រប​ពេល​ដែល​អាជ្ញាធរ​ខំ​កាយ​លូ​ និង​ដាក់​លូ​ថ្មី​ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ មិន​បាន​រក្សា​សំរាម​ ដែល​ជា​កាក​សំណល់​ផ្ទះ​របស់​ពួក​គាត់​នោះ​ទេ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​សំរាម​ចូល​ក្នុង​លូ​ បង្ហូរទឹក​បង្ក​ជា​ការ​ជន​លិច​ដូច្នេះ​។​ លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ ហើយ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ម្សិលមិញ​ បញ្ជាក់​ថា​ បញ្ហា​ទឹក​លិច​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយពេល​ ៨​ឆ្នាំ​ដែរ​ ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​កង្វល់​មួយ​នេះ​។​ លោក​បន្ដ​ទៀត​ថា​ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​ ការ​ហូរ​ទឹក​គឺ​មាន​លក្ខណៈ​យឺត​ដោយសារ​តែ​រាជធានី​ភ្នំពេញ​ ស្ថិត​នៅ​តំបន់​ទំនាប​ ៖«​រាជធានី​ភ្នំពេញ​យើង​ មានការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បើ​យើង​ធៀប​នឹង​ទីក្រុង​ផ្សេង​ ដោយសារ​ ()​ ព័ទ្ធ​ជុំវិញ​ដោយ​ទំនប់​ ជា​ដី​ទំនាប​ ដែល​ធ្វើ​ឲ្យ​លំហូរ​ទឹក​ ឬ​ហៅ​ថា​ លឿន​ទឹក​ហូរ​មាន​ភាព​ខ្សោយ​»​។​

​តែ​យ៉ាងណា​លោក​សង្កត់ធ្ងន់​ថា​ បើ​ទោះជា​មាន​ទឹកភ្លៀង​ច្រើន​ក្ដី​ ប៉ុន្ដែ​ទឹកភ្លៀង​បាន​ស្រក​ទៅ​វិញ​យ៉ាង​ឆាប់រហ័ស​នៅ​តំបន់​មួយ​ចំនួន​ធំ​ លើកលែង​តំបន់​ដែល​កកស្ទះ​ ដោយ​សំរាម​នៅ​បិទ​មាត់​លូ​តែ​ប៉ុណ្ណោះ​។​ ប្រការ​នេះ​ លោក​ សាំ​ ពិសិដ្ឋ​ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ទាំងអស់​ បញ្ឈប់​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ ដោយ​ជួយ​កាយ​សំរាម​ដែល​នៅ​បិទ​មាត់​លូ​ ខណៈ​ទឹក​មិន​ហូរ​ និង​មួយវិញទៀត​លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ បញ្ឈប់​ការ​បន្ទាប​មាត់​អណ្ដូង​លូ​នៅ​ខាង​មុខ​ផ្ទះ​បន្ដ​ទៀត​ ៖«​អ​ញ្ចឹ​ង​ទេ​ សុំ​ថា​ បងប្អូន​មេត្ដា​ជួ​ធ្វើ​ម៉េច​ បើកមុខ​អណ្ដូង​លូ​ឲ្យ​បាន​ធំ​ ហើយ​បើ​មាន​កន្លែង​ណា​បិទ​អណ្ដូង​លូ​ សូម​រាយការណ៍​មក​អាជ្ញាធរ​ ឬ​ក៏​បងប្អូន​ដែល​បិទ​អណ្ដូង​លូ​ផ្ទាល់​ហ្នឹង​ សុំ​កាយ​មក​វិញ​ ធ្វើ​ម៉េច​ឲ្យ​បាន​ដ​ណ្ដូ​ង​លូ​ហ្នឹង​ បាន​ទឹក​ហូរ​ចូល​»​។​

​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បន្ដ​ទៀត​ថា​ សំរាម​ប្រមូលផ្ដុំ​គ្នា​យ៉ាងច្រើន​ បើ​ទោះជា​មានការ​ព្យាយាម​កាយ​ចេញ​យ៉ាងណា​ក៏​ដោយ​។​ លោក​បញ្ជាក់​ថា​ ជា​មធ្យម​ ក្នុង​មួយ​ថ្ងៃ​ សំរាម​មាន​ប្រហែលជា​ ៨​ឡាន​ត្រូវ​បាន​បោះ​ចូល​ក្នុង​ប្រឡាយ​បឹង​ត្របែក​ ដែល​នាំ​ឲ្យ​ក្លាយជា​ឧបសគ្គ​ ដល់​ផ្លូវទឹក​ ៖«​បើ​យើង​គិត​ជា​ ក្នុង​ពីរ​ខែ​យើង​កាយ​ម្ដង​ហ្នឹង​ មាន​សំរាម​ប្រហែល​ ៥០០​ឡាន​ ហើយ​សំរាម​ហ្នឹង​ទី​១​ វា​បាំង​មុខ​អណ្ដូង​លូ​ ទម្រាំ​វា​ចេញពី​អណ្ដូង​លូ​មក​ វា​បាំង​មុខ​ស្ថានីយ៍​ ហើយ​បាំង​មុខទឹក​ហូរ​ទៀត​ នេះ​ហើយ​ជា​បញ្ហា​ ដែល​យើង​គិត​ថា​ ការ​គ្រប់គ្រង​សំរាម​ជា​រឿង​សំខាន់​»​។​

​យ៉ាងណា​លោក​បន្ដ​ទៀត​ថា​ បញ្ហា​នៃ​ទឹក​លិច​នេះ​ គឺជា​បទ​ពិសោធន៍​មួយ​ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​ នៃ​ការ​ស្ដារ​ និង​ការ​ដាក់​លូ​។​ ទន្ទឹម​គ្នា​នេះ​ លោក​ សាំ​ ពិសិដ្ឋ​ អះអាង​ថា​ បើ​ទោះជា​មានការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​លិច​ទឹក​ក្នុង​រាជធានី​យ៉ាងណា​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ គឺ​មិន​បណ្ដោយ​ឲ្យ​ទឹក​បន្ដ​លិច​ទៀត​នោះ​ទេ​។​

​បែប​នេះ​ក្ដី​អ្នកជំនាញ​ឯករាជ្យ​ ធ្លាប់​ព្រមាន​ថា​ ការ​លុប​បឹង​ធម្មជាតិ​ អាច​ជា​ការ​ធ្វើ​អោយ​ តំបន់​មួយ​ចំនួន​ ដែល​មាន​ប្រព័ន្ធ​លូ​ជាមួយ​បឹង​នោះ​ ត្រូវ​ជន​លិច​។​ តែ​ផ្លូវទឹក​ខ្លះ​ដូច​ជា​អូរ​ធំ​មួយ​ នៅ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ភ្ជាប់​ទៅ​ខណ្ឌ​សែន​ដែល​មាន​ខ្សែ​ទម្លាក់​ទឹក​ ដល់​ទំនប់​កប​ស្រូវ​ ពោរពេញ​ដោយ​សម្រាម​និង​ កំប្លោក​៕

អត្ថបទដោយលោក @លៀស៊ីណា

ព័ត៌មានទាក់ទង

ពាក់កណ្តាល ២០១៨ មានអ្នកប្រើ Facebook  ៦លាន ៨សែនគណនី

ពាក់កណ្តាល ២០១៨ មានអ្នកប្រើ Facebook ៦លាន ៨សែនគណនី

ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨

ភ្នំពេញ៖ គិតមកត្រឹមឆមាសទី១ ឆ្នាំ២០១៨នេះ នៅកម្[...]

បក្សចំនួន៦មិនបានដាក់អ្នកអង្កេតការណ៍តែបក្សកាន់អំណាចដាក់បានទូទាំងប្រទេស

ភ្នំពេញ៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្[...]

UNទទូច​ឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែងអ្នកមិនទៅបោះឆ្នោតតែមន្ត្រីកម្ពុជាថាមន្ត្រីUNធ្វើជាមេធាវីឱ្យក្រុមប្រឆាំង

ជាថ្មីម្ដងទៀតអ្នករាយការណ៍ពិសេសអង្គការសហរដ្ឋប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត