loader

អាជ្ញាធរខេត្តព្រះសីហនុបញ្ចប់ការសំអាតកម្ទេចកំប្លោកចេញពីឆ្នេរសមុទ្រ

ខេត្តព្រះសីហនុ៖ អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុបានបញ្ចប់ការប្រមូល និងសំអាតកម្ទេចកំប្លោកចេញពីឆ្នេរសមុទ្រនៅថ្ងៃទី១២ តុលានេះ បន្ទាប់ពីកម្ទេចកំប្លោកទាំងនេះត្រូវបានសង្ស័យថា បានរសាត់អណ្តែតពីប្រទេសវៀតណាម។ នេះបើតាមការគូសបញ្ជាប់ពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១២តុលានេះ។

បើតាមលោកអភិបាលខេត្តព្រះសីហនុកម្ទេចកំប្លោកលែងមានហូរមកទើលើឆ្នេរកម្ពុជាទៀតហើយ។ចំណែកកំប្លោកទាំងនោះត្រូវបានក្រុមការងារដុតកម្ទេចចោលនៅទីលានចាក់សំរាម។

សេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តព្រះសីហនុចេញផ្សាយកាលពីថ្ងៃទី១១ តុលាម្សិលមិញបានឱ្យដឹងថា កំប្លោកទាំងនេះបានរសាត់អណ្តែតមកទើលើឆ្នេរក្នុងខេត្តព្រះសីហនុតាំងពីថ្ងៃទី០៩ តុលាមកម្ល៉េះ ហើយដែលសង្ស័យថាមានប្រភពហូរពីប្រទេសជិតខាងតាមដងព្រែកមួយចំនួនចូលមកសមុទ្រកម្ពុជា។

ឆ្នេរដែលត្រូវរុំព័ទ្ធដោយកាកសំណល់កំប្លោកនោះមាន ឆ្នេរអូរឈើទាល ឆ្នេររាម ឆ្នេរអូរត្រេះ និងនៅកោះ រ៉ុងជាដើម។ យ៉ាងណាមានសេចក្តីរាយការណ៍មកថា កោះត្រល់ប្រទេសវៀតណាមក៏មានបញ្ហាដូចគ្នានេះដែរ។

របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ចំនួនភ្ញៀវទេសចរណ៍មកលេងឆ្នេរសមុទ្រខេត្តព្រះសីហនុបានធ្លាក់ចុះ១៣.៤៩% ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ។ មូលហេតុនៃការធ្លាក់ចុះនេះលោក យន្ត មីន អភិបាលខេត្តព្រះសីហនុពន្យល់ថា មិនមែនមកពីបញ្ហាកាកសំណល់កំប្លោកនេះទេ គឺមកពីកង្វះបន្ទាប់ស្នាក់សម្រាប់ភ្ញៀ​វទេសចរ បញ្ហាផ្លូវ ពិសេសគឺការផ្សព្វផ្សាយពីបញ្ហាជនជាតិចិនរស់នៅខេត្តព្រះសីហនុ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ព[...]

ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំឡើងជាលើកទី៣នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀប[...]

កាណាដាលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត