loader

សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ ៖​ ពិធីបុណ្យ​អុំទូក​គឺ​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​សង្គម​ទាំង​រាស្ដ្រ​និង​មន្ដ្រី​

​ភ្នំពេញ​ ៖​ លោក​សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ សំបូរ​ មា​ណ្ណ​រ៉ា​ មាន​ប្រសាសន៍​ថា​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ គឺជា​ទំនៀមទំលាប់​របស់​ប្រទេស​កម្ពុជា​តាំង​បូរាណ​កាល​មក​។​ ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ គឺ​ដើម្បី​រម្លឹក​នឹក​គុណ​ដល់​កងទ័ព​ដ៏​អង់អាច​ក្លាយ​ហ៊ាន​របស់​ខ្មែរ​កាលពី​សម័យ​មុន​ដែល​ច្បាំង​យកជ័យ​បង្ក្រាប់​អស់​សត្រូវ​ទាំងពួង​នៅ​លើ​ផ្ទៃ​ទឹក​ ដែល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា​។​

​លោក​សាស្ដ្រាចារ្យ​ឲ្យ​ដឹង​ដែរ​ថា​ ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​នេះ​ ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ថ្វី​ ដៃ​អុំទូក​ខ្លាំង​ជាងគេ​ មក​ធ្វើ​ជា​ទ័ពជើងទឹក​ដើម្បី​ច្បាំ​ជាមួយ​សត្រូវ​លើ​ផ្ទៃ​ទឹក​ការពារ​ប្រទេស​។​ បន្ថែម​ពី​នេះ​លោក​ថា​ ព្រះរាជ​ពិធី​នេះ​មាន​អត្ថន័យ​យ៉ាង​ធំធេង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​ពី​ការ​ទទួល​ពរ​ជ័យ​ពី​ទឹក​អ​ម្រិ​ត​ដែល​ហូរ​ចាក​ពី​ភ្នំ​គូលែន​មក​ប្រស់​ព្រហ្ម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​ ជាង​នេះ​ក៏​បង្ហាញ​ពី​អត្ថន័យ​សាមគ្គីភាព​គ្នា​ក្នុង​សង្គម​ ហើយ​ក៏​មាន​អត្ថន័យ​ជា​ប្រ​វត្ដ​សាស្ដ្រ​ ពី​ការ​រូប​រួម​គ្នា​រវាង​ថ្នាក់លើ​ និង​ ថ្នាក់​ក្រោម​ក្នុង​ការ​ការពារ​ប្រទេស​ជាតិ​ផង​ដែរ​។​ សូម​ស្ដាប់​បទ​សម្ភាសន៍​លោក​ លៀ​ ស៊ី​ណា​ ជាមួយ​លោក​សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ សំបូរ​ មា​ណ​រ៉ា​ ដូច​តទៅ​៖

 

លោក សំបូរ មាណ្ណរ៉ា សាស្រ្ដាចារ្យប្រវត្ដិសាស្រ្ដ


បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

លោក សន ជ័យ ៖រយៈពេល១ឆ្នំាកម្ពុជាបានកែទម្រង់វិស័យមួយចំនួនតែខ្លះទៀតត្រូវពង្រឹងទ្បើងវិញ

គេសង្កេតឃើញថារយៈពេលចុងក្រោយនេះ កម្ពុជាបានធ្វើ[...]

បទសម្ភាស៖ ឆ្នាំ២០១៨ គឺជាខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន នាំមកនូវការអភិវឌ្ឍន៍ប្រទេសយ៉ាងខ្លាំង

ក្រុងភ្នំពេញ៖ ទំនាក់ទំនងការទូត រវាង ព្រះរាជាណ[...]

សម្ភាសលោក William A. Heidt អំពីសហរដ្ឋអាម៉េរិក និង សហគ្រិនស្ត្រីកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា (U.S. Embassy P[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត