loader

ស្រ្ដីរងគ្រោះដោយសារអំពើហិង្សាទទូចឱ្យដាក់ទោសធ្ងន់ធ្ងរជនប្រព្រឹត្តហិង្សាលើស្រ្ដី(មានសំឡេង)

បទយកការណ៍៖ ស្រ្ដីដែលធ្លាប់ឃើញផ្ទាល់ចំពោះអំពើហិង្សា និងស្រ្ដីដែលរងគ្រោះផ្ទាល់ដោយសារអំពើហិង្សាបានសំណូមពរ និងជម្រុញដល់សមត្ថ កិច្ចពាក់ព័ន្ធបន្ថែមកម្រិតទោសទណ្ឌ ចំពោះជនដែលព្រឹត្ដហិង្សាលើស្រ្ដី និងកុមារី អោយបានធ្ងន់ធ្ងរ។ សំណូមពររបស់ពួកគេបានបង្ហាញនៅក្នុងវេទិកាសាធារណៈមួយ ក្នុងកម្មវិធីបញ្ឈប់អំពើហិង្សាលើស្រ្ដី និងក្មេងស្រី កាលពីថ្ងៃ អាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០១៨ ដែលមានមន្រ្ដីពីក្រសួងកិច្ចការនារី មន្រ្ដីអង្គការសង្គមស៊ីវិលមកពីអង្គការនិចហ្វិក អង្គការសមត្ថភាពខ្ញុំ និងមន្រ្ដីអនុវត្តច្បាប់មួយចំនួននៅក្នុងខណ្ឌមានជ័យ ចូលរួម។

ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបចំឡើងដោយ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖

ក្នុងកម្មវិធីដែលរៀបចំឡើងដោយអង្គការសមត្ថភាពខ្ញុំបានបង្ហាញឱ្យឃើញថា ស្រ្ដីនៅក្នុងរាជធានីភ្នំពេញមួយចំនួនក៏កំពុងរងគ្រោះដោយសារអំពើហិង្សា។ ជាក់ស្ដែងដូចជាស្រ្ដីមួយចំនួនដែលរស់នៅក្នុងខណ្ឌមាជ័យដែលវិទ្យុស្រ្ដីបានសុំសម្ភាស គឺពួកគាត់ធ្លាប់បានជួបប្រទះ និងរងគ្រោះដោយផ្ទាល់ចំពោះអំពើហិង្សាស្ទើរតែគ្រប់ទម្រង់ ។

ស្រ្ដីដែលរងគ្រោះទាំងនោះ ពួកគាត់មានអ្នកខ្លះជាស្រ្ដីមេផ្ទះ ខ្លះទៀតជាកម្មការិនីរោងចក្រ  និងអ្នកខ្លះទៀតបម្រើការងារនៅតាមភោជនីយដ្ឋានជាចុងភៅផងដែរ។

អ្នកស្រី ហ៊ីង សុគង ពលរដ្ឋរស់នៅក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានភាពក្លាហានហ៊ានលើកឡើងពីអំពើហិង្សាដែលបានឃើញផ្ទាល់ភ្នែក។

អ្នកស្រីបានអោយដឹងថា បងស្រីបង្កើតម្នាក់បានក្លាយជនរងគ្រោះដោយសារអំពើហិង្សា ហើយអ្នកស្រីក៏បានជួយអន្ដរាគមន៍ផ្ទាល់ផងដែរ ចំពោះអំពើហិង្សានេះ។

ការលើកឡើងរបស់អ្នកស្រី ហ៊ីង សុគង ដូចនេះ ស្របពេលកិច្ចពិភាក្សាទាក់ទងនិងកម្មវិធីអំពើហិង្សាបានចាប់ផ្ដើម។

អ្នកស្រី ហ៊ីង សុគង ៖«ខ្ញុំធ្លាប់តែឃើញនៅក្នុងគ្រួសារបងខ្ញុំ ដូចរបៀបថា(ប្ដី)គាត់ជេរប្រពន្ធ ជេរកូន វ៉ៃប្រពន្ធ វ៉ៃកូន វ៉ៃប្រពន្ធ ដូចថាគាត់(ប្ដី) ជេរអោយពេញមុខពេញមាត់គាត់នៅមុខគេ ហើយដល់ពេលថ្ងៃមួយខ្ញុំឃើញគាត់ទាញកាំបិតពូថៅទៅវ៉ៃបងខ្ញុំខ្ញុំចឹងខ្ញុំទៅជួយចាប់ ហើយតេហៅប៉ូលិស ប៉ុន្ដែប៉ូលិសមិនដល់១០នាទីផងលែងអោយមកវិញ ហើយគាត់ខឹងខ្ញុំដឹងខ្ញុំទៅប្ដីដេញកាប់ខ្ញុំ »។

នៅក្នុងពិធីនេះ អ្នកស្រី ហ៊ីង សុគង  បានឱ្យដឹងបន្ដទៀតថា នៅពេលដែលមានហិង្សាកើតឡើង ស្រ្ដីរងគ្រោះដែលត្រូវជាបងស្រីបង្កើត មិនបានប្ដឹង ឬលែងលះជាមួយនិងស្វាម នោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្ដសម្រាប់អ្នកស្រីផ្ទាល់ គឺ ចាត់ទុកអំពើហិង្សាដែលកើតមាននេះ ជាអំពើព្រៃផ្សៃ និងគួរឲ្យស្អប់បំផុត ហើយក៏មិនចង់អោយកើតមានទៅលើស្រ្ដី និងក្មេងស្រីផងដែរ។

អ្នកស្រី ហ៊ីង សុគង ៖«នៅតែទាក់ទងជាមួយគ្នាដដែល ដោយសារបងខ្ញុំគិតថា មានកូនៗធំអស់ហើយ ខ្ចីលែងគ្នា​លែងគ្នាមិនដាច់ដដែល។ ខ្ញុំសំណូមពរខ្ញុំចង់ថា ប្រសិនបើអំពើហិង្សានៅតែមានលើបងខ្ញុំទៀត ចង់អោយសមត្ថកិច្ចចាប់គាត់ទៅអប់រំខ្លះ ដើម្បីអោយគាត់រាងចាល »។

ជួបនឹងស្រ្ដីម្នាក់ទៀត ដែលមានវត្តមាននៅក្នុងកម្មវិធីនេះដែរ គឺ អ្នកស្រី អ៊ិន សារ៉ាន់។ អ្នកស្រីជាកម្មការិនីរោងចក្រមួយរូបមានទីលំនៅនៅក្នុងខណ្ឌមានជ័យសង្កាត់ស្ទឹងមានជ័យ។

តាមឱ្យដឹងពីអ្នកស្រី បងស្រីរបស់គាត់ក៏ធ្លាប់រងគ្រោះដោយសារអំពើហិង្សានេះផងដែរ។

អ្នកស្រី ​អ៊ិន សារ៉ាន់ ៖«ដើរតែផឹកចឹងពេលមកដល់ផ្ទះមកវ៉ៃប្រពន្ធកូនរហូតចឹង អត់លូវពួកគាត់បែកគ្នាហើយ បើតាំងពីរៀបការមកធ្វើបែបគាត់រហូតប្រាំមួយ ប្រាំបីឆ្នាំ អោយតែផឹកស្រាធ្វើបាបប្រពន្ធរហូត »។

តាមការយល់ឃើញរបស់ អ្នកស្រី អ៊ិន សារ៉ាន់ បើទោះបីជាអ្នកស្រីមិនបានជួបផ្ទាល់ក៏ដោយ តែបើហិង្សាបានកើតឡើងទៅលើគ្រួសារណាហើយនឹងធ្វើអោយគ្រួសារនោះគ្មានសុភមង្គល។ អ្នកស្រីផ្ទាល់ សំនូមពរអោយអង្គការដែលបានរៀបចំកម្មវិធីនេះឡើង ជួយទប់ស្កាត់និងចុះអប់រំ កុំអោយមានអំពើហិង្សារនៅក្នុងគ្រួសារកើតមានឡើងបន្ដទៀត។

អ្នកស្រី អ៊ិន សារ៉ាន់ ៖«ចង់អោយពួកគាត់ជួយកុំអោយមានអំពើហិង្សានៅលើប្រពន្ធកូនចឹងទៀត ដល់កូនវាងត់ឱពុកម្ដាយទៅណាដូចគ្នាតែលតោលតែឯងអត់មានពុកនឹងគេ »។

មិនថាតែស្រ្ដីដែលបានឃើញផ្ទាល់ចំពោះអំពើហិង្សាដែលកើតមានឡើងនោះទេ សូម្បីតែស្រ្ដីម្នាក់ដែលបានចូលរួមនៅក្នុងពិធីនេះ ក៏បានឱ្យដឹងដែរថា ស្វាមីរបស់គាត់ក៏បានធ្វើបាបផ្លូវចិត្ត និងវាយធ្វើបាបលើរាងកាយរបស់គាត់ផងដែរ។

«គាត់មានស្រីយូរឆ្នាំហើយ គាត់មានស្រីចឹងហើយ គាត់មិនដែលចិញ្ចឹមប្រពន្ធកូនទេអត់ដែលសោះ…»។

ស្រ្ដីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានឱ្យដឹងបន្ដថា ប្ដីរបស់អ្នកស្រីនិងខ្លួនអ្នកស្រីបានស្រឡាញ់គ្នាអស់រយៈពេល ជាង ១០ឆ្នាំ និងទទួលបានចំណងដៃកូនប្រុសពីរនាក់។ ក្នុងពេលរស់នៅជាមួយគ្នា អ្នកស្រីបានបំពេញតួនាទីធ្វើជាភរិយា និងម្ដាយដ៏ល្អគ្រប់បែបយ៉ាង ប៉ុន្ដែចុងក្រោយស្វាមីរបស់អ្នកស្រីនៅតែងតែលួចមានស្រី។

«មានសំណូមពរត្រង់ថា អ្នកមាន​ប្រពន្ធកូនចឹង កុំធ្វើអំពើហិង្សា ឬមួយកុំធ្វើបាបចិត្តប្រពន្ធកូន កុំដើរមានស្រី​ បើយើងចង់មានស្រីចឹង យើងអោយលុយគេទៅ កុំចោលប្រពន្ធកូន »។

កត់សម្គាល់ឃើញថា​ អំពើហិង្សារដែលមានកើតឡើងចំពោះស្រ្ដីរងគ្រោះនៅពេលនេះ គឺមានទាំងអំពើហិង្សាផ្លូវចិត្តផ្លូវកាយ និងផ្លូវសេដ្ឋកិច្ច។

តាមលោកស្រី នៅ សុនីតា សមាជិកក្រុមប្រឹក្សាខណ្ឌ និងជាប្រធានគណកម្មាធិការពិគ្រោះយោបល់ផ្លូវច្បាប់ទាក់ទងស្រ្ដី និងកុមារ បានកត់សម្កាល់ឃើញថា ជាធម្មតាអំពើហិង្សានៅក្នុងគ្រួសារតែតែកើតមាន មិនចេះអស់នោះទេ បើទោះជាសព្វថ្ងៃ កម្ពុជាមានច្បាប់ និងមានកិច្ចអន្ដរាគមន៍ចាប់ខ្លួនពីសមត្ថកិច្ចក៏ដោយ ។ លោកស្រីបន្ដថា  វិធានការដែលចូលរួមទប់ស្កាត់អំពើហិង្សាបានល្អ គឺ មានការបន្ថែមកម្រិតទោសទណ្ឌទៅលើអ្នកប្រព្រឹត្តខុសអោយធ្ងន់ធ្ងរ។

លោកស្រី នៅ សុនីតា ៖«ចឹងអំពើហិង្សាដូចយើងបានឃើញហើយ ហើយមួយទៀត​ដូចជាករណីរំលោភកុមារី ហើយសម្លាប់ទៅទៀត យើងឃើញថា វាព្រៃផ្សៃបំផុត។ ការឈឺចាប់នេះ មិនមែនតែខ្ញុំទេ គឺប្រជាពលរដ្ឋខ្មែរទាំងសកលលោក ពិសេសពលរដ្ឋខ្មែរយើងតែម្ដង មិនដឹងថា ប្រទេសគេ ឬប្រទេសយើង មានវិធានការពិសេសណាមួយ ឬវិសោធនកម្មច្បាប់រឹតបន្ថឹងនៃការកាត់ទោសដាក់ទោសទណ្ឌទៅលើជនដែលប្រព្រឹត្តនេះអោយបានធ្ងន់ ធ្ងន់ជាអតិបរមាតែម្ដង ព្រោះយើងឃើញចឹងយើងឈឺចាប់ណាស់ យើងឈឺចាប់បំផុត »។

លោកស្រី នៅ សុនីតា ក៏បានបញ្ជាក់ដែរថា ប្រសិនបើមានហេតុការណ៍ហិង្សាណាមួយកើតឡើង គឺត្រូវព្យាយាមអត់ធ្មត់ និងបញ្ជៀសកុំអោយកើតមានជម្លោះធ្ងន់ធួរតែិនបានគួរតែកើតឡើង ប៉ុន្ដែវះស្វែងរកអ្នកជួយដែលជិតខ្លួនបំផុត។មានឡើងហើយ យើងត្រូវឡើង ប៉ុន្ដែករណីបញ្ជៀសមិនបានគួរតែស្វះស្វែងរកអ្នកជួយដែលនៅជិតខ្លួនបំផុត។

លោកស្រី នៅ សុនីតា ៖«អ្វីដែលជាអនុសាសន៍ខ្ញុំនោះ ទីមួយ.គឺស្រ្ដីខ្លួនឯងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ បើដឹងថា រូបភាពនឹងបម្រុងនឹងកើតមានជម្លោះធំហើយ យើងត្រូវរិះរកគ្រប់មធ្យោបាយណាដើម្បីបញ្ជៀសពីអំពើហិង្សាក្នុងគ្រួសារ បើអាច ហើយឥលូវនេះ​យើងអាចទូរស័ព្ទទៅអ្នកដែលជិត ឬ ញាតិមិត្តអោយជួយ។ ទីពីរ.ទៀតស្វែងរកអ្នកជិតខាង ឬសមត្ថកិច្ច អោយជួយអន្ដរាគម »។

គួរបញ្ជាក់ដែរថា វេទិកាសាធារណៈនៅពេលនេះ រៀបចំឡើងដោយអង្គការសមត្ថភាពខ្ញុំ ដែលអង្គការនេះមានគោលបំណងចូលរួមលុបបំបាត់អំពើហិង្សាលើស្រ្ដី និងកុមារី។

តាមការបញ្ជាក់ពីលោកស្រី គុជ ផាត្តនា “ប្រធានអង្គការសមត្ថភាពខ្ញុំ” នេះជាលើកទីមួយដែលអង្គការលោកស្រីបានចុះជួបផ្ទាល់ជាមួយស្រ្ដីនៅក្នុងខណ្ឌមានជ័យនេះ ។

លោកស្រីបញ្ជាក់ទៀតថា ​៖«នៅក្នុងរយៈពេល ៣ឆ្នាំនេះ គឺយើងធ្វើការនៅខណ្ឌមានជ័យដោយផ្តោតទៅលើសង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ ស្ទឹងមានជ័យ៣​ បឹងទំពុន​ ហើយនឹងចាក់អង្រែលើ ជាគម្រោងសាកល្បងសិនទេ ចឹងយើងធ្វើនៅក្នុងរយៈពេល៣ឆ្នាំ យើងអត់ដឹងថា ម្ចាស់ជំនួយអនុញ្ញាតឲ្យយើងធ្វើបន្ដទៀតទេ តែបើសិនធ្វើតទៀតយើងនឹងពិចារណាទៅលើសង្កាត់ផ្សេងៗទៀត ហើយនិងខណ្ឌផ្សេងៗទៀត ដែលកំពុងជួបប្រទះនូវអំពើហិង្សាទៅលើក្រុមគ្រួសារនេះដែរ »៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មន្ដ្រី​ក្រសួង​កិច្ចការ​នារី​ ៖​ ការ​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​

មន្ដ្រីជាន់ខ្ពស់​ នៃ​ក្រសួង​កិច្ចការ​នារី​ បា[...]

អតីត​ស្ដ្រី​មេឃុំ​ CNRP​ ៖​ ក្រៅពី​បក្ស​របស់​ខ្លួន​ ពួក​គេ​មិន​មើល​គណបក្ស​ផ្សេង​ឡើយ​

អតីត​ស្ដ្រី​មេឃុំ​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​[...]

អង្គការបន្ទាយស្រី៖វេទិកាលើកកម្ពស់សិទ្ធិស្រ្ដីនិងការបោះឆ្នោតគឺជាការពង្រឹងសិទ្ធិអំពីការជ្រើសរើសតំណាងរបស់ខ្លួន

បទសម្ភាសន៍៖ អង្គការបន្ទាយស្រ្ដីខេត្ដសៀមរាបបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត