loader

ស្ត្រី​នៅ​តែ​ងាយ​រង​គ្រោះ​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ផ្លូវភេទ​

ភ្នំពេញ​៖​ នារី​វ័យក្មេង​នៅ​តាម​តំបន់​ដាច់​ស្រ​យ៉ា​ល​ដែល​ទទួលព័ត៌មាន ​និងមាន​ចំណេះដឹង​នៅ​មាន​កម្រិត​នៅ​តែ​ក្លាយជា​ក្រុម​គោលដៅ​ ឬ​ជា​ជន​ងាយ​គ្រោះ​ពី​ការ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ផ្លូវភេទ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ​ទាក់ទិន​រឿង​នេះ​ អ្នកជំនាញ​ យល់​ថា ​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ី​វិល​មាន​ផលវិបាក​ក្នុង​ការ​កំណត់​អត្ថ​សញ្ញាណ ​ដើម្បី​ជួយ​សង្គ្រោះ​ឱ្យទាន់​ពេលវេលា​ព្រោះ​ក្រុម​មេខ្យល់​មាន​ក្បិ​ចក​ល​ក្នុង​ភាព​ថ្មីៗ​ក្នុង​ការ​បោក​បញ្ជោត​ជន​រង​គ្រោះ​។

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​!

ជនរងគ្រោះនៃការជួញដូរមនុស្សត្រូវជួយសង្រ្គោះមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ Photo: Taken from USAID Cambodia Countering Trafficking in persons program facebook’s page

អង្គការ​សង្គម​ស៊ី​វិល​មានការ​ព្រួយបារម្ភ​ថា ​ស្ត្រី​វ័យក្មេង​នៅ​ប្រឈម​នឹង​ការ​ជួញដូរ​ផ្លូវភេទ​ និងកម្លាំង​ពលកម្ម​ទៅ​ក្រៅប្រទេស​។​ ជន​រង​គ្រោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ច្រើន​តែ​ជា​ជនអន្តោប្រវេសន៍​ចំណាក់ស្រុក​ដោយ​ខុសច្បាប់​​តាម​រយៈ​មេខ្យល់ ​ឬ ​តាម​ក្រុមហ៊ុន​នាំ​ពលករ​គ្មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​។​

​យោង​តាម​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ពីរ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់អំពើ​ជួញ​ដូរ​​មនុស្ស​ បាន​បង្ហាញ​ថា ​គេ​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ និង​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ស្រុក​កំណើត​វិញ​ជិត​១០០​ករណី​ ក្នុង​ឆមាស​ទី​១​ ដើមឆ្នាំ​នេះ​។​

​អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ត្រី​និង​កុមារ​នៃ​អង្គការ​សមាគម​អា​ដ​ហុ​ក​មាន​ប្រសាសន៍​ថា​ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​ ២០១៨​ អង្គការ​អា​ដ​ហុ​កបាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​ចិន​ ម៉ា​ឡេ​ស៊ី​ ថៃ​ និង​អា​រ៉ា​ប៊ី​សា​អូឌីត​សរុប​ ៧៩​ នាក់​ ដែល​មាន​២៧​ ករណី​។​ក្នុង​នោះ​ស្ត្រី​ ៤០​នាក់​ និង​បុរស​ ៣៩​ នាក់​។​

​អ្នកស្រី​ សុ​គ​ន្ធា​ បន្ថែម​ថា​ ក្នុង​ចំណោម​ ២៧​ ករណី​នេះ​ ជនល្មើស​ពីរ​នាក់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​។​ ទោះបី​យ៉ាងណា​ អ្នកស្រី​ យល់​ថា​ ជនល្មើស​ ឬ​ មេខ្យល់​មិន​ខ្លាចរអា​នឹង​ច្បាប់​ព្រោះតែ​បញ្ហា​និទណ្ឌភាព​។​

​ជន​រង​គ្រោះ​ស្ត្រី​និង​កុមារ​ ៩៩​ ភាគរយ​ ត្រូវ​បាន​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​ផ្លូវភេទ​ ហើយ​ ៥៨​ ភាគរយ​ ក្នុង​វិស័យ​ផ្សេង​ទៀត​។​ នេះ​បើ​តាម​របាយការណ៍​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​។​

​ក្នុង​របាយការណ៍​របស់​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​នៅ​ឆមាស​ទី​១​ដើមឆ្នាំ​នេះ​ បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​និង​មាតុភូមិនិវត្តន៍​មក​កម្ពុជា​មាន​ ៧២​ ករណី​។​ ក្នុង​ចំណោម​នោះ​ស្ត្រី​រង​គ្រោះ​ ៦០​ ករណី​ ត្រូវ​បាន​ចាញ់បោក​មេខ្យល់​យក​ទៅ​លក់​ ដើម្បី​រៀប​ការ​ដោយ​បង្ខំ​ជាមួយ​ជនជាតិ​ចិន​។​ ហើយ​ជន​រង​គ្រោះ​ ៦​ នាក់​ ត្រូវ​បាន​គេ​លក់​ទៅ​ម៉ា​ឡេ​ស៊ី​ និង​ម្នាក់​នៅ​អា​រ៉ាប់​ប៊ី​សា​អូឌីត​។​

​លោក​ ស្រ៊​ន់​ ឡង់​ដា​ ប្រធាន​គម្រោង​ក្នុង​គម្រោង​គាំទ្រ​ការ​ទប់ស្កាត់​អំពើ​ជូ​ញ​ដូរ​មនុស្ស​របស់​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ អះអាង​ថា​ ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ប្រទេស​ចិន​មាន​ចំនួន​ច្រើន​ករណី​ដោយសារ​ការ​សហ​ការណ៍​គ្នា​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា​ អង្គការ​សង្គម​ស៊ី​វិល​ និង​ជាមួយ​អាជ្ញាធរ​ចិន​ក្នុង​ការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ត្រូវ​បាន​គេ​ជួញ​ដួ​រ​។​

​លោក​ស្រ៊​ន់​ឡង់​ដា​៖«​ផ្លាស់​ប្តូរ​អរិ​យា​ប​ថ​គេ​ហៅ​ថា​គាត់​រាយការណ៍​ជូន​មក​អគ្គស្នងការ​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​រាជធានី​ភ្នំពេញ​ ឯ​រាជធានី​ភ្នំពេញ​គេ​បាន​បញ្ជូន​សំណុំរឿង​ទៅ​ក្រសួងការបរទេស​ ក្រសួងការបរទេស​គេ​រុញ​សំណុំរឿង​ទៅ​ស្ថានទូត​ប្រចាំ​ប្រទេស​គោលដៅ​ ដើម្បី​ស្រាវជ្រាវ​ករណី​មួយ​នេះ​អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​វា​រាង​បាន​ល្អ​តែ​តោះ​បី​យ៉ាងណា​ក៏​ដោយ​យើង​នូវ​តែ​មាន​កម្រិត​ផ្នែក​មួយ​ចំនួន​ដូច​ជា​ការ​ចូលរួម​ទាក់​ទង​​ផ្លូវច្បាប់​យើង​ហាក់ដូចជា​ពិបាក​ក្នុង​ការ​ទទួល​សំណង​ដោយសារ​មេខ្យល់​គាត់​មាន​លុយ​ច្រើន​គាត់​អាច​ប្រើប្រាស់​លុយ​ការ​ដោះ​ដូរ​ឬ​បញ្ចុះបញ្ចូល​ឱ្យ​ជន​រង​គ្រោះ​ដក​ពាក្យបណ្តឹង​ជាដើម​»​។​

ក្រៅពី​ការ​ជួញដូរ​ទៅ​ក្រៅប្រទេស​ជន​រង​គ្រោះជា​ស្ត្រី​ភាគច្រើន​ត្រូវ​គេ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ផ្លូវភេទ​នៅ​ក្នុងស្រុក​។​បើ​តាម​របាយការណ៍​បឋម​របស់​ក្រសួងមហាផ្ទៃ​ បង្ហាញ​ថា​ ក្នុង​រយៈពេល​ ៦​ ខែ​ ដើមឆ្នាំ​នេះ​ការ​បង្ក្រាប​ជួញដូរ​មនុស្ស​មានការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​បន្តិច​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ អនុរដ្ឋលេខាធិការ​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ឱ្យ​ដឹង​ថា​ អាជ្ញាធរ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ក្នុងស្រុក​មាន​ចំនួន​ ១៨​ ករណី​ ខណៈ​ដែល​ឆ្នាំ​មុន​មាន​១៦​ករណី​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​។​ លោកស្រី​ បន្ថែម​ថា​ ការ​បង្ក្រាប​អំពើ​ជួញដូរ​ផ្លូវភេទ​បាន​ចំនួន​ ៤៤​ ករណី​ ខណៈ​ដែល​ឆ្នាំ​មុន​ មាន​ ៥០​ ករណី​ បើ​គិត​រយៈពេល​ដូច​គ្នា​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​៖«​យើង​មើ​ស​ឃើញ​ភាព​សកម្ម​នៅ​ក្នុង​សហប្រតិបត្តិការ​ណ៍​របស់​សមត្ថកិច្ច​យើង​ ក៏​ដូច​ជា​អ្នក​រង​គ្រោះ​ដែល​គាត់​ធ្វើការ​រាយការណ៍​ឬ​ផ្តល់​ព័ត៌មាន​ដើម្បី​ឱ្យ​យើង​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់​សិន​ហើយ​ការ​ស៊ើបអង្កេត​ក្នុង​ការ​ប្រតិបត្តិ​ទាន់​ពេលវេលា​។​ក្នុង​ឆ្នាំ​ក៏​យើង​មាន​កិច្ចសហការ​ណ៍​ជាមួយនឹង​ប្រទេស​ថៃ​ ដើម្បី​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​ឆ្លង​ដែន​»​។​

បើ​តាម​ លោក​ ស្រ៊​ន់​ ឡង់​ដា​ មន្ត្រី​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ មាន​ប្រសាសន៍​ថា​ អង្គការ​លោក​ជួយ​សង្គ្រោះ​ក្មេង​ស្រី​អាយុ​ក្រោម​១៨​ឆ្នាំ​ចំនួន​៤​នាក់​នៅ​ពេល​មានការ​ប៉ុនប៉ង​លក់​នៅ​តាម​ហាង​កា​រ៉ា​អូ​ខេ​ និង​ក្លឹ​ម​កម្សាន្ត​ នៅ​រាជធានី​ភ្នំពេញ​។​

​តែបើ​តាម​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួងមហាផ្ទៃ​ ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១៧​ អាជ្ញាធរ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ ៤៨​ ករណី​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦​ មាន​ ២៧​ ករណី​ ហើយ​ការ​បង្ក្រាប​អំពើ​ជួញដូរ​ផ្លូវភេទ​មាន​ចំនួន​ ១១១​ ករណី​នៅ​ឆ្នាំ​ ២០១៧​ ខណៈ​ដែល​ឆ្នាំ​ ២០១៦​ មាន​ ៦៥​ ករណី​៕

ព័ត៌មានទាក់ទង

អង្គការ​ចំនួន​៣ ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​ ជួយ​ដល់​កុមារ​ ស្ដ្រី​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​

អង្គការ​ចំនួន​ ៣​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រ[...]

​តុលាការ​សាកសួ​អ្នក​ពាក់ព័ន្ធ​ស៊ីឈ្នួល​ពពោះ​ជំនួស​

ភ្នំពេញ​៖​ អាជ្ញាធរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស[...]

អង្គការ​សីល​ការ​សម្ភោធគម្រោងលើកកម្ពស់យេនឌ័រដើម្បីជួយបំពេញបន្ថែមការងាររដ្ឋាភិបាល

អង្គការ​សីល​ការ​ សម្ភោ​ធ​គម្រោង​ដើម្បី​អនុវត្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត