loader

អាជ្ញាធរឃាត់ខ្លួនជនជាតិចិនម្នាក់ជាមួយស្រ្តីមានផ្ទៃពោះជាច្រើននាក់សង្ស័យផ្តល់សេវាពពោះជំនួស

ភ្នំពេញ៖ កងកម្លំាងនគរបាលការិយាល័យប្រឆំាការជួញដូរមនុស្ស និងការពារអនីតិជនរបស់អគ្គស្នងការ​ដ្ឋាននគរបាលនៃក្រសួងមហាផ្ទៃ បានឆ្មក់ចូលផ្ទះវីឡាមួយកន្លែងរកឃើញស្រ្តីមានផ្ទៃពោះជិត ៤០ នាក់ និងជនជាតិចិនម្នាក់ សង្ស័យផ្តល់សាវាពពោះកូនជំនួយដោយខុសច្បាប់ កាលពីយបថ្ងៃទី ២១ ខែ មិថុនា ឆ្នំា ២០១៨។

កងកម្លំាងអាជ្ញាធរមានសមត្ថកិច្ចឆ្មក់ចូលផ្ទះវីឡាមួយកន្លែងស្ថិតនៅសង្កាត់ច្រំាងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រកឃើញស្រ្តីមានផ្ទៃចំនួន ៣៧ នាក់ បុរសជនជាតិចិនម្នាក់ និងមេការពីរនាក់សង្ស័យជាកន្លែងផ្តល់សេវាពពោះកូនជំនួសដោយគ្មានច្បាប់អនុញ្ញាត។ រូបភាព៖ គេហទំព័រសារព័ត៌មាន SEATV NEWS

កាលពីយប់ថ្ងៃព្រហ្បត្តិ៍ សប្តាហនេះ កងកម្លំាងអាជ្ញាធរមានសមត្ថកិច្ចឆ្មក់ចូលផ្ទះវីឡាមួយកន្លែងស្ថិតនៅសង្កាត់ច្រំាងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រកឃើញស្រ្តីមានផ្ទៃចំនួន ៣៧ នាក់ បុរសជនជាតិចិនម្នាក់ និងមេការពីរនាក់សង្ស័យជាកន្លែងផ្តល់សេវាពពោះកូនជំនួសដោយគ្មានច្បាប់អនុញ្ញាត។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានរបស់ SEATV NEWS។

គេហទំព័រនេះ បញ្ជាក់ថា អាជាធរឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ ៤៩ ឆ្នាំ និងស្រ្តីមានផ្ទៃពោះបញ្ជូន រួមទំាងមេកា ទៅសាកសួរនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

កាលពីឆ្នំា ២០១៦ អាជ្ញាធរចាប់ខ្លួនស្រ្តីជនជាតិអូស្រ្តាលីម្នាក់ និងពលរដ្ឋខ្មែរ២នាក់ ដោយតុលាការផ្តន្ទាទោសអ្នកទំាង ៣ ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ ពាក់ព័ន្ធសំណុំរឿងជួលស្រ្តីខ្មែរឲ្យពពោះជំនួស។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆំាងការជួញដូរមនុស្ស ប្រាប់វិទ្យុស្រ្តីថា ក្រោយពីរកឃើញស្រ្តីខ្មែរយ៉ាងតិច ៣០ នាក់បានស៊ីឈ្នួលពពោះជំនួសឲ្យជនបរទេស ចាប់តំាងពីឆ្នំា ២០១៦ មក។

ប្រមុខរាជរដ្ឋាភិបាលបានចុះហត្ថលេខាលើគោលការបណ្តោះអាសន្នមួយកាលពីខែ មីនា ឆ្នំា ២០១៧ អនុញ្ញាតឲ្យនំាយកទារកដែលពពោះជំនួសដោយស្រ្តីកម្ពុជាទៅកាន់បរទេស។

លោកស្រី ជូ ប៊ុនអេង អះអាង គោលបណ្តោះអាសន្ននេះតម្រូវឲ្យឪពុកម្តាយជាជនបរទេសចង់បានទារកក្នុងផ្ទៃម្តាយខ្មែរដែលពពោះជំនួសត្រូវដាក់ពាក្សស្នើសុំពីក្រសួងមហាផ្ទៃ និងផ្តល់ឯកសារពាក់ព័ន្ធទៅតុលាការ។

ប៉ុន្តែចាប់តំាងពីខែកក្ដដា ឆ្នំា ២០១៧ រហូតដល់ ដើមខែមករា ឆ្នំា ២០១៨នេះ ក្រសួងមហាផ្ទៃប្រកាសហាមប្រាមមិនមានសេវាស៊ីឈ្នួលពពោះជំនួសទេ។

លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆំាងការជួញដូរមនុស្ស បន្ថែមថា បើអាជ្ញាធររ​កឃើញមានករណីផ្តល់សេវាស៊ីឈ្នួលពពោះជំនួស ក្រោយពីក្រសួងមហាផ្ទៃ បញ្ចប់ការដោះស្រាយទារកដែលកើត​ចុងក្រោយបំផុតនៅថ្ងៃទី ៨ ខែ មករា ឆ្នំា ២០១៨ មកគឺជាករណីល្មើសច្បាប់។

លោកស្រី ជូ ប៊ុនអេង៖ «យើងហាមតំាងពីក្នុងអំឡុងពេលដែលយើងចេញគោលការណែនំាឆ្នំា ២០១៧ មក។ យើងទទួលដោះស្រាយតែទារកណាដែលមានផ្ទៃពោះពេលនោះរួចហើយ ត្រូវកើតចុងក្រោយបំផុតនៅថ្ងៃទី ៨ ខែ មករា ឆ្នំា ២០១៨។អ្នកមានផ្ទៃពោះបន្តទៀតមានន័យគាត់ថាបំពានហើយ មេខ្យល់ ឬមួយអន្តរការីដទៃទៀត ឬក៏អ្នកព្យាយាមគេហៅយកទារកចេញដោយខុសច្បាប់ ហើយបើគាត់ធ្វើអញ្ចឹងមានន័យថាគាត់បំពានច្បាប់ យើងអត់យល់ពីគោលថាគាត់យកទៅធ្វើអ្វីទេ បានព្យាយាមយកកូននឹងទៅដោយខុសច្បាប់។»

ដើម្បីទប់ស្កាត់ករណី រាជរដ្ឋាភិបាលកំពុងដំណើរពិភាក្សាសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសេវាពពោះជំនួសដែលចាប់ផ្តើមតំាងពីឆ្នំា២០១៧ ហើយត្រៀមដដាក់ឆ្លងគណៈរដ្ឋមន្រ្តី ដើម្បីសិក្សាលម្អិតបន្ថែមមទៀត។

លោកស្រី ជូ ប៊ុនអេង ពន្យល់ថា វិធីពពោះកូនជំនួយមានពីរបៀប គឺរបៀបទី១ គេយកអំព្រីយ៉ុងដាក់ក្នុងមេជីវិតឈ្មោល ញី ហើយយកមកផ្ញើក្នុងផ្ទៃស្រ្តី និងរបៀបទី២ គេយកមេជីវិតបុរសដាក់បញ្ជូលក្នុងមេជីវិតស្រ្តីរហូតដល់ពេលសម្រាលក្នុងរយៈពេល ៩ ខែ ១០ ថ្ងៃ៕

ព័ត៌មានទាក់ទង

ជម្រុញគុណភាពសិក្សារបស់កុមារី នៅសហគមន៍

ជម្រុញគុណភាពសិក្សារបស់កុមារី នៅសហគមន៍

ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨

កុមារីសាន់ សុម៉ៃជាសិស្សថ្នាក់ទី៧ និងកុមារី   [...]

អង្គការ​ចំនួន​៣ ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​ ជួយ​ដល់​កុមារ​ ស្ដ្រី​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​

អង្គការ​ចំនួន​ ៣​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រ[...]

​តុលាការ​សាកសួ​អ្នក​ពាក់ព័ន្ធ​ស៊ីឈ្នួល​ពពោះ​ជំនួស​

ភ្នំពេញ​៖​ អាជ្ញាធរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត