loader

អាកាសធាតុនឹងចុះត្រជាក់លាយឡំនឹងភ្លៀង

ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍អាកាសធាតុថា ប្រទេសកម្ពុជានឹងចុះត្រជាក់និងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១០ ខែមករា ឆ្នំា ២០១៨នេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបញ្ជាក់ថាសម្ពាធមួយនៅភាគអាគ្នេយ៍ប្រទេសហ្វីលីពីននឹងរំកិលខ្លួនទៅសមុទ្រចិនខាងត្បូងហើយបន្តដំណើរមកតំបន់ដីសណ្តរទន្លេមេគង្គបណ្តាលឱ្យស្ថានភាពសីតុណ្ណភាពអប្បបរមាមានពី២៣ទៅ ២៤អង្សាសេ និងសីតុណ្ណភាពអតិបរមាពី ២៩ ទៅ ៣០អង្សាសេ។

សេចក្តីប្រកាសបន្ថែមថា សម្ពាធនេះនំាឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្កួរស្ទើរទូទំាងប្រទេស ពិសេស​បណ្តា​ខេត្តនៅតំបន់ទំនាបនិងតំបន់មាត់សមុទ្រចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ ខែមករា៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សមាគមកម្ពុជាការពារអ្នកកាសែត៖ សេរីភាពសារព័ត៌មានកម្ពុជាមានភាពល្អប្រសើរ

សមាគមកម្ពុជាការពារអ្នកកាសែត អះអាងថា សេរីភាពសា[...]

លោក ជា សុផារ៉ា ប្តេជ្ញាចិត្តដោះស្រាយវិវាទដីធ្លីលើដំណាំអំពៅឱ្យបានចប់ជាស្ថាពរ

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង[...]

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការនៅឆ្នំា២០១៩

សភាជាតិនៃប្រទេសកម្ពុជា បានទទួលធ្វើជាប្រធានវេទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត