loader

អតីតCNRP ៖២៣ឆ្នាំឥតស្រមោលយុត្តិធម៌ចំពោះជនរងគ្រោះករណីគប់គ្រាប់បែកដៃនៅមុខមន្ទីរសភា

(ភ្នំពេញ)៖ គិតមកដល់ពេលនេះគឺ ២៣ឆ្នាំគត់ ជនរងគ្រោះប្រមាណ១៦ បានស្លាប់ និង២០០នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកដៃនៅមុខរដ្ឋសភាចាស់កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលហេតុការណ៍នេះនៅតែមិនឃើញមានពន្លឺយុត្តិធម៌សម្រាប់អ្នកដែលបានស្លាប់និងជនរងគ្រោះនៅឡើយ។តែយ៉ាងណាទាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌និង​អ្នកនាំពាក្យក្រសួង​មហាផ្ទៃតែងតែអះអាងថារាជរដ្ឋាភិបាលមិនបានបំភ្លេចតួនាទីដើម្បីស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះទេ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា លំអិតពីព័ត៌មាននេះ៖

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ គឺជាខួប២៣ឆ្នាំគត់ នៃសោកនាដកម្មដ៏ខ្លោចផ្សារនៅមុខមន្ទីររដ្ឋសភាចាស់ ដែលពួកឧក្រិដ្ឋជនបានវាយប្រហារដោយគ្រាប់បែកដៃចំនួន ៤គ្រាប់ មកលើបាតុករអហិង្សាបណ្តាលឲ្យមនុស្ស១៦នាក់បានស្លាប់ និង២០០នាក់ផ្សេងទៀតរងរបួសធ្ងន់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។

២៣ឆ្នាំបានកន្លងទៅនេះ ពន្លឺយុត្តិធម៌សម្រាប់ជនរងគ្រោះនៅតែមិនទាន់ជះរស្មីនៅឡើយ ទោះបីជាមានការទាមទារយត្តិធម៌ជារៀងរាល់ឆ្នាំឲ្យរាជរដ្ឋាភិបាល និងសមត្ថកិច្ចវែកមុខឧក្រិដ្ឋជន និងអ្នកសមគំនិតយកមកផ្តន្ទាទោសយ៉ាងណាក្តី។

កាល​ពី​ថ្ងៃ​ទី៣០ ​ខែមីនា ​ឆ្នាំ​១៩៩៧​ មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ចំនួន​៤​គ្រាប់​ទៅ​លើ​ហ្វូង​បាតុករ ​ ​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ដែលជាប្រធានគណបក្សជាតិខ្មែរនៅក្នុងគោលបំណងទាមទារយុត្តិធម៌សង្គម លក្ខខណ្ឌការងាររបស់ក្រុមកម្មករ និងកែទម្រង់ប្រព័ន្ធតុលាការនៅមុខអតីតអគាររដ្ឋសភា។ ក្រោយពីហេតុការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ដោយជនមិនស្គាល់មុខទៅលើហ្វូងបាតុករ មានមនុស្សមិនតិចជាង១៦នាក់ទេបានស្លាប់បាត់បង់ជីវិត និង២០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់។

ជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃទី៣០ ខែមីនា គណបក្សសង្រ្គោះជាតិតែងប្រារព្ធពិធីបង្សុកូលឧទ្ធិសកុសលជូនបាតុកររងគ្រោះ​ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក ៣០ មីនា ១៩៩៧ នៅមុខចេតិយវីរៈបាតុករខាងមុខវត្តបទុមវត្តី ដើម្បីជាការគោរពវិញ្ញាណក័ន្ធជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​កន្លែង​ដែល​ពួកគេ​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​រង​របួស។​ រូប​ថត​ជនរង​គ្រោះ​ត្រូវ​បាន​ដាក់​តម្រៀប​គ្នា​នៅ​កន្លែង​ស្តូប​មួយ​ដែល​គណបក្សសង្រ្គោះជាតិ​បាន​សាង​សង់​ឡើង​សម្រាប់​គោរព​វិញ្ញាណ​ក្ខន្ធនៅ​ទីនោះ។​ ចំណែកលោកសមរង្ស៊ីដែលជាអ្នករងគ្រោះម្នាក់នៃហេតុការណ៍នេះ ក៏បានចេញ​សេចក្ដី​ថ្លែង​ការណ៍ ដោយមានខ្លឹមសារដើមដូចនេះ ថា៖«ថ្ងៃនេះ ជាខួបទី ២៣ នៃអំពើភេរវកម្មបោកគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ១៩៩៧ ដែលបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងតិច ១៦ នាក់ និងអ្នករបួសធ្ងន់ជាង ១០០ នាក់។

ទោះជាយើងមិនអាចរៀបចំពិធីបង្សុកូល និងរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដូចឆ្នាំមុនៗ ដោយ​សារការរាតត្បាតនៃជំងឺ COVID-19 ទូទាំងពិភពលោក ។យ៉ាងណាក៏ដោយ ក៏យើងនៅតែមិន​ភ្លេចសោកនាដកម្មនេះ ដែលជាលទ្ធផលនៃអំពើភេរវកម្មនេះឡើយ។

យោងទៅតាមសេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ ចុះនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ទាក់ទងទៅនឹងការរំលឹកគោរពចំពោះវិញ្ញាណក័ន្ធវីរបាតុករ នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ៣០ មីនា ឆ្នាំ១៩៩៧  ដោយបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលនៅមិនទាន់ស្វែងរកជនដៃដល់ និងអ្នកបញ្ជាចំពោះការវាយប្រហារថ្ងៃទី៣០ មីនា ១៩៩៧ ដើម្បីយកមកផ្តន្ទាទោសនៅឡើយនោះទេ។ តែអតីតគណបក្សប្រឆាំងនេះថាបើតាមរបាយការណ៍ស៊ើបអង្កេតរបស់ទីភ្នាក់ងារស៊ើបអង្កេត សហរដ្ឋអាមេរិក FBI បានបង្ហាញថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋដែលជាប្រធាន និងអនុប្រធានកងអង្គរក្សផ្ទាល់របស់លោកហ៊ុន សែន គឺជាអ្នករៀបចំ និងបញ្ជាផ្ទាល់លើការវាយប្រហារដ៍សាហាវយង់ឃ្នង និងអមនុស្សធម៌នេះ។ បើយ៉ាងនេះក្ដី រាជរដ្ឋា​ភិបាលបានច្រានចោល ចំពោះ ការចោទថា មេដឹកនាំកងអង្គរក្សផ្ទាល់របស់លោកហ៊ុន សែន នៅ​ពីក្រោយហេតុការណ៍នេះ។

តែយ៉ាងណាកន្លងមក ក្រុម​គ្រួសារ​ជនរង​គ្រោះ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​កាល​ពី​២៣​ឆ្នាំមុន​បាន​ប្រកាស​ទាមទារ​រក​យុត្តិធម៌​ និង​ជំរុញ​ឲ្យរាជរដ្ឋាភិបាល​វែក​មុខ​ឃាតករ​ពិត​ប្រាកដ​មក​ផ្តន្ទាទោស​តាម​ច្បាប់។ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃបាន​អះអាង​ថា​ សំណុំ​រឿង​នេះនៅ​មិន​ទាន់​បាន​បិទ​បញ្ចប់​នៅ​ឡើយនោះ​ទេ។​

ស្របពេលជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ​ គឺអតីតគណបក្សសង្រ្គោះជាតិបានគោរពចំពោះវិញ្ញាណក័ន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍សោកដកម្មជាប្រវត្តិសាស្រ្តនេះ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមិនអាចបំភ្លេចបាននូវវីរភាពរបស់ក្រុមវីរបាតុករ ដែលបានពលីកម្មនៅក្នុងការតស៊ូដើម្បីបុព្វហេតុលិទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ហើយគណបក្សសង្រ្គោះជាតិនៅតែប្តេជ្ងាចិត្តស្វែងរកយុត្តិធម៌ជូនចំពោះជនរងគ្រោះមិនងាករ៉េឡើយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បុរាណវិទូរកឃើញគ្រឹះកំពែងបុរាណកប់ក្នុងដៃជាង១០០ឆ្នាំនៅជុំវិញប្រាសាទលលៃ

សៀមរាប៖ អាជ្ញាធរ​ជាតិ​អប្សរា​រក​ឃើញ​គ្រឹ[...]

នគរបាល​ចរាចរណ៍​នឹង​ចាប់​អនុវត្ត​អនុក្រឹត្យ​ថ្មី​ពី​ថ្ងៃ ​១ ឧសភា​ ដោយ​ប្រាក់​ពិន័យ​កើនឡើងពី៣ ទៅ៥ ដង ចំពោះ​អ្នក​បើកបរ​ល្មើស​ច្បាប់

ភ្នំពេញ៖ នគរបាល​ចរាចរណ៍​នឹង​ចាប់​ផ្ដើម​អ[...]

អង្គការលើកលែងទោសអន្តរជាតិ៖អ្នកជាប់ឃុំនៅកម្ពុជា ដ៏ចង្អៀតដូចរង់ចាំគ្រប់បែកកូរ៉ូណា

នាងកញ្ញា លោក លោកស្រីអាចស្តាប់ការរាយការណ៍របស់ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត