loader

អត្រា អ្នកជំងឺ ស្លាប់ ធ្លាក់ ចុះ ជាង ឆ្នាំ មុន ខណៈ អត្រា ពន្យា កំណើត កើនឡើង

ភ្នំពេញ ៖ របាយការណ៍ ក្រសួងសុខាភិបាល បង្ហាញ ថា ក្នុង ឆមាស ទី ១ ដើមឆ្នាំ ២០១៨ នេះ អត្រា អ្នកជំងឺ ស្លាប់ មានការ ធ្លាក់ ចុះ ជាង ឆ្នាំ មុន ខណៈ ដែល អត្រា ពន្យា កំណើត មានការ កើនឡើង ខ្ពស់ ជាង ឆ្នាំ មុន ។

កុមារសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ នៅឆ្នំា ២០១២។ photo: taken from Dr. Beat Richner ‘s Facebook

យោង តាម របាយការណ៍ របស់ ក្រសួងសុខាភិបាល បង្ហាញ ថា ក្នុង រយៈពេល ៦ ខែ ដើមឆ្នាំ ២០១៨ នេះ អត្រា អ្នកជំងឺ ស្លាប់ ធ្លាក់ ចុះ បើ ធៀប ទៅ នឹង រយៈពេល ដូច គ្នា កាលពី ឆ្នាំ មុន ។ អត្រា អ្នកជំងឺ ស្លាប់មាន ត្រឹម ០, ៧៤ ភាគរយ ខណៈ ដែល អត្រា អ្នកជំងឺ ស្លាប់ នៅ ឆ្នាំ មុន មាន រហូត ដល់ ០,៩០ ភាគរយ ។

អត្រា អ្នកជំងឺ ធ្លាក់ ចុះ នៅ ក្នុង ចំណោម អ្នកជំងឺ មក សម្រាក ពន្យា បាល ជិត ៤២ ម៉ឺន នាក់ ចាប់ពី ខែ មក រា ដល់ ខែ មិថុនា ឆ្នាំ ២០១៨ នេះ ។ ក្នុង នោះ អ្នកជំងឺ ក្រីក្រ មក សម្រាក ព្យាបាល ដែល គាំទ្រ ដោយ កម្មវិធី មូលនិធិ សមធម៌ របស់ រាជរដ្ឋាភិបាល ចំនួន ជាង ៤ ម៉ឺន ៧ ពាន់ នាក់ ។

ដោយឡែក អ្នកជំងឺ មក ពិនិត្យ ពិគ្រោះ ជំងឺ ក្រៅ មាន ចំនួន ជាង ៥ លាន ៦ សែន នាក់ ។ ក្នុង នោះ អ្នកជំងឺ ក្រីក្រ មក ពិគ្រោះ ជំងឺ ក្រៅ ដែល គាំទ្រ ដោយ កម្មវិធី មូលនិធិ សមធម៌ របស់ រាជរដ្ឋាភិបាល ចំនួន ៩៤ ម៉ឺន នាក់ ។

លោក ស្ត្រី ឱ ក វណ្ណ ឌិន អ្នកនាំពាក្យ ក្រសួងសុខាភិបាល ពន្យល់ ថា អត្រា អ្នកជំងឺ ស្លាប់មាន ត្រឹម ០, ៧៤ ភាគរយ នៅ ឆមាស ទី ១ មាន ន័យ ថា ក្នុង ចំណោម ជំងឺ ១០០ នាក់ ស្ទើរតែ គ្មាន ម្នាក់ ស្លាប់ នោះ ទេ ។

លោក ស្ត្រី ឱ ក វណ្ណ ឌិន បញ្ជាក់ ថា អត្រា ស្លាប់ ធ្លាក់ ចុះ ដោយសារ គោលនយោបាយ រាជ ភិ បាល គឺ បង្កើន គុណភាព វិជ្ជាជីវៈ គ្រូពេទ្យ និង សេវាកម្ម សុខាភិបាល ល្អជា ដើម ។

លោក ស្ត្រី ឱ ក វណ្ណ ឌិន ៖« ដាក់ ចេញ នូវ គោលនយោបាយ ផ្សេង ទៅ ដល់ ការ ពិនិត្យ ព្យាបាល ដោយ រដ្ឋ ចេញថ្លៃ ជួស រហូត ទៅ ដល់ ផ្តល់ ជា សោហ៊ុយ សម្រាប់ ស្ត្រី មាន ផ្ទៃពោះ ស្ត្រី សម្រាលកូន តាម រយៈ មូលនិធិ សមធម៌ ហើយនឹង តាម រយៈ ប ស ស យើង នេះ សម្រាប់ កម្មករ ក ម្មា រិ នី ក្នុង ប្រព័ន្ធ ក្រៅ ប្រព័ន្ធ យើង នេះ ហើយ ក្នុង គោ លន យោ បា នេះ ធ្វើ យ៉ាងណា ឲ្យ បង្កើន គុណភាព នៃ ការ ផ្តល់ សេវា សុខាភិបាល » ។

របាយការណ៍ នេះ បង្ហាញ ទៀត ថា ស្ត្រី សម្រាលកូន ក្នុង ឆមាស ទី ១ ឆ្នាំ នេះ ថយ ចុះ ជាង ២ ម៉ឺន នាក់ បើ ធៀប ទៅ នឹង រយៈពេល ដូច គ្នា កាលពី ឆ្នាំ មុន ។ ស្ត្រី សម្រាលកូន ឆ្នាំ នេះ មាន ជាង ១៣ ម៉ឺន នាក់ ខណៈ ស្ត្រី សម្រាលកូន ឆ្នាំ មុន មាន ចំនួន ជាង ១៥ ម៉ឺន នាក់ ។ ក្នុង នោះ ស្ត្រី សម្រាល នៅ មណ្ឌល សុខភាព មាន ចំនួន ៦ ម៉ឺន ៩ ពាន់ នាក់ ។

របាយការណ៍ នេះ បញ្ជាក់ ទៀត ថា ស្ត្រី មាន ផ្ទៃពោះ មក ពិនិត្យ ពោះ មាន ចំនួន ជាង ៨៤ ម៉ឺន នាក់ ។ ក្នុង ស្ត្រី មាន ផ្ទៃពោះ លើក ទី ២ ១៧ ម៉ឺន នាក់ និង ស្ត្រី មាន ផ្ទៃពោះ លើក ទី ៤ មាន ចំនួន ជាង ១២ ម៉ឺន នាក់ ។
បើ តាម របាយការណ៍ របស់ មន្ទីរពេទ្យ គន្ធ បុប្ផា ទាំំ ង ៥ រាជធានី ខេត្ត ក្នុង រយៈពេល ៦ ខែ ដំបូង ឆ្នាំ ២០១៨ បង្ហាញ ថា កុមារ ឈឺ មក ពិនិត្យ ព្យាបាល ផ្នែក ជំងឺ ក្រៅ មាន ចំនួន ជាង ៤៤ ម៉ឺន នាក់ ។ កុមារ ឈឺ ធ្ងន់ៗ មាន ចំនួន ៦ ម៉ឺន ៧ ពាន់ នាក់ ។ ក្នុង នោះ កុមារ មាន ជំងឺគ្រុនឈាម ជាង ២ ពាន់ ៤ រយ នាក់ ពោល គឺ កុមារ កើត ជំងឺគ្រុនឈាម កើនឡើង បី ដង បើ ធៀប ទៅ នឹង រយៈពេល ដូច គ្នា នៅ ឆ្នាំ មុន ។
ដោយឡែក កុមារ ចំនួន ១ ម៉ឺន ២ ពាន់ នាក់ ទទួល ការ វះកាត់ ។ ក្នុង នោះ ការ វះ បេះដូង វះកាត់ ភ្ជិត ប្រហោង បេះដូង តាម សរសៃឈាម មាន ចំនួន ៣១៧ នាក់ ។

ក្នុង របាយការណ៍ សង្ខេប របស់ មន្ទីរពេទ្យ គន្ធ បុប្ផា ឲ្យ ដឹង ទៀត ថា ស្ត្រី មាន ផ្ទៃពោះ ជាង ៧ ម៉ឺន នាក់ មក ពិនិត្យ តាមដាន ផ្ទៃពោះ និង ព្យាបាល ផ្នែក ពិគ្រោះ ជំងឺ ក្រៅ នៃ មន្ទីរសម្ភព ។ ក្នុង នោះ ស្ត្រី សម្រាលកូន មាន ចំនួន ជាង ១ ម៉ឺន នាក់ ។

សូម រំលឹក ថា នៅ ឆ្នាំ ២០១៧ ស្ត្រី សម្រាលកូន សរុប ជាង ៣៣ ម៉ឺន នាក់ ក្នុង ចំណោម ស្ត្រី មានគភ៌ រំពឹង ទុក ជិត ៣៧ ម៉ឺន នាក់ ។ ស្ត្រី សម្រាលកូន ទាំងនោះ នៅ ក្នុង មណ្ឌល សុខភាព ជាង ១៦ ម៉ឺន នាក់ ។ ក្នុង នោះ សម្រាលកូន នៅ តាម សេវា ឯកជន ជាង ៨ ពាន់ នាក់ និង សម្រាល នៅ តាម ផ្ទះ ដោយ បុគ្គលិក ពេទ្យ ជាង ១៣ ម៉ឺន នាក់ និង សម្រាលកូន ដោយ ឆ្មប បូរាណ ជាង ១ ពាន់ នាក់ ។

បើ តាម របាយការណ៍ របស់ អង្គការ សុខភាព ពិភពលោក (WHO) បាន រក ឃើញ ថា ស្ត្រី សម្រាលកូន ប្រហែល ៨៣០ នាក់ ស្លាប់ ដោយសារ ការ ពពោះ និង អំឡុង ពេល សម្រាលកូន នៅ ជុំវិញ ពិភពលោក ជា រៀងរាល់ថ្ងៃ ៕

ព័ត៌មានទាក់ទង

ក្រសួងអភិវឌ្ឍន៍ជនបទផ្តោតការលើកកម្ពស់អាហារូបត្ថម្ភលើកុមារក្រិសក្រិន និងស្គមស្គាំង

ភ្នំពេញ៖ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី[...]

ឆ្នាំ​២០១៨​ ជំងឺគ្រុនឈាម ​៖​ ទាំង​ពលរដ្ឋ​ឈឺ​ និង​ស្លាប់​កើនឡើង​

ចំនួន​ពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២[...]

ក្រសួងសុខាភិបាល​ នឹង​ខិតខំ​បន្ដ​រក្សា​អត្រា​ការ​គ្មាន​ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ បញ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត