en     km
en     km

ហ្វីលីពីន​ប្រគល់ត្រាប្រធានអាស៊ានទៅអោយសិង្ហបុរី

Share

ប្រធានាធិបតីនៃប្រទេសហ្វីលីពីនលោក ​រ៉ូ​ឌ្រីងហ្គូ​ ឌូទើតេ បានប្រគល់ត្រា​ប្រធានអាស៊ាន​ឆ្នាំ​ ២០១៨​​ ទៅអោយនាយករដ្ឋមន្រ្ដីសិង្ហបុរី​​​​ លីស៊ានលុង​។​

ការប្រគល់ឋានៈប្រធានអាស៊ាននេះ នៅពេលដែលហ្វីលិពីនបានធ្វើជាប្រធានអាស៊ានរយះពេល​ ១ឆ្នាំមកនេះ ។

ថ្លែងនៅឯកិច្ចប្រជុំអាស៊ាន​នាយករដ្ឋមន្រ្ដីសិង្ហបុរីបានសន្យាថា ប្រទេសរបស់លោកនឹងដើរតួនាទីយ៉ាងសកម្ម ឋានៈ​ជាប្រធាន។ ​ប៉ុន្ដែលោកបានអំពាវនាវអោយប្រទេសសមាជិកអាស៊ានទាំងអស់សាមគ្គីគ្នា រួបរួមគ្នាដើម្បីអោយបានសម្លេងតែមួយ។

ស្របពេលនេះដែរ លោក​ក៏ចង់អោយសហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ានកាន់តែទូលំទូលាយ ថែមទៀត៕

Share

Image
Image
Image