loader

អាជ្ញាធរ​ដកហូត​ឱសថ​ហួស​សុពលភាព​ប្រមាណ​ ៤០​ តោន​

​ភ្នំពេញ​៖​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​ប្រកាស​ឱ្យ​ដឹង​ ថា​ ឱសថ​ផុត​សុពលភាព​ និង​អន់​គុណភាព​ជាង​១០០​មុខស្មើ​នឹង​ប្រហែល​ ៤០​ តោន​ ត្រូវ​បាន​ រឹបអូស​ពី​ក្រុមហ៊ុន​នាំ​ចូល​មួយ​ឈ្មោះ​ ខេ​ម​បូ​ឌា​ ខ​ប​ភើ​រេ​សិន​ ហ្វា​ម៉ា​ នៅ​រាជធានី​ភ្នំពេញ​។​

ឱសថផុតសុពលភាពមួយចំនួនដាក់បង្ហាញនៅក្នុងសន្និសារព័ត៌មាន បន្ទាប់ពីរឹបអុសបាន។ រូបភាព៖ ធូ វិរៈ


​គណៈកម្មាធិការ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​ ឱ្យ​ដឹង​ថា​ ថ្នាំពេទ្យ​ហួស​សុពលភាព​ប្រើប្រាស់​ និង​អន់​គុណភាព​ប្រហែល​ ៤០​ តោន​ ត្រូវ​បាន​អាជ្ញាធរ​រឹង​អូស​ពី​ក្រុមហ៊ុន​នាំ​ចូល​មួយ​ឈ្មោះ​ ខេ​ម​បូ​ឌា​ ខ​ប​ភើ​រេ​សិន​ ហ្វា​ម៉ា​ កាលពី​ថ្ងៃ​ទី​ ១៣​ ខែ​ វិច្ឆិកា​ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​លោកនាយ​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ ប្រធាន​គណៈកម្មាធិការ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​ ថ្លែង​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី​ ២០​ វិច្ឆិកា​ ម្សិលមិញ​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ដោយ​ដក​ហួត​ឱសថ​ហួស​សុពលភាព​ប្រើប្រាស់​ និង​អន់​គុណភាព​ចំនួន​ ១៣៨​ មុខ​ ស្មើនឹង​ ១០៤៦៥​ ប្រអប់​។​ ក្នុង​នោះ​ ឱសថ​ផុត​សុពលភាព​ប្រើប្រាស់​ ៣៦​ មុខ​ ស្មើនឹង​ ២២៩៨​ ប្រអប់​។​ ឱសថ​នាំ​ចូល​គ្មាន​ចុះបញ្ជី​កា​ត្រឹមត្រូវ​ចំនួន​ ២៤​ មុខ​ ស្មើនឹង​ ២០៤៣​ ប្រអប់​ និង​ឱសថ​គ្មាន​បរិ​យា​ប័ណ្ណ​ជា​ភាសា​ខ្មែរ​ ១៣៨​ មុខ​ ស្មើនឹង​ ១០៤៦៥​ ប្រអប់​។​

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការគណៈកម្មាធិការប្រយុទ្ធប្រឆំាងផលិតផលក្លែងក្លាយ អះអាងថា គណៈកម្មាធិការនឹងខិតខំបន្ថែមទៀតក្នុងបង្រ្កាប់ឱសថក្លែងក្លាយ និងចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។រូបភាព៖ ធូ វិរៈ

​លោក​ មៀ​ច​ សុ​ផា​ន់​ណា​ ប្រធាន​គណៈកម្មាធិការ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បន្ថែម​ទៀត​ថា​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​អាជ្ញាធរ​បាន​នាំ​ខ្លួន​អ្នកចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​នាំ​ចូល​មួយ​រូប​មក​សាកសួរ​ ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​

​លោក​ មៀ​ច​ សុ​ផា​ន់​ណា​៖ «​ឥឡូវនេះ​ឱសថ​គឺ​បាន​ឃាត់​មួយ​ហើយ​។​យើង​បាន​អញ្ជើញ​ ព្រោះ​តាម​គោលការណ៍​នីតិវិធី​ច្បាប់​ត្រូវ​អញ្ជើញ​ម្ចាស់​ទីតាំង​ ម្ចាស់​ផលិតកម្ម​ ដើម្បី​ មក​ធ្វើ​ា​ការ​សាកសួរ​ស្រាវជ្រាវ​យក​ចម្លើយ​ ដើម្បី​ស្រាវជ្រាវ​ទៅ​ដល់​ប្រភព​ផ្គត់ផ្គង់​ ប្រភព​នាំ​ចូល​ពី​ខាង​ណា​ ហើយ​អ្នក​ណាខ្លះ​ដែល​ពាក់ព័ន្ធ​»​។​

​លោកនាយ​ឧត្តមសេនីយ៍​ បញ្ជក់​ថា​ ឱសថ​ទាំងនោះ​រក​ឃើញ​ថា​ ផលិត​នៅ​ប្រទេស​ ប៉ា​គី​ស្ថាន​ បង់​ក្លា​ដេ​ស​ ឥណ្ឌា​ កូរ៉េ​ខាងត្បូង​ អេ​ស្បា​ញ់​ អា​លឺ​ម៉​ង​ បារាំង​ ដោយ​នាំ​ចូល​តាម​ច្រក​កំពង់​ផែ​សមុទ្រ​កម្ពុជា​។​ លោក​ថា​ ក្រុមហ៊ុន​នាំ​ចូល​មួយ​ឈ្មោះ​ ខេ​ម​បូ​ឌា​ ខ​ប​ភើ​រេ​សិន​ ហ្វា​ម៉ា​ បាន​ដំណើរការ​ចែកចាយ​ឱសថ​គ្មាន​គុណភាព​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ​។​

​បើ​តាម​របាយការណ៍​ប៉ូលិស​អាំង​ទែ​ប៉ូ​ល​អន្តរជាតិ​នៅ​ឆ្នាំ​ ២០១៦​ថា​ ក្នុង​មួយ​ឆ្នាំ​ប្រជាជន​កម្ពុជា​ស្លាប់​ជាង​ ២០០០​នាក់​ដោយសារ​ឱសថ​ក្លែងក្លាយ​។​

​លោកនាយ​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ ប្រធាន​គណៈកម្មាធិការ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ អះអាង​ថា​ គណៈកម្មាធិការ​នឹង​ខិតខំ​បន្ថែម​ទៀត​ក្នុង​បង្ក្រាប់​ឱសថ​ក្លែងក្លាយ​ និង​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។​

​លោកនាយ​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​៖ «​អ្នក​ខិលខូច​ន​ហ្នឹង​ត្រូវ​ឈប់​ ហើយ​ទោស​ក៏​នឹង​ធ្ងន់​ដែរ​។​និង​ប្រែង​ថា​អត់អោយ​អ្នក​ដែល​ខិលខូច​អ្នក​ប្រព្រឹត្តិ​កំហុស​រួចខ្លួន​ទេ​។​យើង​នឹង​តាម​មើល​រឿង​នះ​ ហើយ​បើ​មានការ​ដោះ​លែង​តាម​របៀប​ណាមួយ​នឹង​ទៅ​តាម​ពីក្រោយ​ទៀត​ បើសិន​ដូច​ជា​នៅ​តែ​មានទោស​ចេញ​មក​ប្រព្រឹត្តិ​ទៀត​ យើង​នឹង​ទៅ​ចាប់​ទៀត​ យើង​នឹង​ទៅ​ធ្វើការ​បង្ក្រាប​ទៀត​នេះ​ជា​ជំហរ​របស់​គណៈ កម្មាធិការ​»​។​

​កាលពី​ថ្ងៃ​ទី​ ១៦​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ អាជ្ញា​ថរ​បង្ក្រាប​ក្រុមហ៊ុន​នាំ​ចូល​ និង​ចែកចាយ​ឱសថ​ក្លែងក្លាយ​ឈ្មោះ​ រស្មី​សួគ៌​ ដោយ​រក​ឃើញ​ក្លែងក្លាយ​និង​អន់​គុណភាព​ ២៣​ មុខ​ ស្មើនឹង​ជាង​ ១​លាន​គ្រាប់​ និង​ ៧​ម៉ឺន​កញ្ចប់​ ហើយ​ឱសថ​ហួស​សុពលភាព​មាន​ចំនួន​ ១២​ មុខ​។​

​ដោយឡែក​ នៅ​ថ្ងៃ​ទី​ ២០​ ខែ​ មក​រា​ ឆ្នាំ​ ២០១៨​ អាជ្ញាធរ​បាន​បង្ក្រាប​ទីតាំង​ផលិត​ឱសថ​មួយ​កន្លែង​នៅ​ខេត្ត​កំ​ពង​ស្ពឺ​ ក្រោយ​ពី​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ចែកចាយ​ឱសថ​គ្មាន​ច្បាប់​អនុញ្ញាត​។​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​ អាជ្ញាធរ​បាន​រក​ឃើញ​ឱសថ​ចំនួន​ ៧៣​ មុខ​ ស្មើនឹង​ជាង​ ២​ ពាន់​ កេស​ និង​ឱសថ​ពាក់កណ្តាល​សម្រេច​ ១៥​ មុខ​ ស្មើនឹង​ជាង​ ៣​ ពាន់​គីឡូក្រាម​៕

ព័ត៌មានទាក់ទង

​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ចូលរួម​លុប​បំបាត់​ជម្រក​មូល​ខ្លា​ស្រប​ពេល​អ្នកជំងឺ​គ្រុនឈាម​កើនឡើង​

ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង[...]

ក្រសួងអភិវឌ្ឍន៍ជនបទផ្តោតការលើកកម្ពស់អាហារូបត្ថម្ភលើកុមារក្រិសក្រិន និងស្គមស្គាំង

ភ្នំពេញ៖ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី[...]

ឆ្នាំ​២០១៨​ ជំងឺគ្រុនឈាម ​៖​ ទាំង​ពលរដ្ឋ​ឈឺ​ និង​ស្លាប់​កើនឡើង​

ចំនួន​ពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត