loader

អគ្គលេខាធិការUNស្នើឱ្យបញ្ចូនទ័ពទៅការពារប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល

លោក​Antoino Gutteres អគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃសុក្រ សប្ដាហ៍មុនបានលើកឡើងបួនចំណុចជម្រុញឱ្យមានការការពាររដ្ឋប៉ាឡេស៊្ទីននៅព្រំដែន ហ្កាសាភាគខាងលិចប្រទេស។លោកបានបញ្ជាក់ដូចនេះក្រោយពីបានបញ្ចូនអ្នកស៊ើបនិងរាយការណ៍ឯករាជ្យទៅដែលចាំបាច់ក្នុងការពង្រាយយោធាក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ។នេះបើយោងតាមសារព័ត៌មានThe times of Israel។

ក្នុងសេចក្ដីរាយការណ៍របស់អង្គការសហប្រជាជាតិគឺរកឃើញថាជនជាតិប៉ាឡេស្ទីន១៧១នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នានៅខែមិនានឹងប៉ាឡេស្ទីន។អ្នកស្លាប់ទាំងនោះគឺជាសមាជិក្រុមហាម៉ាសនិងក្រុមភេរកម្មដទៃទៀត។អគ្គលេខាធិការអង្គការសហប្រជាជាតិថាវាជារឿងចាំបាច់សម្រាប់ណាស់សម្រាប់អង្គការសហប្រជាជាតិនៃសហប្រតិបត្តិការរវាងរដ្ឋឥស្លាមនិងរដ្ឋគ្រីស្ដាំនទាំងពីឬនេះ។យ៉ាងណាលោកព្យាការណ៍ថារដ្ឋអ៊ីស្រាអែលហាក់មិនពេញចិត្តនឹងសំណើនេះទេ។

ក្នុងទំព័រទី១៤នៃរបាយការណ៍របស់លោកហ្គូតូរ៉េសក្នុងរឿងរ៉ាវរដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីនលោកបានដាក់ចេញនូវយន្ដការបួនចំណុចដែលរួមមាន៖

ការផ្ដល់ឱ្យនូវវត្តមានដ៏រឹងមាំរបស់អអ្គការសហប្រជាជាតិនៅមូលដ្ឋានជម្លោះជាមួយនឹងសិទ្ធិត្រួតពិនិត្យមានមន្រ្ដីនយោបាយនៅទីនោះធ្វើរបាយការណ៍ពីស្ថានការណ៍

ផ្ដល់ឱ្យនូវជំនួយអភិវឌ្ឍនិងមនុស្សធម៌បន្ថែមទៀតដើម្បីធានាពីភាពរស់នៅបានប្រសើររបស់ប្រជាជន

បង្កើតក្រុមបេសកកម្មឃ្លាំមើលស៊ីវិលដែលមានវត្តមាននៅតំបន់ជម្លោះដ៏រ៉ាំរ៉ៃដូចជាកន្លែងព្រំដែនពីខាងប៉ាឡេស្ទីនមកកាន់អ៊ីស្រាអែល

និងជាចុងក្រោយការពង្រាយក្រុមប្រដាប់អាវុធ ក្រោមអាណត្តិរបស់អង្គការសហប្រជាជាតិដើម្បីការពារសម្បទានពលរដ្ឋប៉ាឡេស្ទីន

ស្ថិតក្នុងអាណត្តិអង្គការសហប្រជាជាតិក្នុងការការពារសន្ដិសុខអងន្ដរជាតិជាការពិតវាជាសេចក្ដីសម្រេចដ៏ចាំបាច់របស់ក្រុមប្រឹក្សាសន្ដិសុខដែលជាអង្គការដណ្ដប់យោធាពិភបលោក។ នៅទីនោះ គេប៉ាន់ប្រមាណថាសហរដ្ឋអាមេរិកអាចនឹងប្រើអំណាចវ៉េតូបិទការស្នើសុំរបស់អគ្គលេខាធិការអង្គការមហាអំណាចពិភពលោកនេះទៅកាន់ភាគីសម្ព័ន្ធមិត្តខ្លួនអ៊ីស្រាអែលបាន។

រដ្ឋទាំងពីរនៃជម្លោះ មានតែអ៊ីស្រាអែលនោះទេដែលមិនដែលអំពាវនាវឱ្យមានវត្តមានកងទ័ពបរទេសជំនួយមកកាន់ប្រទេសខ្លួន។

កន្លងទៅប្រទេសជាសមាជិកអង្គការសហប្រជាជាតិភាគីច្រើនដែលរួមមាន១៩៣ប្រទេសនៃមហាសន្និបាតអង្គការសហប្រជាជាតិបានធ្វើការថ្កោលទោសជាខ្លាំងចំពោះអ៊ីស្រាអែលដែលបង្កឱ្យមានការស្លាប់ច្រើនសន្ធឹកនៃពលរដ្ឋនៅតំបន់ហ្កាសា ហើយនេះជាការជម្រុញឱ្យលោកហ្គូតូរ៉េសចេញសេចក្ដីស្នើជាយន្ដការការពារកម្រិតអន្ដរជាតិសម្រាប់ពលរដ្ឋប៉ាឡេស្ទីន។

អ៊ីស្រាអែលថាការវាយប្រហាររបស់ខ្លួនគឺជាការការពារអធិបតេយ្យពីសំណាក់ក្រុមហាម៉ាសជាក្រុមឧ្ទាមធ្វើឱ្យមានការបំផ្លិចបំផ្លាញរដ្ឋជ្វីបមួយនេះ។

តែហ្គូតូរ៉េសថាដំណោះស្រាយជម្លោះគឺត្រូវធានាពីសុវត្ថិភាពពលរដ្ឋប៉ាឡេស្ទីនជាពិសេសចេញពីគោលដៅវាយប្រហារលើកុមារច្បាប់អន្ដរជាតិត្រូវមានគណនេយ្យភាពលើរឿងនេះហើយវាក៏នឹងនាំឱ្យមានសុវត្ថិភាពដល់ពលរដ្ឋអ៊ីស្រាអែលដែរ។ការលើកឡើងបែបនេះមិនទាន់មាននៅឡើយទេនូវការឆ្លើយតបពីរដ្ឋអ៊ីស្រាអែល។

តែកាលពីថ្ងៃលោកហ្គូតូរ៉េសថ្លែងឱ្យមានក្នុងសេចក្ដីថ្លែងការណ៍ពលរដ្ឋប៉ាឡេស្ទីន២៧០នាក់បន្ដស្លាប់ក្នុងហិង្សាព្រំដែនដែលជាការជម្រុញរបស់ក្រុមហាម៉ាសឱ្យមានបាតុកម្មកើតឡើងយ។

ក៏ប៉ុន្ដែនៅពេលនេះអង្គការសហប្រជាជាតិក៏កំពុងមានបញ្ហាហិរញ្ញវត្ថុមួយចំនួនព្រោះឱនភាពចំណូលការកុសលរបស់ប្រទេសបណ្ដាសមាជិក ជាពិសេសគឹបន្ទាប់ពីរដ្ឋបាលលោកដូណាល់ត្រាំសម្រេចដកហូតវិភាគទានខ្លួនព្រោះថារដ្ឋាភិបាលប៉ាឡេស្ទីនបានបដិសេធនិយាយនឹងរដ្ឋការរបស់លោកដោយសន្ដិវិធី។

អង្គការសហប្រជាជាតិបានព្រមានថាសង្គ្រាមថ្មីនឹងកើតមានឡើងនៅហ្កាសាបើទប់ស្កាត់មិនទាន់ពេលវេលា។សូមបញ្ជាក់ថាអ៊ីស្រាអែលនិងប៉ាឡេស្ទីនធ្វើសង្គ្រាមនឹងគ្នាបីដងមកហើយគិតពីឆ្នាំ២០០៨៕

ឆោមពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រធានCPPថា បក្សខ្លួនមានពលរដ្ឋគ្រប់ស្រទាប់វណ្ណៈគាំទ្រ តែអ្នកវិភាគថា ជាសារនយោបាយមិនមានភាពពិតប្រាកដ

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា ម[...]

ហ្វាំងឡង់៖ SannaMarinជាប់ជា ស្រ្ដីនាយករដ្ឋមន្រ្ដីវ័យក្មេងបំផុតព្រោះឱកាសប្រទេសកើតកុប្បកម្ម

Sanna Marin ​ វ័យ៣៤ឆ្នាំ បានកំពុង ឈោងកាន់តំណែ[...]

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត