loader

អង្គការ​ខុមហ្វ្រែល​ច្រាន​ចោលការ​ចោទប្រកាន់​ចំពោះ​សកម្មភាព​អុកឡុក​ការ​បោះ​ឆ្នោត​

​ភ្នំពេញ​៖​ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​(​ខុមហ្វ្រែល​)​ បាន​ច្រានចោល​ចំពោះ​ការ​ចោទ​ថា​អង្គការ​នេះ​អុកឡុក​ការ​បោះ​ឆ្នោត​និង​បង្កចលាចល​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​​ដែល​ភ្ជាប់​អង្គការ​នេះ​នឹង​ពាក្យ​ចចាមអារ៉ាម​ថា​ទឹកខ្មៅ​ជ្រលក់​បង្ក​ឱ្យ​មនុស្ស​ស្លាប់​។​

                                  លោក កន សាវាង្ស មន្រ្ដីជាន់ខ្ពស់របស់អង្គការ ខុមហ្វ្រែល

​ក្រោយ​ពី​បណ្តាញ​ព័ត៌មាន​សង្គម​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ផ្សាយ​ថា​សកម្មភាព​អង្គការ​ខុមហ្វ្រែល​បង្កចលាចល​ដល់​ដំណើរការ​បោះ​ឆ្នោត​ដែល​ភ្ជាប់​ទៅ​នឹង​គ្រោះថ្នាក់​នៃ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​អ្នកបោះ ឆ្នោត​ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​(ខុមហ្វ្រែល)​បដិសេធ​ព័ត៌មាន​នេះ​ដោយ​ អះអាង​ថា​ខ្លួន​មិន​បាន​អនុវត្ត​សកម្មភាព​ដូច​ការ​ចោទប្រកាន់​ទេ​។​ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គកា​ខុមហ្វ្រែល​។​

​សេចក្ដីថ្លែងការណ៍​ បញ្ជាក់​ថា​ សកម្មភាព​របស់​អង្គការ​កំពុង​ខិតខំ​អនុវត្ត​សកម្មភាព​យ៉ាង​សកម្ម​ ដើម្បី​បុព្វហេតុ​នៃ​ការ​បោះ​ឆ្នោត​ ដោយ​សេរី​ និង​យុត្តិធម៌​ប៉ុណ្ណោះ​។​

​លោក​ កន​ សាវា​ង្ស​ អ្នក​ស​ម្រ​ប់​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ មាន​ប្រសាសន៍​ថា​ អង្គការ​ខុម ហ្វ្រែល ​ច្រានចោល​ដូចនេះ​ ដើម្បី​ទប់ទល់​នឹង​ព័ត៌មាន​ចចាមអារ៉ាម​ដែល​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប៉ះពាល់​ដល់​អង្គការ​របស់​លោក​។​

​លោក​ កន​ សាវា​ង្ស​៖«​ព័ត៌មាន​ខ្លះ​ទៀត​បាន​ឈាន់​ទៅ​ដល់​ថា​ដាក់​អ្នក​សង្កេតការណ៍​ស្ម័គ្រ​និង​ទៅ​សម្រាប់​អុកឡុក​ ឬ​ទឹកខ្មៅ​និង​ស្លាប់​ថា​ជា​ការ​ឧបាយកល​របស់​ខុមហ្វ្រែល​ ដោយសារ​យើង​លឺ​លេចលឺ​មាន​ព័ត៌មាន​អស់ហ្នឹង​បាន​យើង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ហើយ​ ដើម្បី​ច្រានចោល​កុំ​មានការ​លេចលឺ​។​»

​ករណី​ទឹកខ្មៅ​សម្រាប់​ការ​បោះ​ឆ្នោត​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ក្នុង​កម្មវិធី​
​សម្ភោ​ធ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ នៅ​ថ្ងៃ​ទី​ ២​ ក្កកដា​ថា​ នឹង​មិន​អត់ឱន​ចំពោះ​អ្នក​បំផុស​បំផុស​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្តាញ​សង្គម​ពី​ទឹកខ្មៅ​ជ្រលក់​ដៃ​អ្នកបោះឆ្នោត​អាច​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​។​

​ស្រប​ពេល​នេះ​ដែរ​ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គ​.​ជ​.​ប​ ចាត់​ទុក​អ្នក​ឃោសនា​លើ​បណ្តាញ​សង្គម​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​អំពី​ទឹកខ្មៅ​ជ្រលក់​ដៃ​ថា​ មាន​ជាតិ​ពុល​នឹង​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ក្នុង​រយៈពេល​១​ថ្ងៃ​គឺជា​ការប្រមាណ​អាយុជីវិត​ប្រជាពលរដ្ឋ ​និង​បំផ្លាញ​កិត្តិយស ​គ​.​ជ​.​ប​។​ គ​.​ជ​.​ប​ ទាមទារ​ឱ្យ​ការ​អាជ្ញាធរ​ចាត់ការ​តាម​ផ្លូវច្បាប់​ និង​ទាមទារ​ឱ្យ​អ្នក​បំប៉ោង​ព័ត៌មាន​មិន​ពិត​បង្ហាញ​ភស្តុ​តាង​។​

​តែ​បែប​នេះ​ក្ដី​ សម្រាប់​អង្គការ​ខុមហ្វ្រែល​ យល់​ឃើញ​ថា​ ការ​ចោទ​នេះ​ គឺជា​ការ​គំរាមកំហែង​ បំភិតបំភ័យ​ចំពោះ​សិទ្ធិ​ចូលរួម​សកម្ម​ភាពស្ម័គ្រចិត្ត​។​ អង្គការ​ខុមហ្វ្រែល​សង្ឃឹមថា​ ការ​គំរាមកំហែង​នឹង​មិនកើត​មាន​ឡើង​ដល់​កម្រិត​ដែល​អង្គការ​នេះ​សម្រេចចិត្ត​ដក​សកម្មភាព​ឃ្លាំមើល​របស់​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ទេ​។​

​ស្រប​ពេល​នេះ​ដែរ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ប្រកា​ល​ប្រាប់​ដល់​ប្រធាន​គណៈ​កម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ថា​ ការ​ដាក់​ពង្រាយ​ពលរដ្ឋ​ស្ម័គ្រចិត្ត​និង​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ ធ្វើ​ឡើង​ អង្គការ​ខុមហ្វ្រែល​ជា​រឿង​ខុសច្បាប់​ ព្រោះ​អង្គការ​នេះ​មិន​បាន​ដាក់​ពាក្យសុំ​ដាក់​អ្នក​អង្កេត​ការណ៍​នៅ​គ​.​ជ​.​ប​នោះ​ទេ​៕

ព័ត៌មានទាក់ទង

 នួន ជានិង ខៀវ សំផន ត្រូវបានកាត់ទោសអស់មួយជីវិតក្នុងសំណុំរឿងមួយទៀត (០០២/០២)​

អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាម[...]

​អង្គការ​អុក​ស្វា​ម​សម្ពោធ​គម្រោង​ប្លុក​រាយ​ស៍​ ដើម្បី​លើកកម្ពស់​ជីវភាព​កសិករ​ស្រូវ​សរី​រា​ង្គ​

អង្គការ​អុក​ស្វា​ម​(Oxfarm)​សម្ពោធ​គម្រោង​«​ប[...]

តម្លៃប្រេងសាំងធ្លាក់ចុះមក ៣៦៥០ រៀល ខណៈតម្លៃម៉ាសូតធ្លាក់ត្រឹម ៤០០០ រៀល

ក្រុងភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត