en     km
en     km

ស្ថាបនិក​ខេ​ម​បូ​ឌា​ដេ​លី​ស្នើ​អន្តរាគមន៍​ពី​សម្តេច​នាយ​រដ្ឋមន្ត្រី​ ដើម្បី​ដំណើរ​ឡើង​វិញ​

Share

ភ្នំពេញ៖ ​ម្ចាស់​កាសែត​ខេ​ម​បូ​ឌា​ដេ​លី​ លោកស្រី​ Deborah​ Krisher​ Steel​ តាម​រយៈ​លិខិត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩​ កញ្ញា​ បាន​ទទូច​ដល់​ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ អន្ត​រាគមន៍​​ឱ្យ​ព្រឹត្តិ​ប​ត្តិ​របស់​ខ្លួន​អាច​ដំណើរ​កាល​ឡើង​វិញ​បាន​។​

ក្មេងប្រុសអានកាសែតឌឹខេមបូឌាដេលីនៅលើក្តាខៀន ក្បែរការិយាល័យកាសែត ខេម បូឌា ដេលី។  Photo: EPA/Mak Remissa

​លិខិត​របស់​លោកស្រី​ Deborah​ Krisher​ Steel​ ពី​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ផ្ញើ​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ថា​ សម្តេច​នាយក​រដ្ឋ​ ពិតជា​អាច​ដោះស្រាយ​បញ្ហា​រវាង​ព្រឹត្តិបត្រ​ខេ​ម​បូ​ខា​ដេ​លី​ ជាមួយ​ នឹង​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដើម្បី​ឱ្យ​ព្រឹត្តិបត្រ​ពីរ​ភាសារ​ឌឹ​ខេ​ម​បូ​ឌា​ដេ​លី​ អាច​ដំណើរការ​ជា​ថ្មី​ឡើង​វិញ​។​ ដើម្បី​ជួយ​បុគ្គល​ខ្មែរ​ចំនួន​៤៥​នាក់​មានការ​ងារ​ធ្វើ​ និង​បុគ្គល​អង្គការ​ world​ Assistance​ for​ Cambodia​ and​ Japan​ Relief​ for​ Cambodia​ ជាង​១០០​នាក់​ មិន​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​។​

​កាលពី​ថ្ងៃ​ទី​៤​ សីហា​កន្លង​ទៅ​ រដ្ឋាភិបាល​បាន​ចេញ​ព័ត៌មាន​មួយ​ថា​ ស្ថាប័ន​កាសែត​ឌឹ​ ខេ​ម​ប៉ូ​ឌា​ដេ​លី​ បាន​ជំពាក់​ពន្ធ​រដ្ឋាភិបាល​ រយៈពេល​១០​ឆ្នាំ​ សរុប​ជា​ថវិកា​ចំនួន​២​ម៉ឺន​លាន​រៀល​ ឬ​ស្មើនឹង​៦.៣​លាន​ដុល្លា​អា​មេ​រិ​ក​ និង​ត្រូវ​ពន្ធ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៤​កញ្ញា​។​

​បន្ទាប់​ពី​មាន​ឱសានវាទ​នេះ​ ឌឹ​ខេ​ម​បូ​ខា​ដេ​លី​ បាន​បញ្ឈប់​បោះពុម្ពផ្សាយ​កាសែត​របស់​ខ្លួន​និង​ប្រកាស​បិទ​ស្ថាប័ន​ចាប់ពី​ទី​៤​ ខែកញ្ញា​រហូត​មក​។​

​លោកស្រី​ Deborah​ Krisher​ Steel​ បាន​បញ្ជាក់​ថា​ ឪពុក​របស់​លោកស្រី​ គឺ​លោក​ Bornard​ Krisher​ បាន​សុំ​ទទួលខុសត្រូវ​ទាំងស្រុង​ទៅ​លើ​ព្រឹត្តិបត្រ​ឌឹ​ខេ​ម​បូ​ឌា​ដេ​លី​ ពី​ឆ្នាំ​១៩៩៣​ រហូត​ដល់​ខែមេសា​ ឆ្នាំ​២០១៧​។​

​លោកស្រី​អះអាង​ថា​«​ខ្ញុំ​ និង​ឪពុក​របស់ខ្ញុំ​មិន​មាន​បំណង​គេចវេស​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​ពន្ធដារ​ និង​ច្បាប់​នានា​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​»​។​

​លោកស្រី​ Deborah​ Krisher​ Steel​ សរសេរ​ថា​បន្ត​ថា​«​ខ្ញុំ​ពិតជា​សោកស្តាយ​ ដែល​មានការ​អត្ថាធិប្បាយ​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​ក្នុង​ និង​ក្រៅប្រទេស​ បាន​ចាត់​ទុក​ការ​បិទ​ព្រឹត្តិបត្រ​ឌឹ​ខេ​ម​បូ​ឌា​ដេ​លី​ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ​ ហើយ​បាន​ចោទ​រដ្ឋាភិបាល​ថា​ព្យាយាម​បិទ​សិទ្ធិ​សេរីភាព​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​។​»​លោកស្រី​បាន​អះអាង​ថា​ សេរីភាព​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា​ មិនអាក្រក់​ដូច​ការ​លើក​ឡើង​របស់​គេ​ឡើយ​៕

Share

Image
Image
Image