loader

សេដ្ឋកិច្ចវេណេហ្សូអេឡាជិតក្រឡាប់ហើយទោះបីចិនផ្ដល់កម្ចី៥ពាន់លានដុល្លារក៏ដោយ

មូលនិធិរូបិយវត្ថុអន្តរជាតិIMF បានធ្វើការព្រមានដល់មេដឹកនាំប្រទេសវេណេហ្សូអេឡាថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងក្រឡាប់ព្រោះតែ អតិផរណានឹងឡើងដល់ ១លាន ៣៧ភាគរយ នៅចុងឆ្នាំ ២០១៨នេះ។

តាម IMF អតិផរណាបានហក់ឡើងដំបូងនៅខែមករា គឺ ១,៣០០ភាគរយ មានន័យថា វាបានហក់ឡើង ១០០ដងនៅពេលនេះ ។

IMFបានព្យាករណ៍ថា តម្លៃទំនិញប្រើប្រាស់នឹងកើនឡើង ជាង ១០លានភាគរយ នៅចុងឆ្នាំ ២០១៩។

ធនាគារកណ្ដាលរបស់ប្រទេសនេះ បានផ្អាកការជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច និងក្រដាស់ប្រាក់ Bolivarsនៅរយៈពេល ៣ឆ្នាំមកនេះ បន្ទាប់ពីប្រទេសនេះផ្ទុះវិបត្តិសេដ្ឋកិច្ច និងនយោបាយ។

តាមប្រភពព័ត៌មានរបស់ The Blaze.com វេណេហ្សូអេឡាបានផលិតទំនិញក្នុងស្រុកខ្លួនឯងបានតែ ១៨ភាគរយប៉ុណ្ណោះ ដែលមិនអាចជួយសេដ្ឋ កិច្ចខ្លួនបានឡើយ។

កាលពីពេលថ្មីែនេះ ចិនបានសម្រេចផ្ដល់ប្រាក់កម្ចីអោយលោកលប្រធានាធិបតី ម៉ាឌូរ៉ូចំនួន ៥ពាន់លានដុល្លារ តែអ្នកសង្កេតការណ៍ព្រមានថា ទោះបីប្រើប្រាស់ប្រាក់កម្ចីក៏ដោយក៏មិនអាចទប់ស្ថានការណ៍នៃអតិផរណានេះបានឡើយ។

វិបត្តសេដ្ឋកិច្ចបណ្ដាលមកពីកត្តាអ្វីខ្លះ?

វិបត្តិដ៏ធ្ងន់ធ្ងរគឺ៖

១/ អាមេរិកនិងសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយបង្កកទ្រព្យសម្បត្តិក្រុមហ៊ុន និងមន្ត្រីជាន់ខ្ពស់របស់លោកម៉ាឌូរ៉ូជាច្រើនសិបនាក់។

២/បរិមាណនៃការទិញប្រេងឆៅពីប្រទេសធ្លាក់ចុះជាកំហុសដោយសារប្រទេសខ្លះធ្វើពហិការ ។

៣/ទំនិញចូលទីផ្សាររបស់ប្រទេសនេះពីប្រទេសជិតខាងក៏ធ្លាក់ចុះ។

៤/វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរបន្ទាប់ពីប្រទេសនេះធ្លាក់ក្នុងវិបតិ្តនយោបាយនៅចុងឆ្នាំ២០១៦។

៥/ចំណាក់ស្រុកឬជនភៀសខ្លួនទៅនៅប្រទេសជិតខាងឡើងដល់ជិត ៣លាននាក់ ដែលធ្វើអោយបាត់ពលកម្មក្នុងស្រុក។

៦/ជំនឿទុកអំពីស្ថិរភាពនយោបាយសឹងតែអស់ទៅហើយ បន្ទាប់ពីបក្សប្រឆាំងរបស់ប្រទេសនេះលែងមានឈ្មោះនៅក្នុងសភា ហើយពួកគេរត់ទៅច្រកកោនប្រទេសជិតខាង។

៧/ប្រជាជនលែងអោយតម្លៃរូបិយប័ណ្ណរបស់ខ្លួនដោយក្រដាសប្រាក់Bolivarអស់តម្លៃលើទីផ្សារ។ 

តែសូមរំលឹកថា កាលពីខែសីហា ទឹកក្រូចមួយកំប៉ុងតម្លៃ ២លាន៤សែនBolivar ដែលស្នើនឹងប្រាក់ដុល្លារ១០ដុលា្លរ៕​

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖ការវិវត្តនយោបាយនៅម៉ាឡេស៊ីនាំឱ្យអតីតអ្នកទោសនយោបាយម្នាក់ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី

ប្រទេសម៉ាឡេស៊ីត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកថ[...]

មេដឹកនាំវេណេហ្សូអេឡាបញ្ជាមិនឱ្យធ្វើចរាចរប្រាក់ដុល្លារដោយតម្រូវចាយប្រាក់យ័នចិនវិញ(មានសំឡេង)

រដ្ឋាភិបាលវេណេហ្សអេឡា ព្រមានដាក់ទោសពលរដ្ឋខ្លួ[...]

ប៉ូលិសថៃរឹបអូសគ្រឿងញៀន​តម្លៃជាង ៧១លានដុល្លារអាមេរិក

ប៉ូលិសថៃ បានរឹបអូសគ្រឿងញៀន ប្រភេទ methampheta[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត