loader

ហេតុ​អ្វី​បានជា​ ធម៌​បរាភវ​សូត្រ​ គេ​សូត្រ​ នៅ​ពេល​ជិត​ភ្លឺ​?

​ភ្នំពេញ​៖ ចាប់តាំងពី​វេន​កាន់បិណ្ឌ​ទី​១​ រហូត​មក​ដល់​វេន​កាន់បិណ្ឌ​ទី​ ១៥​ ជា​រៀង​រាល់ពេល​ជិត​ភ្លឺ​ នៅ​តាម​វត្ត​អារាម​នីមួយៗ​ គេ​តែង​បានឮ ព្រះសង្ឃ​ ព្រមទាំង​ពុទ្ធបរិស័ទ្ធ​ គ្រប់​វត្ត​អារាម​សូត្រ​ បរាភវ​សូត្រ​។​ តើ​ធម៌​បរាភវ​សូត្រ​ នេះ​ ផ្តល់​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អ្នក​កាន់​ពុទ្ធសាសនា​ដូច​ម្តេច​?​

​ហេតុ​អ្វី​បាន​គេ​សូត្រ​ តែ​នៅ​ក្នុងរ​ដូច​ភ្ជំបិណ្ឌ​ និង​នៅ​ពេល​ជិត​ភ្លឺ​?​ តទៅ​នេះ​ សូម​ស្ដាប់​លោក​ លៀ​ ស៊ី​ណា​ ជម្រាប​ជូន​ដូច​តទៅ​៖

 

​បទ​បរាភវ​សូត្រ​ គឺជា​ធម៌​ និយាយ​ពី​សេចក្តី​វិនាស​ទាំង​ ១២​ប្រការ​ ដែល​ពុទ្ធបរិស័ទ្ធ​ និង​អ្នក​ប្រតិបត្ដិ​ព្រះពុទ្ធ​សាសនា​មិន​គួរ​ប្រព្រឹត្តិ​។​ ធម៌​នេះ​ ត្រូវ​បាន​ចងក្រង​ឡើង​តាំង​តែ​ ពី​សម័យ​ពុទ្ធកាល​មក​ម្ល៉េះ​។​ ព្រះពុទ្ធ​ជា​ម្ចាស់​បាន​ត្រាស់​ សំដែង​នូវ​ ធម៌​បរាភវ​សូត្រ​ ដល់​ពពួក​ទេវតា​ ដែល​ចូល​ទៅ​ទូល​សួរ​ព្រះពុទ្ធ​ថា​ អ្វី​ទៅ​ជា​សេចក្តី​វិនាស​?​ នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​មាន​ដំណាល​ថា​ បន្ទាប់​ពី​បាន​ស្តាប់​នូវ​ការ​បកស្រាយ​ របស់​ព្រះសម្មាសម្ពុទ្ធ​ អំពី​ហេតុ​ដែល​ នាំ​មក​នូវ​ក្តី​ចំរើន​ ឬ​ មង្គល​ រួច​ហើយ​ ពួក​មនុស្ស​ និង​ ទេវតា​ទាំងឡាយ​ ដែល​ធ្លាប់តែ​មានការ​ខ្វែងគំនិត​គ្នា​នោះ​ ក៏​បាន​ស្រុះស្រួល​ ស្រស់ស្រាយ​ នឹង​គ្នា​ឡើង​ ដោយ​ពុំ​មាន​ក្តី​មន្ទិល​ឡើយ​។​ មិនយូរ​ប៉ុន្មាន​ ពួក​គេ​មានគំនិត​មួយ​កើតឡើង​ថា​ធម្មតា​ ក្នុង​លោក​នេះ​ រមែង​មាន​សភាវៈ​ជា​គូ​នឹង​គ្នា​ គឺថា​ ៖​ មាន​ គូ​នឹង​ ក្រ​,​ សុខ​ គូ​នឹង​ ទុក្ខ​ ជាដើម​,​ ហេតុនេះ​ ហេតុ​នៃ​ក្តី​ចម្រើន​ត្រូវ​តែ​ជា​គូ​នឹង​ហេតុ​នៃ​ក្តី​វិនាស​។​

​ជា​ទូទៅ​យើង​ឃើញ​ថា​ ធម៌​មួយ​ប្រភេទ​នេះ​ ត្រូវ​បាន​ ព្រះពុទ្ធ​ និង​ពុទ្ធបរិស័ទ​នាំ​គ្នា​សូត្រ​ នៅ​ពេល​ទាប​ភ្លឺ​ នៅ​តាម​វត្ត​អារាម​។​ ព្រះ​តេជគុណ​ លួ​ន​ សុ​វ៉ា​ត​ មាន​សង្ឃ​ដិ​កា​ពន្យល់​ថា​ ការ​ដែល​ពុទ្ធ​សា​និក​ យក​ធម៌​នេះ​មក​សូត្រ​នៅ​ម៉ោង​៤​ ទាប​ភ្លឺ​ ព្រោះ​ពេលវេលា​នេះ​ មាន​មនុស្ស​ម្នា​ទំនេរ​ មិន​ទាន់​មាន​ចេញ​ទៅ​បំពេញការងារ​ ដែល​ពួក​គេ​អាច​ក្រោក​មក​ជួបជុំ​គ្នា​ ដើម្បី​ស្តាប់ធម៌​។​

​ព្រះ​អង្គ​បន្ត​ថា​ ធម៌​នេះ​គឺ​ចង់​អប់រំ​ដល់​មនុស្ស​ឲ្យ​ដឹង​ អំពី​ផ្លូវ​ ឬ​ហេតុ​ដែល​នាំ​មក​នូវ​សេចក្ដី​វិនាស​ហិនហោច​ និង​ហេតុ​នាំ​ឲ្យ​បាន​ថ្កុំ​ថ្កើ​ន​។​ ធម៌​នេះ​ ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​វា​ចាក​នូវ​ហេតុ​នៃ​សេចក្ដី​វិនាស​ ប្រកាន់ខ្ជាប់​តែ​ធម៌​នាំ​ឲ្យ​ចម្រើន​។​

​សេចក្តី​វិនាស​ទាំង​១២​ប្រការ​ ដែល​ ព្រះពុទ្ធ​ បាន​ទេសនា​អប់រំ​ដល់​ពុទ្ធបរិស័ទ្ធមាន​៖​

​ទី​ ១​ -​ បុគ្គល​អ្នក​ទ្រុស្ត​ធម៌​ ស្អប់​ធម៌​

​ទី​ ២​ -​ សេពគប់​នឹង​ជន​ជា​អសប្បុរស​

​ទី​ ៣​ -​ កិរិយា​ដេក​,​ និយាយ​,​ ខ្ជិល​,​ ខឹង​ច្រើន​

​ទី​ ៤​ -​ មិន​ចិញ្ចឹម​ មាតាបិតា​

​ទី​ ៥​ -​ ភូត​កុហក​ បោក​បញ្ឆោត​

​ទី​ ៦​ -​ លាក់​អាហារ​ឆ្ងាញ់​ និង​ ធនធាន​

​ទី​ ៧​ -​ ប្រកាន់​ជាតិ​,​ ត្រកូល​,​ ទ្រព្យ​,​ ឋានៈ​ និង​ មិន​រាប់​សាច់ញាតិ​របស់​ខ្លួន​

​ទី​ ៨​ -​ ប្រព្រឹត្ត​ល្បែង​ ៣​ ប្រការ​

​ទី​ ៩​ -​ បុរស​មិន​ត្រេកអរ​ និង​ប្រពន្ធ​ខ្លួន​

​ទី​ ១០​ -​ បុរស​ចាស់​យក​ស្រី​ក្មេង​ធ្វើ​ជា​ភរិយា​

​ទី​ ១១​ -​ ការ​ជ្រើសរើស​យក​ស្ត្រី​ ឬ​បុរស​ដែល​ជា​មនុស្ស​ខ្ជះខ្ជាយ​ធ្វើ​ជា​គូ​កំណាន់​

​ទី​ ១២​ -​ ជន​កើត​ក្នុង​ត្រកូល​ក្សត្រ​ប្រាថ្នា​ចង់​ធ្វើ​ជា​ស្តេច​៕

ព័ត៌មានទាក់ទង

ប្រវត្តិសាស្ត្រ៖ល្បិចធ្វើសង្គ្រាមរបស់ស្ដេចកននិងការលួចធ្វើគត់ព្រះបាទច័ន្ទរាជាមិនបានសម្រេច 

ព្រះសេ្ដចកន និងព្រះបាទច័ន្ទរាជា មិនជាប់សែលោហិ[...]

អាជីវករនៅរមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ព្រួយបារម្ភពីកាធ្លាក់ចុះនូវភ្ញៀវទេសចរ

សៀមរាប៖ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​ចាស់​បុ[...]

រាជសារព្រះអង្គឌួង៖អាណា្ណមជាមិត្តចិត្តមិនស្មោះចងមិត្តជាមួយកម្ពុជាលុកលុយយកខេត្តកម្ពុជាម្ដងមួយៗ

ប្រវត្តិសាស្រ្ដ៖ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត