loader

អង្គការ WHO ​បារម្ភ​អំពី​ភាព​ងាយ​គ្រោះថ្នាក់​ករណី​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង​

ភ្នំពេញ​៖​ របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO)​និង​គណៈកម្មការ​ជាន់ខ្ពស់​ឯករាជ្យ​នៃ​សុខភាព​អំពាវនាវ​ដល់​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​នៅ​លើ​ពិ​ព​ភ​លោ​ល​ដោះស្រាយ​ជា​បន្ទាន់​ចំពោះ​ជំងឺមិនឆ្លង​។​ ក្រសួងសុខា ភិបាល​កម្ពុជាថា ​កំពុង​ពិនិត្យ​ចុង​ក្រោយ​លើ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​ពហុ​វិស័យ​ស្តី​ពី​ការ​បង្ការ​ និង​ការ​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង​។​

                                 វេជ្ជបណ្ឌិត ពិនិត្យព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។ taken from facebook MoH’s page.

​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សុខភាព​ពិ​ព​ភ​លោក​(WHO)​ និង​ គណៈកម្មការ​ជាន់ខ្ពស់​ឯករាជ្យ​ជំងឺមិនឆ្លង ​(NCDs)​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាលនៅលើ​ពិភពលោក​ រួម​ទាំង​កម្ពុជា​ផង​ ឲ្យ​មាន​សកម្មភាព​ជា​បន្ទាន់​ដោះស្រាយ​ជំងឺមិនឆ្លង ​និង​ជំងឺផ្លូវចិត្ត​ ព្រោះ​ជំងឺ​នេះ​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។​

​អង្គការ​សុខភាព​ពិ​ព​ភ​លោក​ (WHO)​ ថា​ ដើម្បី​ដោះស្រាយ​ការ​រីក​រាលដាល​នៃ​ជំងឺមិនឆ្លង​ដោយ​ទាមទារ​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់​ និង​ការ​បង្កើន​សកម្មភាព​ភាព​ ព្រោះ​ជំងឺ​នេះ​ជា​មូលហេតុ​នៃ​ការ​ស្លាប់​និង​បញ្ហា​សុខភាព​នាំមុខ​គេ​បំផុត​។​

​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៧​ របស់​ក្រសួងសុខាភិបាលកម្ពុជា​ បញ្ជាក់​ថា​ ជំងឺលើសសម្ពាធ​ឈាម​ ទឹកនោមផ្អែម​ មហារីក​ និង​ជំងឺ​ផ្លូវដង្ហើម​រាំ​រៃ ​កំពុង​មាន​អត្រា​អ្នកជំងឺ​កើនឡើង​ខ្ពស់​ជា​រៀង​រាល់​ឆ្នាំ​។​ ការ​កើនឡើង​នេះ​ ក្រសួងសុខាភិបាល​មើលឃើញ​ថា​ ការ​ផ្តល់​សេវា​បង្ការ​ដំណាក់កាល​បឋម​ ហើយការផ្តល់សេវា​បង្ការ​ដំណាក់កាល​ទី​២​ និង​ការ​ផ្តល់​សេវា​ជំងឺមិនឆ្លង​ដំណាក់កាល​ធ្ងន់ធ្ងរ​នៅ​មាន​កម្រិត​នៅឡើយ​។​

​ការ​ប្រើ​ថ្នាំជក់​ គ្រឿង​ស្រវឹង​ មិន​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចំា និង​របប​អាហារ​គ្មាន​សុខភាព​ ជា​កត្តា​បង្ក​ហានិភ័យ ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង​។ ​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​ថា​ ការ​បំពុល​ខ្យល់​គឺជា​កត្តា​ហានិភ័យ​ខ្ពស់​នៃ​ជំងឺមិនឆ្លង​។​

​របាយការណ៍​នេះ​ពន្យល់​ថា​ ជំងឺមហារីក​ ជំងឺ​ទឹកនោមផ្អែម​ ជំងឺ​សួត​ ឬ​ជំងឺ​ផ្លូវដង្ហើម​ និង​ជំងឺ​បេះដូង​ បាន​សម្លាប់​មនុស្ស​ ៤១​ លាន​នាក់ ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​អ្នកជំងឺ​ស្លាប់​លើ​សកលលោក​ប្រមាណ​ ៧១​ ភាគរយ​ ឬ​ ១៥​ លាន​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣០​ ឆ្នាំ​ ដល់​ ៧០​ ឆ្នាំ​។​

​តាម​របាយការណ៍​ក្រសួងសុខាភិបាល​បង្ហាញ​ថា​ ជំងឺ​ទឹកនោមផ្អែម​ ក្នុង​រយៈពេល​ ៤​ ឆ្នាំ​កន្លង​មក​ មានការ​កើនឡើង​ពី​ ២៥.៣០១​ ករណី​ ក្នុង​ឆ្នាំ​ ២០១៤​ ដល់​ ៥៦.១៥២​ ករណី​ក្នុង​ឆ្នាំ​ ២០១៧​។​

​អ្នកជំងឺ​លើសឈាម​សម្រាក​ព្យាបាល​ចាប់ពី​ឆ្នាំ​ ២០១៤​ ដល់​ ២០១៧​ មានការ​កើនឡើង​ពី​ ១៣.៩៦០​ ករណី​ ដល់​ ២១.៣០៩​ ករណី​។​ រីឯ​អ្នកជំងឺ​បេះដូង​មានការ​កើនឡើង​ពី​២១.១០៣​ ករណី​ ក្នុង​ឆ្នាំ​ ២០១៤​ ទៅ​២៤.៨៤៦​ ករណី​ ក្នុង​ឆ្នាំ​ ២០១៧​។

​អង្គការ​សុខភាព​ពិ​ព​ភ​លោក​ (WHO)​ និង​គណៈកម្មការ​ជាន់ខ្ពស់​ឯករាជ្យ​ជំងឺមិនឆ្លង​(NCDs)​ផ្តល់​អនុសាសន៍​ចំនួន​ ៦​ ចំណុច​ណែនាំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ត្រូវ​យកចិត្ត​ទុក​លើ​របៀបវារៈ​ជំងឺមិនឆ្លង​សហការ​ជាមួយ​ក្រសួងសុខាភិបាល​បន្ថែម​ទៀត​។​ រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ភាព​ជាក់លាក់​ក្នុង​របៀបវារៈ​ជំងឺមិនឆ្លង​ និង​សុខភាព​ផ្លូវចិត្ត​ដោយ​ផ្អែក​លើ​តម្រូវការ​សុខភាព​សាធារណៈ​។​

​ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​ត្រូវ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​វិស័យ​សុខាភិបាល​ ដើម្បី​ទប់ស្កាត់​ជំងឺមិនឆ្លង​ និង​សេវា​សុខភាព​ផ្លូវចិត្ត​នៅ​ក្នុង​គោលនយោបាយ​ និង​ផែនការ​គ្របដណ្តប់​សុខភាព​ជា​សាកល​ ហើយ​រដ្ឋាភិបាល​គួរ​បង្កើន​ការ​សហ​ការណ៍​ជាមួយ​វិស័យ​ឯកជន​ និង​សង្គម​ស៊ី​វិល​ ឬ​សហគមន៍​។​

​លើស​ពី​នេះ​រដ្ឋាភិបាល​ និង​សហគមន៍​អន្តរជាតិ​ គួរ​បង្កើត​គំរូ​សេដ្ឋកិច្ច​ថ្មី​សម្រាប់​សកម្មភាព​មូលនិធិ​លើ​ជំងឺមិនឆ្លង​ និង​សុខភាព​ផ្លូវចិត្ត​។​ មួយវិញទៀត​ រ​ដ្ឋា​ភ​បាល​ចាំបាច់​ត្រូវ​ព​ង្រឹ​ក​គណនេយ្យ​ភាព​ដល់​ប្រជាពលរដ្ឋ​ ដើម្បី​ចាត់វិធានការ​លើ​ជំងឺមិនឆ្លង​ និង​យន្តការ​គណនេយ្យ​ភាព​អន្តរជាតិ​ដែល​មាន​ស្រាប់​។​

​បើ​តាម​របាយការណ៍​ពិ​ព​ភ​លោក​បង្ហាញ​ថា​ អ្នក​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​មុន​មាន​ ៦១​ ភាគរយ​ ហើយ​ ២៣​ ភាគរយ​ ស្លាប់​មុន​អាយុ​ដោយ​ជំងឺ​នេះ​។​របាយការណ៍​នេះ​រក​ឃើញ​ថា​ បុរស​កម្ពុជា​១​ភាគ​៣​ ប្រើប្រាស់​ថ្នាំជក់​ ហើយ​នៅ​ឆ្នាំ​ ២០១៧​ មនុស្ស​ពេញវ័យ​ជាង​ ១៧​ ភាគរយ​លើស​ទម្ងន់​ ៣.២​ ភាគរយ​ជា​មនុស្ស​ធាត់​ និង​៨.២​ ភាគរយ​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ ហើយ​២១.១​ភាគរយ​បង្កើន​សម្ពាធ​ឈាម​។​

​ដើម្បី​ឆ្លើយ​តប​ជំងឺមិនឆ្លង​ប្រកបដោយ​ប្រសិទ្ធភាព​ ក្រសួងសុខាភិបាល​កំពុង​ពិនិត្យ​ចុង​ក្រោយ​លើ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​ពហុ​វិស័យ​ស្តី​ពី​ការ​បង្ការ​ និង​ការ​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង​ ឆ្នាំ​ ២០១៦​ ដល់​ ២០២៧៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ចូលរួម​លុប​បំបាត់​ជម្រក​មូល​ខ្លា​ស្រប​ពេល​អ្នកជំងឺ​គ្រុនឈាម​កើនឡើង​

ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង[...]

ក្រសួងអភិវឌ្ឍន៍ជនបទផ្តោតការលើកកម្ពស់អាហារូបត្ថម្ភលើកុមារក្រិសក្រិន និងស្គមស្គាំង

ភ្នំពេញ៖ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី[...]

ឆ្នាំ​២០១៨​ ជំងឺគ្រុនឈាម ​៖​ ទាំង​ពលរដ្ឋ​ឈឺ​ និង​ស្លាប់​កើនឡើង​

ចំនួន​ពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត