loader

ស៊ុ​យ​អ៊ែ​ត​ស្វាគមន៍​កម្ពុជា​មិន​បិទ​CCHR​តែ​ស្នើ​ឱ្យ​បក្ស​ប្រឆាំង​មាន​វត្តមាន​ក្នុង​ការ​បោះ​ឆ្នោត​

​ភ្នំពេញ​៖​ឯកអគ្គរាជទូត​ស៊ុ​យ​អ៊ែ​ត​ប្រចាំ​នៅ​កម្ពុជា​សម្តែង​ការ​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេច​មិន​បិទទ្វា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR)​តែ​ស្នើ​ឱ្យ​បក្ស​ប្រឆាំង​(CNRP)​មាន​វត្តមាន​ក្នុង​ការ​បោះ​ឆ្នោត​និង​បើកចំហ​សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

លោកស្រី Annika Ben David ឯកអគ្គរាជទូតស៊ុយអ៊ែតទទួលបន្ទុកសិទ្ធិមនុស្សដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧


​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពិធីក្រុងពាលីបួងសួង​សុំ​សេចក្តីសុខ​នៅ​មុខប្រាសាទអង្គរវត្ត​កាលពី​ថ្ងៃ​ទី​៣​ ធ្នូ​​​ថា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(​CCHR)​មិន​ត្រូវ​បាន​​បិទ​ទ្វា​ទេ​។​ការ​ប្រកាស​របស់​សម្តេច​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​រក​ឃើញ​ថា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​សកម្មភាព​ស្របច្បាប់​។​

​លោកស្រី​ អាណា​នី​កា​ បេន​ ដេ​វីត​(Annika​ Ben​ David)​ ឯកអគ្គរាជទូត​ស៊ុ​យ​អ៊ែ​ត​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​​ប្រចាំ​នៅ​កម្ពុជា​សម្តែង​ការ​ស្វាគមន៍​នៅ​លើ​បណ្តាញ​សង្គម​twitter​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​មិន​បិទទ្វារ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​(CCHR)​។​

​ទោះបី​យ៉ាងណា​លោកស្រី​ អាណា​នី​កា​ចាត់​ទុក​ថា​ករណី​CCHR​ គឺជា​រឿង​មួយ​ដាច់​ដោយ​ ឡែក​តែ​រឿង​សំខាន់​គឺ​លំហ​សេរីភាព​របស់​បក្ស​ប្រឆាំង​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ការ​បោះ​ ឆ្នោត​ខាង​មុខ​។​

«​សូម​ស្វាគមន៍​បំផុត​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​មិន​បិទទ្វារ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។​ប្រទេស​ណា​ក៏​ត្រូវការ​អង្គការ​សង្គម​ស៊ី​វិល​ដើម្បី​ធ្វើ​ឲ្យ​សង្គម​មាន​ភាព​រីក​លូតលាស់​។​សារសំខាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​គណបក្សប្រឆាំង​អាច​ដំណើរ​ដោយ​សេរី​ ជា​ពិសេស​នៅ​មុន​ដំណាក់កាល​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​»​។

​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​មិន​បិទ ​CCHR​ នាយិកា​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោកស្រី​ ចក់​ សុភាព​ ក៏​បាន​អបអរសាទរ​ ដោយ​លោកស្រី​សន្យា​បន្ត​ធ្វើការ​ងារ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ថែម​ទៀត​។​

​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ២០០២​ក្រោម​ជំនួយ​មូលនិធិ​ពី​វិទ្យាស្ថាន​សហរដ្ឋអាមេរិក​IRI​។​លោក ​កឹ​ម​ សុខា​ ជា​ស្ថាបនិក​និង​ជា​ប្រធាន​ អង្គការ​នេះ​ អស់​រយៈ​៥​ឆ្នាំ​។​ លោក​ កឹ​ម​ សុខា​ កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ ករណី​ដែល​ចោទ​លោក​ថា​បានប្រព្រឹត្ដអំពើ​ក្បត់ជាតិ​៕

ព័ត៌មានទាក់ទង

សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល”⁣ ដាក់សម្ពោធនៅថ្ងៃនេះ

ភ្នំពេញ៖ សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់[...]

គ.ជ.ប៖ អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យមុនថ្ងៃផុតកំណត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប[...]

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២២

សៀមរាម៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត