loader

ម៉ាឡេស៊ី៖ សិស្សសាលាស្លាប់២៥នាក់ ដោយសារភ្លើងឆេះសាលារៀន

យ៉ាងតិចណាស់ សិស្សសាលានិង គ្រូបង្រៀន ២៥នាក់  បានស្លាប់​ក្នុងភ្នក់ភ្លើងអគ្គីភ័យ ឆាបឆេះ សាលាសាសនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFPអគ្គីភ័យនេះបានឆាបឆេះ តាំងពីព្រឹកព្រលឹម កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ កញ្ញានេះ ដែលភ្លាមៗបណ្តាលឲ្យសិស្សសាលាស្លាប់ ២៣ នាក់ និង គ្រូចំនួន២នាក់។ អ្នកគ្រប់គ្រងពន្លត់អគ្គីភ័យនៃប្រទេសម៉ាឡេស៊ី បាននិយាយថាឧបទ្ទវហេតុ ដែលកើតឡើងនេះ គឺអាក្រក់បំផុត ចាប់តាំងពី​វាកើតមានម្តងកាលពី ២០ឆ្នាំ មុន។

សេចក្តីរាយការណ៍បានបញ្ជាក់ថា សិស្សសាលាដែលបានស្លាប់នោះមានអាយុចាប់ពី ១៣ ឆ្នាំ ទៅ ១៧ ឆ្នាំ។  នាយករដ្ឋមន្រ្តី Najib Razak បានសម្តែងការសោកស្តាយយ៉ាងខ្លាំងដោយហៅឧបទ្ទវហេតុនេះថាជាអំពើឃោរឃៅ​ ហើយលោកបញ្ជាឲ្យបើកការសើបអង្កេតជាបន្ទាន់។ យ៉ាងនេះក្តី លោក Najib Razak កំពុងស្ថិតនៅសហរដ្ឋអាមេរិក ទីដែលលោកចូលរួមមហាសន្និបាទអង្គការសហប្រជាជាតិ៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

អាមេរិកព្យូរជំនួយទៅឱ្យប៉ាឡេស្ទីនដោយសារផ្គើនអាមេរិក

អាមេរិកព្យូរជំនួយទៅឱ្យប៉ាឡេស្ទីនដោយសារផ្គើនអាមេរិក

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨

ពួកមន្ត្រីអាមេរិកនិយាយថា សេតវិមានបានសម្រេច ព្[...]

ប្រធានាធិបតីវេណេហ្សួអេឡា ប្រកាសផ្ដល់លុយដល់ស្ត្រីដែលមានផ្ទៃពោះ

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា លោកនីកូឡាម៉ា[...]

អាមេរិកប្រាប់កូរ៉េខាងជើងឱ្យរំលាយអាវុធនុយក្លេអ៊ែរ បើពុំនោះទេនឹងមានសង្រ្គាម

មិនមានអ្វីប្រែប្រួលទេ សម្រាប់អាមេរិក បើកូរ៉េខ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត