loader

អង្ករកម្ពុជាមិនទទួលបានពានជាអង្ករល្អបំផុតនៅឆ្នាំនេះ

ក្រុងម៉ាកាវៈ ប្រទេសចិន៖ ក្នុងដំណើរចូលរួមសន្និសីទស្រូវអង្ករលើកទី ៩ នៅទីក្រុងម៉ាកាវ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តិ៍ទៅពីថ្ងៃទី៦-៨ខែវិច្ឆិកា និងឆ្លងកាត់ការប្រកួតប្រជែងអង្ករល្អបំផុតប្រចាំឆ្នាំនោះ​ ទីបំផុតអង្ករកម្ពុជាពុំបានជាប់ជាអង្ករល្អបំផុតនោះទេ តែអង្ករកម្ពុជាបានជាប់ជាអង្ករល្អបំផុតក្នុងចំណោម ៣ប្រទេសចុងក្រោយដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា ផ្សាយកាលពីថ្ងៃម្សិលមិញ។

                                                       អង្ករកម្ពុជាដែលបានដាក់បង្ហាញនិងប្រកួតនៅទីក្រុងម៉ាកាវ។

ក្នុងប្រព្រឹត្តិការណ៍សន្និសីទស្រូវអង្ករលើកទី ៩ និងក្នុងឱកាសនៃការប្រកួតប្រជែងអង្ករល្អបំផុតនោះ សហព័ន្ធស្រូវអង្ករកម្ពុជា និង សមាជិករបស់ខ្លួនតំណាងឲ្យប្រទេសកម្ពុជា បានទៅចូលរួមដើម្បីរួមចំណែកដល់សកម្មភាពផ្សព្វផ្សាយ និង ស្វែងរកដៃគូសម្រាប់ពង្រីកទីផ្សារ និង នាំចេញអង្ករផងដែរ។

ក្នុងដំណើរចូលរួមនេះ មន្ត្រីរបស់សហព័ន្ធស្រូវអង្ករ និង តំណាងក្រុមហ៊ុននាំចេញពីប្រទេសកម្ពុជា មិនត្រឹមទទួលឱកាសស្វែងយល់ពីបច្ចុប្បន្នភាពក្នុងវិស័យស្រូវអង្ករជាសកលនោះទេ ថែមទាំងបាននាំយកអង្ករចំនួន ៣សំណាក ដែលជ្រើសរើសដោយសម្រិតសម្រាំង និង សុក្រឹត្យបំផុត ដើម្បីដាក់ប្រកួតជ្រើសរើសគុណភាពថ្នាក់ជាតិ សម្រាប់ចូលរួមប្រកួតប្រជែងអង្ករល្អបំផុតប្រចាំឆ្នាំ ដែលរៀបចំឡើងដោយសន្និសីទលំដាប់អន្តរជាតិមួយនោះ។

                                                                    គណកម្មការកំពុងពិនិត្យនិងដាក់ពិន្ធុអង្ករ។

សម្រាប់ការប្រកួតគុណភាពអង្ករក្នុងឆ្នាំនេះ អង្ករកម្ពុជាមិនទទួលបានពានជាអង្ករល្អបំផុតនោះទេ ក៏ប៉ុន្តែអង្ករកម្ពុជានៅតែជាប់ជាអង្ករល្អបំផុត (Top Three Finalist) ក្នុងចំណោមសំណាកអង្ករទាំង ២១ មកពី៧ប្រទេស។

 

ប្រទេសដែលបានដាក់អង្ករតំណាងប្រទេសរបស់ខ្លួនសម្រាប់ចូលរួមប្រកួតប្រជែងគុណភាពអង្ករល្អបំផុតប្រចាំឆ្នាំថ្នាក់ពិភពលោកនេះ រួមមាន ប្រទេសកម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា ស្រីលង្កា ប៉ាគីស្ថាន និង សហរដ្ឋអាមេរិក។

អង្ករកម្ពុជាដែលជាប់ក្នុងចំណោមកំពូលអង្ករទាំងបីប្រទេសនេះ គឺជាឱកាសធ្វើទីផ្សារអង្ករកម្ពុជាមានការរីកចម្រើនផងដែរក្នុងថ្ងៃអនាគត។

ការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងសង្វាក់ផលិតកម្មតាំងរាប់ចាប់តាំងពីការរើសពូជ រហូតដល់គ្រាប់អង្ករ ការធ្វើទំនើបកម្ម ការបង្កើនប្រសិទ្ធភាពនិងការប្រកួតប្រជែង ការផ្តោតទៅលើអង្ករមានគុណភាព និងការធ្វើពិពិធកម្មទីផ្សារនេះ បានហុចជាផ្លែផ្កាធ្វើឱ្យអង្ករកម្ពុជាកាន់តែត្រូវបានគេទទួលស្គាល់លើគុណភាពនាំមុខគេ និងបានជ្រៀតចូលក្នុងទីផ្សារថ្មីៗជាច្រើនបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត