loader

អង្គការអ្នកប្រជាធិបតេយ្យសុំឲ្យ EU ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជាករណី EBA

អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ(Centrist Democrats International (IDC-CDI)) ស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខណ្ឌ «អ្វីទាំងអស់ក្រៅពីសព្វាវុធ (EBA)» ខណៈដែលប្រជាជនកម្ពុជាក្រីក្រត្រូវការផលប្រយោជន៍ពី EBA នេះ។ នេះបើយោងតាមសេចក្ដីបកប្រែក្រៅផ្លូវការនៃសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ(CDI)ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ដែលក្រសួងពាណិជ្ជកម្មបង្ហោះកាលពីថ្ងៃទី១៣ ឧសភាឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDI ឱ្យដឹងថា កម្មករ-កម្មារិនីប្រមាណ ១ លាននាក់កំពុងទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដោយមិនមានពន្ធ និងមិនមានកូតា។  

                                                                            សេចក្តីប្រកាសព័ត៌មានរបស់CDI

 

អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ CDI​ បានលើកឡើងនូវហេតុផលមួយចំនួនដែលថា ពួកគេបានពេញចិត្តខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញលក្ខខណ្ឌ និងការទាមទារបស់សហភាពអឺរ៉ុប ដែលរួមបញ្ចូលអនុសញ្ញាចំនួន ១៥ ក្រោមក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោក ​ទាក់ទងនឹងការពង្រីកការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ច សិទ្ធការងារ និងទំហំសេរីភាពនៅកម្ពុជា។

CDI កត់សម្គាល់ទៀតថា  មានការកើនឡើងនូវគ្រួសារមានចំណូលកម្រិតមធ្យមនៅកម្ពុជា ដែលនេះសរបញ្ជាក់ពីតម្លៃប្រជាធិបតេយ្យមានភាពរីកចម្រើន។ CDI  កត់សម្គាល់ឃើញថា EBA បានរួមវិភាគទានជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ផ្អែកលើហេតុផលខាងលើ CDI  ​ស្នើសុំឲ្យសហភាពអឺរ៉ុប ទទួលយកនូវហេតុផលខាងលើ សម្រាប់ការសម្រេចចិត្តដក EBA ពីកម្ពុជា។ អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ​ CDI ប្រាថ្នាចង់ឃើញលទ្ធិប្រជាធិបតេយ្យមានភាពរីកចម្រើន និងសេដ្ឋកិច្ចរឹងមាំ តាមរយៈកា​រអនុគ្រោះ និងគាំទ្ររបស់សហគមន៍អន្តរជាតិ។

កាលពីថ្ងៃទី៨ ខែឧសភា លោក ចច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាជិតផុតអណត្តិ បានគូសបញ្ជាក់ក្នុងកម្មវិធីមួយនៅវិទ្យុស្រ្តី ដោយលោកដាក់ក្តីរំពឹងយ៉ាងមុតមាំថា EBA នឹងមិនត្រូវបានដកចេញពីប្រទេសកម្ពុជានោះទេ ក្នុងគ្រាដែលរដ្ឋាភិបាលកម្ពុជាគម្បីពិចារណាឡើងវិញនូវលក្ខខណ្ឌមួយចំនួនដែលសហភាពអឺរ៉ុបបានដាក់ឱ្យកម្ពុជាគោរពតាម។

លោកថា ប្រទេសដែលបានទទួល EBA គឺត្រូវមានកាតព្វកិច្ចគោរពនូវគោលការណ៍មួយចំនួនដែលបានព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិ និងអង្គការ ILO លើបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ លំហរប្រជាធិបតេយ្យជាដើម។

សូមរំលឹកថា នីតិវិធី​ដក​កម្មវិធីអនុគ្រោះ​ពន្ធ​ «គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ‍» (​EBA)​ ពីកម្ពុជាកំពុង​ដំណើរការ​ទៅមុខ​ បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ជូនដំណឹង​ទៅរដ្ឋាភិបាល​កម្ពុជា​កាលពីខែ​តុលា។ យ៉ាងណាប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់កម្ពុជាធ្លាប់បានអះអាងថា កម្ពុជា​នៅ​មាន​ពេល​ដើម្បី​ស្តារស្ថានការណ៍​របស់​ខ្លួន​ឡើងវិញបើបាត់បង់ EBA។

ភ្នាក់ងារ​ផ្តល់​ចំណាត់​ថ្នាក់​ខាង​ឥណទាន​ ​Moody’s​ ​បាន​រក​ឃើញ​ថា ​ការ​បាត់បង់​ EBA ​ ​នឹង​បង្ក​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​លើ​ផ្នែក​ឥណទាន​របស់​កម្ពុជា។ ​ភ្នាក់​ងារ​បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ថ្លៃ​ចំណាយ​ដែល​បណ្តាល​មក​ពី​ការ​ជាប់ពន្ធ​នេះ​ ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​លទ្ធភាព​នៃ​ការ​ប្រកួត​ប្រជែង​ការ​នាំ​ចេញ​របស់​កម្ពុជា​ លុះ​ត្រា​តែ​ផលិតភាព​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ​ ដើម្បី​ទូទាត់​នឹង​ការ​ចំណាយ​ដែល​កើន​ឡើង​ថ្មី​បន្ថែម​ទៀតនោះ​៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សញ្ញាណមួយចំនួនបញ្ជាក់ថាឆ្នាំ 2020 ជាឆ្នាំនៃវិបត្តិសេដ្ឋកិច្ចពិភពលោក

ក្រុងភ្នំពេញ៖ វិបត្តិសេដ្ឋកិច្ចពិភពលោកគឺជាវិប[...]

របាយការណ៍ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងទ្រោមចុះខ្លាំង បើបាត់ពន្ធអនុគ្រោះ EBA

ទាញយករបាយការណ៍ធនាគារពិភពលោកនៅទីនេះ ក្រុងភ្នំព[...]

ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ពង្រីករោងចក្រនៅកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្ម

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ Nien[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត