loader

ហ្សិមបាវេ៖រដ្ឋប្រហារទម្លាក់មេដឹកនាំអាយុ៩៣ចាប់ផ្ដើមហើយករណីបែកបាក់ផ្ទៃក្នុងបក្ស

ពួកយោធាដែលស្និទ្ធនឹងអនុប្រធានាធិបតី Emmerson Mnangagwa នៃប្រទេសហ្សិមបាវេ បានចាប់ផ្ដើមរំកិលរថពាសដែករាប់សិបគ្រឿងចូលរដ្ឋធានី  Harare របស់ប្រទេស ដែលសកម្មភាពនេះ ត្រូវបានព្រមានថា ជារដ្ឋប្រហារទម្លាក់ប្រធានាធិបតី Robert Mugabe។

តាមបណ្ដាញផ្សាយព័ត៌មា នBBC សកម្មភាពកងទ័ពនេះដឹកនាំដោយ មេបញ្ជាការកំពូលម្នាក់គឺលោកឧត្តមសេនីយ៍ Chiwenga  ដែលជាមិត្តជិតស្និទ្ធនឹងអនុប្រធានាធិបតី ដែលលោកMugabe បណ្ដេញពីតំណែង។ ការបណ្ដេញលោក Mnangawa បន្ទាប់ពីភរិយារបស់ លោក Mugabe លោកស្រី Grace Mugabe បានស្នើចូលកាន់តំណែង ជំនួសស្វាមី ដែលករណីនេះ នាំអោយមានការបែកបាក់ផ្ទៃក្នុងនៃគណបក្សកាន់អំណាចZanu-PF  ។

តាមសេចក្ដីរាយការណ៍ កងព័ទបានឡោមព័ន្ធនិងកាន់កាប់ស្ថានីយ៍ទូរទស្ស ន៍ ធំបានច្រើនហើយ ។

អ្នកនាំពាក្យ ប្រធានាធិបតី បានចោទឧត្តមសេនីយ៍ថា ជនជនក្បត់ជាតិ មានផែនការផ្ដួលមេដឹកនាំរបស់ខ្លួន។ តែលោកឧត្តមសេនីយ៍បានអះអាងថានឹងមិនមានការផ្ដួលរំលំអំណាចរបស់លោកMugabeនោះទេ។ សាក្សីបាននិយាយថា មានការបាញ់ប្រហារនៅវិមានប្រធានាធិបតី និង ភូមិគ្រះរបស់លោក Mbugabe។

ស្ថានទូតលោកខាងលិច នៅរដ្ឋធានីHarare មិនបានថ្កោលទោសរដ្ឋប្រហារនេះទេ តែបានសន្យាតាមដានស្ថានការណ៍នេះ យ៉ាងខ្លាំង។

លោក Mugabe បានដឹកនាំប្រទេសក្រីក្រមួយនេះ៣៧ឆ្នាំមកហើយ ។លោកជាមេដឹកនាំចាស់ជាងគេបំផុតនៅលើពិភពលោក៕

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ហ្ស៊ីមបាវេ៖ អ្នកនយោបាយបក្សប្រឆំាងត្រទ្បប់ចូលប្រទេសវិញខណៈមេដឹកនំាមូហ្កាបេត្រូវបានឃុំខ្លួន

មេដឹកនំាគណបក្សប្រឆំាងធំជាងគេនៅប្រទេសហ្ស៊ីមបាវ[...]

មេដឹកនាំហ្សិមបាវេអាយុ៩៣ឆ្នាំនិងភរិយាត្រូវបានពួកយោធាឃុំខ្លួន

នៅទីបំផុតពួកយោធាបានឡើងកាន់អំណាចទាំងស្រុងបានហើ[...]

ស្ថានទូតបរទេសនៅហ្សិមបាវ៉េបា្រប់ពលរដ្ឋរបស់ខ្លួនអោយប្រុងប្រយ័ត្នចំពោះរដ្ឋប្រហារ

ហ្សិមបាវ៉េ៖ ស្ថានទូតប្រទេសអាមេរិក និងអង់គ្លេស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត