loader

អង្គការ​បន្ទាយស្រី​ ខេត្ដសៀមរាប​ បាន​រៀបចំ​វេទិកា​ស្ដី​ពី​សិទ្ធិ​ស្ដ្រី​ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖​ អង្គការ​បន្ទាយ​ស្ដ្រី​ ខេត្ដសៀមរាប​ បាន​រៀបចំ​វេទិកា​ស្ដី​ពី​សិទ្ធិ​ស្ដ្រី​ និង​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​តំបន់​គោលដៅ​ អំពី​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ និង​សិទ្ធិ​ស្ដ្រី​ក្នុង​ការ​ចូលរួម​លើ​ដំណើរការ​បោះ​ឆ្នោត​។​ លើស​ពី​នេះ​ វេទិកា​នេះ​ ក៏​បាន​ផ្ដល់​ឱកាស​ដល់​ស្ដ្រី​ ជា​ក្រុមប្រឹក្សា​ឃុំ​ និង​ ស្ដ្រី​ជា​អ្នកដឹកនាំ​សហគមន៍​ បាន​ប្រើប្រាស់​នូវ​ជំនាញ​ទំនាក់ទំនង​ ការ​រៀបចំ​វេទិកា​ និង​ ការ​និយាយ​ជា​សាធារណៈ​ផង​ដែរ​។​

​វេទិកា​នេះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ឃុំ​ គោលដៅ​ចំនួន​ ០៤​ ដែល​មាន​អ្នកចូលរួម​សរុប​ចំនួន​ ១៨៧​នាក់​ ហើយ​មាន​ ១៦៣​នាក់​ជា​ស្ដ្រី​។​ អង្គការ​បន្ទាយ​ស្ដ្រី​បាន​រៀបចំ​វេទ​កា​នេះ​ ចាប់ពី​ចុង​ខែមេសា​ រហូត​ដល់​ដើមខែ​ឧសភា​ ឆ្នាំ​២០១៨​ ចន្លោះ​ពី​ថ្ងៃ​ទី​៣០​ មេ​សា​ ដល់​ថ្ងៃ​ទី​០៤​ ខែឧសភា​។​

​វេទិកា​ទាំងនេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដំបូង​គេ​នៅ​ ឃុំ​ ដូន​កែ​ កាលពី​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៨​ ដែល​មាន​អ្នកចូលរួម​ចំនួន​ ៤១​នាក់​ ស្ដ្រី​ ២៩​នាក់​។​ ទី​០២​ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​ឃុំ​ល្វា​ មាន​អ្នកចូលរួម​ចំនួន​ ៤៩​នាក់​ ស្ដ្រី​ ៤៤​នាក់​។​ ទី​០៣​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០២​ ខែឧសភា​ នៅ​ឃុំ​ពួក​ មាន​អ្នកចូលរួម​ចំនួន​ ៤២​នាក់​ ស្ដ្រី​ ៣០​នាក់​ និង​ទី​០៤​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​ឃុំ​ស្នែង​ មាន​អ្នកចូលរួម​ចំនួន​ ៥៥​នាក់​ ស្ដ្រី​ ៤៨​នាក់​។​

​អង្គការ​បន្ទាយស្រី​ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ធ្វើ​ការងារ​ដើម្បី​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ដ្រី​ងាយ​រង​គ្រោះ​ ក្នុង​បំណង​លើកកម្ពស់​ស្ថានភាព​នយោបាយ​ សេដ្ឋកិច្ច​ តាម​រយៈ​ការ​ចុះ​អនុវត្ដ​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ ការ​តស៊ូ​មតិ​ និង​លើកទឹកចិត្ដ​ដល់​ការ​ចូលរួម​របស់​បុរស​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ប៉ះពាល់​ដល​ស្ដ្រី​៕

ព័ត៌មានទាក់ទង

មន្ដ្រី​ក្រសួង​កិច្ចការ​នារី​ ៖​ ការ​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​

មន្ដ្រីជាន់ខ្ពស់​ នៃ​ក្រសួង​កិច្ចការ​នារី​ បា[...]

អតីត​ស្ដ្រី​មេឃុំ​ CNRP​ ៖​ ក្រៅពី​បក្ស​របស់​ខ្លួន​ ពួក​គេ​មិន​មើល​គណបក្ស​ផ្សេង​ឡើយ​

អតីត​ស្ដ្រី​មេឃុំ​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​[...]

អង្គការបន្ទាយស្រី៖វេទិកាលើកកម្ពស់សិទ្ធិស្រ្ដីនិងការបោះឆ្នោតគឺជាការពង្រឹងសិទ្ធិអំពីការជ្រើសរើសតំណាងរបស់ខ្លួន

បទសម្ភាសន៍៖ អង្គការបន្ទាយស្រ្ដីខេត្ដសៀមរាបបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត