loader

ហេតុអ្វីប្រទេសខ្លះសម្រេចប្ដូរទីតាំងរដ្ឋធានី?

ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលធំគ្រប់យ៉ាងទាំងចំនួនប្រជាជននិងផ្ទៃដីបានរៀបចំខ្លួនជាស្រេចផ្លាស់ប្ដូររដ្ឋធានីរបស់ខ្លួនពីទីក្រុងចាកាតា។ប៉ុន្ដែប្រមុខរដ្ឋាភិបាលនៃ ប្រទេសនេះត្រូវធ្វើការបញ្ចុះបញ្ចូលជាច្រើនដងក្នុងសភាពីរឿងនេះ។ ម្យ៉ាងរឿងនេះមិនមែនតែកើតនៅឥណ្ឌូនេស៊ី មានប្រទេសជាង៤០ហើយបាន ប្ដូររដ្ឋធានី។

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល

ហោចណាស់មានប្រទេសចំនួនជាង៤០បានផ្លាស់រដ្ឋធានីថ្មី។ឥណ្ឌូនេស៊ីជាប្រទេសទីមួយដែលយើងលើកយកមនិយាយក្នុងអត្ថបទនេះ។រដ្ឋធានីចាកាតាលើកោះជ្វាដ៏ល្បាញល្បីជាប់ជាទីក្រុងដែលមានចរាចរណ៍កកកុញមិនដាច់មួយនាទី ដែលនឹងត្រូវយកឈ្មោះរដ្ឋធានីនេះទៅបំពាក់នៅកោះប៉ូណេអូ ជារដ្ឋធានី កាឡាម៉ាន់តាន់ទៅវិញ។កាលពីថ្ងៃទី១៦សីហា លោកប្រធាំនាធិបតី ចូកូវីដូដូ បានធ្វើសុន្ទរកថាមិនដាច់ពីលើរឿងនេះក្នុងសភា។

តាមពិតទៅមូលហេតុនៃការផ្លាស់ប្ដូររដ្ឋធានីចាកាតាគឺជារឿងមិនពាក់ព័ន្ធនឹងសម្ពាធខាងក្រៅ ឬ ភូមិសាស្រ្ដនយោបាយនោះទេ តែជាសំខាន់គឺទាក់ទងទៅនឹងភូមិ សាស្រ្ដធម្មជាតិនិរន្ដភាពនៃរដ្ឋធានីនេះទៅវិញ។ របាយការណ៍សារព័ត៌មាន BBC ថា រដ្ឋធានីចាកាតា កំពុងលិចជាមធ្យមពី ១តឹកកន្លះក្នុងមួយឆ្នាំៗ។ ស្ទើរតែពាក់កណ្តាលនៃទីក្រុងឥឡូវនេះលិចលង់ក្រោមកម្រិតទឹកសមុទ្រ។

វិបត្តិទីពីរគឺគមនាគមន៍ដ៏ស្អិតរមួយត៖ ក្នុងឆ្នាំ២០១៦ ការស្ទង់មតិមួយវាយ តម្លៃថាទីក្រុងដ៏ធំនេះគឺមានការកកស្ទះចរាចរណ៍អាក្រក់ជាងគេ។ ការប្រជុំរដ្ឋមន្រ្ដីម្ដងណាក៏ដោយ​ត្រូវតែមានការអមការពារដោយក្បូនទើបអាចទាន់ ពេលវេលាបាន។ក្នុងឆ្នាំ២០១៧  ប្រជាពលរដ្ឋឥណ្ឌូនេស៊ីមានចំនួន២៦៤លាន។ ចាកាតាដែលមានផ្ទៃដី 661.5 km² មានពលរដ្ឋសរុប៣០លាននាក់បាត់ទៅហើយ។ ចំណែកការទុកដាក់សំរាមរាវវិញ របាយការណ៍បញ្ជាក់ថាមានភាពឥតសណ្ដាប់ធ្នាប់ ជាខ្លះ ប្រមាណតែ២ទៅ៤ភាគរយនៃការទុកដាក់សំរាមរបស់ពលរដ្ឋបានត្រឹមត្រូវ។ ដូចបានជ្រាបហើយថា រដ្ឋធានីថ្មីដែលនឹងត្រូវបានដូរទៅរបស់ឥណ្ឌូនេស៊ីគឺកាឡាម៉ាន់ តាន់ នៃកោះបូណេអូ។ ការប្ដូររដ្ឋធានីនេះជាការសម្រេចចិត្តដ៏តានតឹងដែលនឹងត្រូវចំណាយថវិកាជាតិប្រមាណ៣៣ពាន់លានដុល្លារ លើផ្ទៃដី៣ម៉ឺនទៅ៤ម៉ឺនហិចតាសម្រាប់ដែលមានលំនៅដ្ឋានស្រាប់ចំនួន៩០០ពាន់ខ្នងនិងប្រជាជន១លានប្រាំសែននាក់។ កាលីម៉ាន់តាន់នេះ អតីតប្រធានាធិបតីប្រជាធិប តេយ្យនិយម ស៊ូកាណូក៏ធ្លាប់មានបំណងរើសយកជារដ្ឋធានីផងដែរ។

ចំណែក ប្រទេសKazakhstan  នៃទ្វីបអាស៊ីកណ្ដាលក្នុងឆ្នាំ១៩៩៧ ក្នុងរបបដឹកនាំរបស់លោកNursultan Nazarbayev បានសម្រេចដូររដ្ឋធានី ដ៏ធំឈ្មោះថាAlmaty ដែលមានផ្ទៃដីសរុប៦៨២គីឡូម៉ែត្រការ៉េប្រហែល នឹងចាកាតាដែរនោះទៅកាន់ក្រុងនៅភាគខាងជើង១២០០គីឡូម៉ែត្រពីគ្នាឈ្មោះថា Astanav វិញ។ លោកប្រធានាធិបតីកាលណោះបានផ្ដើមគំនិតស្ថាបនា ទីក្រុងថ្មីដោយពាំនាំស្ថាបត្យករល្បីៗនៅជុំវិញពិភពលោកឱ្យយោបល់លឺរឿងនេះ។ទីបំផុត Astana ដែលជារដ្ឋធានីរូងស បានក្លាយជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍ បំផុតមួយមានតង់យក្សមួយជាអត្តសញ្ញាណដែលរចនាដោយ Norman Foster ជាផ្សារទំនើបនិងកន្លែងកម្សាន្ដដ៏ធំមហិមា។

ការផ្លាស់ប្ដូររដ្ឋធានីអស់រយៈពេល២១ឆ្នាំបានធ្វើឱ្យ កាហ្សាស្ដាមានកំណើនសេដ្ឋកិច្ចកើនឡើងក្នុងឆ្នាំ២០១៨ ប្រមាណ៤.៨ភាគរយ។ជាកិត្តិយសនៃការលើកកម្ពស់កិត្យានុភាពជាតិ ឈ្មោះប្រធានាធិតី Nazarbayev បានក្លាយជាឈ្មោះទីក្រុងមួយផងដែរ។

ប្រទេសទីបីដែលលើកយកពិភាក្សាគឺ ស្ថិតនៅអាស៊ីអាគ្នេយ៍មួយទៀត នោះគឺប្រទេស​មីយ៉ាន់ម៉ា។

ទីក្រុងណៃពីដោ មានផ្ទៃដីធំជាងក្រុងឡុងដុងចក្រភពអង់គ្លេសដល់ទៅបួនដង។ បើតាមភាសាម៉ីយ៉ាន់ម៉ា ណៃពីដោ ប្រែសេចក្ដីថា រាជបល្ល័ង្គ។ យ៉ាងណា ការផ្លាស់ប្ដូររដ្ឋធានីពីរ៉ង់ហ្គូនទៅកាន់ ណៃពីដោហា់ក់មានភាពស្មុគស្មាញក្នុងរបបដឹកនាំយោធាផ្ដាច់ការលោក ថាន់ស្វេ ។តែគឺមកអំពីលក្ខណៈយុទ្ធសាស្រ្ដទីតាំងច្រើនជាងការសិក្សាពីលក្ខណៈភូមិសាស្រ្ដធម្មជាតិ និង​មនុស្ស។ មានការវិភាគថា ការប្ដូរដ្ឋធានីគឺមកពីពួកយោធាភ័យខ្លាចការលុកលុយបរទេសឬចង់គ្រប់គ្រងលើជនជាតិភាគតិចនៅតាមតំបន់ព្រំដែនក្រោយពួកគេដណ្តើមកាន់កាប់ក្រុងដាម៉ាន។តែមានពាក្យចចាមអារ៉ាមថា ហោរាសាស្ដ្ររបស់នាយឧត្តមសេនីយ៍បានប្រាប់លោកឱ្យប្ដូររដ្ឋធានីដើម្បីរក្សាអំណាចបានយូរ។ ជាការពិត ពលរដ្ឋមីយ៉ាន់ម៉ានិង ទាំងឧត្តមសេនីយ៍ Shwe មានទំនោរជឿលើការព្យាករណ៍របស់ហោរាសាស្ដ្រ។ តែអ្នកសេដ្ឋកិច្ចនៃប្រទេសនេះថា កត្តាសេដ្ឋកិច្ចជារឿងសំខាន់ រដ្ឋាភិបាលយោធាហាក់ដូចជាជឿជាក់ប្រសិនបើពួកគេរើរដ្ឋធានីទៅកណ្ដាលប្រទេសពួកគេអាចគ្រប់គ្រងលំហូរសេដ្ឋកិច្ចពីទេសចរណ៍រដ្ឋធានីបុរាណនិងផលិតផល។

ស្ថិតនៅអាមេរិកខាងត្បូង ប្រទេសបូលីវៀ មានការយល់ច្រឡំថា មានទីក្រុងរដ្ឋធានីដល់ទៅពីរ គឺ Sucre និង La Paz តែតាមពិតមិនដូច្នេះទេ ទោះធ្លាប់ជារដ្ឋធានីតាំងពីឆ្នាំ១៨២៥មកតែពេលនេះមានប្រជាជនរស់នៅត្រឹមតែ ២៥ ម៉ឺននាក់ប៉ុណ្ណោះបើប្រៀបធៀបទៅនឹង ១,៧ លាននាក់នៅឡាប៉ាស។ Sucre ដើមឡើយបានក្លាយជារដ្ឋធានីរបស់បូលីវីក្នុងឆ្នាំ ១៨៣៩ ដែលជាជំរើសដ៏សមហេតុផលមួយដែលឆ្លុះបញ្ចាំងពីទីតាំងរបស់ទីក្រុងដែលជាចំណុចក្តៅនៃសកម្មភាពបដិវត្តដំបូងនិងជាមធ្យោបាយងាយស្រួលសម្រាប់ឈានទៅរករ៉ែដ៏សំបូរបែបរបស់ប្រទេស។ ទោះយ៉ាងណានៅឆ្នាំ ១៨៩៨ ប្រាក់ភាគច្រើនបានរីងស្ងួតហើយមនុស្សជាច្រើនចង់រើរាជធានីទៅឡាប៉ាហ្សាដែលនៅជិតនឹងទុនបម្រុងសំណប៉ាហាំងដ៏មានតម្លៃរបស់ប្រទេស។ សង្រ្គាមស៊ីវិលបានផ្ទុះឡើងជុំវិញការផ្លាស់ប្តូរដែលបានស្នើឡើងដូច្នេះការសម្របសម្រួលត្រូវតែមានជាចាំបាច់។ ឡាប៉ាហ្សាបានក្លាយជារដ្ឋធានីរដ្ឋបាលរបស់ប្រទេសនេះខណៈដែលស៊ូរ៉េរក្សាតួនាទីជារដ្ឋធានីរដ្ឋធម្មនុញ្ញនិងតុលាការ។

នៅឯទ្វីបអាហ្រ្វិចឯណោះវិញ នីហ្សេរីយ៉ា មានការប្ដូររដ្ឋធានីដូចគ្នាដោយជឿជាក់ថា ដើម្បីសេដ្ឋកិច្ចប្រទេសជាតិច្រើនជាងគឺទៅកាន់ឆ្នេរសមុទ្រនីហ្សេរីយ៉ា បន្ទាប់ពីឡាកូសជារដ្ឋធានីដែលមានភាពរកាំនយោបាយដោយសង្គមមនុស្ស ជាងនេះ Lagos មានភាពកកស្ទះដោយកំណើនប្រជាពលរដ្ឋក្នុងទីក្រុងទើបមានការសម្រេចចិត្តស្វែងរកដីថ្មីនៃរដ្ឋធានីចម្ងាយពីរដ្ឋធានីចាស់ ១៦០០គីឡូម៉ែត្រទៅកាន់ Abuja វិញ។

មែនទែនទៅមានរដ្ឋអធិបតេយ្យជាង៤០មកហើយក្នុងចំណោមរដ្ឋអធិបតេយ្យ១៩៥បានប្ដូររដ្ឋធានីរបស់ខ្លួន។ការប្ដូររដ្ឋធានីនីមួយៗសុទ្ធតែសបញ្ជាក់ពីបញ្ហារកាំ បំផុតនៃនយោបាយ សេដ្ឋកិច្ច សង្គម​និងការវិវត្តចុងក្រោយនៃបរិស្ថាន ព្រមទាំងមានការដាក់ក្ដីសង្ឃឹមលើយុទ្ធសាស្រ្ដទីទ័លរបស់រដ្ឋាភិបាលដោយថានឹងមានភាពរុងរឿងក្រោយពីកសាងមូលដ្ឋានមជ្ឈឹមអំណាចថ្មី៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

អាមេរិកសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនរងការវាយប្រហារ

កាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា រោងចក្រចម្រាញប្រេង[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត