loader

សហភាពអឺរ៉ុបស្នើឱ្យរដ្ឋន្ត្រីការបរទេសអ៊ីរ៉ង់មកចោទសួរអំពីការបង្ក្រាបបាតុកម្ម

សហភាពអឺរ៉ុបបានកោះអញ្ជើញរដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់មកបំភ្លឺជុំវិញការបង្រ្កាបដ៏ឃោរឃៅទៅលើបាតុករប្រឆាំងរដ្ឋាភិបាលនៅរយៈពេលថ្មីៗនេះ។

រដ្ឋមន្រ្ដីការបរទេសអាល្លឺមង់ Sigmar Gabriel បាននិយាយថា ប្រមុខការទូតសហភាពអឺរ៉ុបលោកស្រី  Federica Mogherini បានយល់ព្រមអោយលោករដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់ មកកាន់សហភាពអឺរ៉ុបនៅសប្ដាហ៍ក្រោយដើម្បីចោទសួររឿងនេះ។

សហភាពអឺរ៉ុបបានប្រើប្រាស់សិទ្ធិរបស់ខ្លួនដូចនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានរិៈគន់សហភាពអឺរ៉ុបថា ធ្វើព្រងើយកន្ដើយចំពោះការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅអ៊ីរ៉ង់។

នៅក្នុងការធ្វើបាតុកម្មប៉ុន្មានថ្ងៃមកនេះ យ៉ាងតិចបាតុករជាង ២០នាក់ត្រូវបានសម្លាប់ និងយ៉ាងតិច ៥០០នាក់ត្រូវបានចាប់ខ្លួន។

បាតុកម្មបានផ្ទុះឡើងនៅប្រទេសអ៊ីរ៉ង់គឺដោយសារតែប្រជាជនរបស់ប្រទេសនេះ ឬទាមទារឱ្យរដ្ឋាភិបាលកែទម្រង់ការដឹកនាំសេដ្ឋកិច្ចឡើងវិញ ព្រោះតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះចុះថមថយជាខ្លាំង ហើយធ្វើអោយពលរដ្ឋក្រីក្រពិបាករកប្រាក់ ចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ ខណៈរដ្ឋាភិបាលប្រើប្រាស់ប្រាក់ចំនូលរបស់ខ្លួនយ៉ាងច្រើនទៅលើកម្មវិធីអាវុធនុយក្លែអ៊ែរ៕AFP

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ប្រធានាធិបតីអាហ្វ្រិកសន្យាចុះចេញពីតំណែងនៅពាក់កណ្ដាល់ខែកុម្ភៈ

ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក Jac[...]

វេណេហ្សូអេឡា៖ប្រធានាធិបតីទាមទារឱ្យEUបញ្ឈប់ការដាក់ទណ្ឌកម្មព្រោះការចរចាចាប់ផ្ដើមហើយ

ភ្លាមៗបន្ទាប់ពីសហភាពអឺរ៉ុបប្រកាសថា មន្ត្រីជាន[...]

វេណេហ្សូអេឡា ៖ជំនួបរវាងបក្សកាន់អំណាច​និងបក្សប្រឆាំងជាប់គាំងតែសន្យាជួបគ្នាទៀត

ជំនួបនយោបាយរវាងបក្សកាន់អំណាចរបស់ប្រធានាធិបតីន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត