en     km
en     km

អង្ករ​កម្ពុជា​មិន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៃ​គុណភាព​ល្អ​បំផុត​របស់​ពិ​ព​ភ​លោក​

Share

ភ្នំពេញ៖អង្ករ​កម្ពុជា​ខកខាន​ទទួល​បាន​ពានរង្វាន់​នៃ​ចំណាត់ថ្នាក់​លេខ​១​ចំពោះ​គុណភាព​អង្ករ​ល្អ​បំផុត​ របស់​ពិភពលោក​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​។​ទោះបី​យ៉ាងណា​កម្ពុជា​បាន​រក្សា​តំណែង​អង្ករ​មានគុណ​ភាពល្អ​បន្ទាប់​ពី​ម្ចាស់​ពានរង្វាន់​គឺ​ប្រទេស​ថៃ​។​

                                          គណកម្មការកំពុងពិនិត្យនិងដាក់ពិន្ធុអង្ករ។ប្រភពរូប៖facebook

 

​ប្រទេស​ផលិត​អង្ករ​ធំៗ​ចំនួន​៧​និង​អង្ករ​២១​ប្រភេទ​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​សន្និសីទ​ស្រូវ​អង្ករ​លើក​ទី​៩​ នៅ​ទីក្រុង​ម៉ា​កាវ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​នេះ​។​ប្រទេស​ផលិត​អង្ករ​ទាំងនោះ​ រួម​មាន​ កម្ពុជា​ ថៃ​ វៀតណាម​ មី​យ៉ា​ន់​ម៉ា​ ស្រី​លង្កា​ ប៉ា​គី​ស្ថាន​ និង​សហរដ្ឋអាមេរិក​។​

​លោក​ មូល​ សា​រិ​ទ្ធ​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ អង្ករ​ផ្ការំដួល​កម្ពុជា​បាន​ឈរ​នៅ​លំដាប់​ទី​២​ជា​អង្ករ​មានគុណ​ភាពល្អ​ ខណៈ​ដែល​អង្ករ​«​ Hom​ Mali»​ របស់​ប្រទេស​ថៃ​បាន​ទទួល​ពានរង្វាន់​ក្នុង​ចំណាត់ថ្នាក់​លេខ​១​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​នៃ​គុណភាព​អង្ករ​ល្អ​បំផុត​របស់​ពិ​ព​ភ​លោក​។​

«​អង្ករ​យើង​ទោះបីជា​មិន​ជាប់​ប៉ុន្តែ​ខ្ញុំ​មោ​ទ​ភាព​ថា​រក្សា​តំណែង​លំដាប់​រង​និង​បាន​រយៈពេល​ពីរ​បី​ ឆ្នាំ​ចុង​ក្រោយ​នេះ​ដែរ​។​ពី​មុន​មក​យើង​ធ្លាប់​ជាប់​បី​ឆ្នាំ​ជាប់​គ្នា​ដែរ​។​នៅ​ក្នុង​បទ​បង្ហាញ​របស់​ខាង​ថៃ​គេ​បាន​លើក​អំពី​ប្រវត្តិ​នៃ​ការ​ជួយ​ដល់​ការ​វិស័យ​ស្រូវ​អង្ករ​របស់​គេ​តាម​រយៈ​ព្រះមហាក្សត្រ​ថៃ​។​»

​អង្ករ​ត្រូវ​បាន​វិនិច្ឆ័យ​យោង​ទៅ​តាម​លក្ខន្តិកៈ​ចំនួន​៥​ ទាំង​មុន​និង​ក្រោយ​ចំអិន​។​លក្ខន្តិកៈ​ទាំងនោះ​រួម​មាន​ រូបរាង​ ព័ណ៌​សម្បុរ​ ក្លិន​ ប្រវែង​និង​សំណើម​។​​អង្ករ​ផ្ការំដួល​កម្ពុជា​ធ្លាប់​បាន​គ្រង​តំណែង​លេខ​១​នៃ​គុណភាព​អង្ករ​ល្អ​បំផុត​៣​ឆ្នាំ​ជាប់​គ្នា​ចាប់ពី​ឆ្នាំ​២០១២​រហូត​ដល់​ឆ្នាំ​២០១៤​។​

​លោក​ មូល​ សា​រិ​ទ្ធ​ បញ្ជាក់​ថា​ កម្ពុជា​បាន​យក​អង្ករ​ចំនួន​៣​សំណាក​ទៅ​ប្រកួតប្រជែង​ប៉ុន្តែ​អង្ករ​កម្ពុជា​ពុំ​ទទួល​បាន​ពានរង្វាន់​ទេ​។​ទោះបី​យ៉ាងណា​អង្ករ​កម្ពុជា​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ក្រុម​ហ៊​ន​វិនិយោគ​ចិន​នី​ង​វៀតណាម​ចង់​បញ្ជា​ទិញ​ពី​កម្ពុជា​។​

​លោក​ មូល​ សា​រិ​ទ្ធ​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​គ្រោង​នឹង​ស្នើ​សុំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ការ​ប្រកួតប្រជែង​អង្ករ​មានគុណ​ភាពល្អ​បំផុត​ប្រចាំឆ្នាំ​កម្រិត​ពិ​ព​ភ​លោក​នៅ​ឆ្នាំ​ ក្រោយ​នេះ​។​
​លោក​ សា​រិ​ទ្ធ​បន្ថែម​ថា​អង្ករ​កម្ពុជា​ទើបនឹង​បង្កើត​ម៉ាក​សញ្ញា​អង្ករ​ឈ្មោះ​«​ម៉ា​លី​ស​អង្គរ​»​នៅ​ក្នុង​ឆ្នាំ​២០១៤​ ហើយ​កំពុង​ស្នើ​សុំ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​។​

​បើ​យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​នៃ​ច្រក​ចេញចូល​តែ​មួយ​បង្ហាញ​ថា​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​បាន​កើនឡើង​៥៩​ភាគរយ​ក្នុង​រយៈពេល​១០​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៧​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​របាយការណ៍​ដដែល​បញ្ជាក់​ថា​កម្ពុជា​នាំ​ចេញ​អង្ករ​ជាង​១៤​ម៉ឺន​តោន​ទៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​១០​ខែ​មកនេះ​ខ្ពស់​ជាង​ប្រទេស​បារាំង​និង​ប៉ូ​ឡូញ​។​

​របាយការណ៍​នេះ​បង្ហាញ​ថា​ ការ​នាំ​អង្ករ​ទៅ​ប្រទេស​ចិន​មាន​ចំនួន​២៩​ភាគរយ​នៃ​ការ​នាំ​ចេញ​អង្ករ​សរុប​ជិត​៥០​ម៉ឺន​តោន​ចាប់ពី​ខែមករា​ដល់​តុលា​នៅ​ឆ្នាំ​២០១៧​នេះ​កើនឡើង​ចំនួន​១៧​ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​ប្រទេស​បង់​ក្លា​ដេ​ស​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​២៥​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។​ប្រទេស​ចិន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។​ប្រទេស​កម្ពុជា​ផលិត​ស្រូវ​ជាង​៩​លាន​តោន​ក្នុង​មួយ​ឆ្នាំ​និង​មាន​អង្ករ​ជាង​៣​លាន​​តោន​សម្រាប់​ការ​នាំ​ចេញ​ប្រចាំឆ្នាំ​៕

Share

Image
Image
Image