loader

សហភាពអឺរ៉ុបសិក្សាគំរូអាមេរិកដាក់ទណ្ឌកម្មមន្រ្ដីបរទេសណាពុករលួយនិងរំលោភសិទ្ធិមនុស្ស

ទោះស្ថិតក្នុងទំនាស់វែកញែកនៃការអនុវត្តច្បាប់និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសមួយក្ដី សហភាពអឺរ៉ុបកំពុងពិចារណាចំពោះប្រសិទ្ធភាពទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់មន្រ្ដីនិងបុគ្គលបរទេសណាដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស បទពុករលួយតាមគំរូរបស់សហរដ្ឋអាមេរិក។

យោងតាមគេហទំព័រសារព័ត៌មាន the wall street journalចុះថ្ងៃ៩ធ្នូចំថ្ងៃសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មមន្រ្ដីជាន់ខ្ពស់បរទេស៦រូប ប្រធានគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបបានមានផែនការបង្កើតច្បាប់ដាក់ទណ្ឌកម្មដល់របបណាដែលធ្វើទុក្ខបុកម្នេញសិទ្ធិមនុស្ស។សហភាពអឺរ៉ុបអះអាងថាការដើរតាមគន្លងរបស់សហរដ្ឋអាមេរិកនូវច្បាប់Magnitskyគឺជារឿងត្រឹមត្រូវ។

ខណៈនេះដែរប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកJosep Borrellបានយល់ព្រមឱ្យមន្រ្ដីសហភាពអឺរ៉ុបធ្វើការពង្រាងច្បាប់ដូចអាមេរិកនោះដោយប្រើប្រាស់វាយ៉ាងណាឱ្យចំគោលដៅមន្រ្ដីរដ្ឋាភិបាលឬបុគ្គលណាដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សជុំវិញពិភពលោកតែម្ដង។អ្នកការទូតអឺរ៉ុបថាការសិក្សា ការតាក់តែង និង អនុម័តច្បាប់នេះប្រហែលចាំចំណាយពេលច្រើនក៏ប៉ុន្ដែប្រទេសហុងគ្រីមានការព្រួយបារម្ភថារបបដែលសហភាពអឺរ៉ុបចង់ដាក់នោះជាងគេគឺទៅលើរុស្ស៊ី ចិន និងក្រិចផងដែរ។

The wall street journalថា អស់រយៈពេលជាយូរមកហើយសហភាពអឺរ៉ុបបានសម្លឹង ឃើញមានរបបដឹកនាំប្រទេសជាច្រើនដែលគួរដាក់ទណ្ឌកម្មនេះហើយក៏មានជាពិសេសគឺរុស្ស៊ីដូចជាការបង្កត្រៀមសម្បត្តិ ការធ្វើដំណើរមកទឹកដីអឺរ៉ុប ការដែលពួកគេល្មើសនឹងបទឧក្រិដ្ឋបច្ចេកវិទ្យា និង អាវុធជាតិផ្ទុះគីមិ។រដ្ឋម្ដុំសមុទ្របាល់តិច រួមមានទាំងអង់គ្លេស កាណាដាបានគាំទ្រជាខ្លាំងដល់សហភាពអឺរ៉ុបក្នុងការធ្វើរឿងនេះ។ដោយសម្លឹងឃើញថាតាំងពីអាមេរិកមួយច្បាប់នេះឆ្នាំ២០១២មក មន្រ្ដីរុស្ស៊ីមួយចំនួនត្រូវបានអាមេរិកអនុវត្តទណ្ឌកម្មដោយខាងលើហើយទទួលបានប្រសិទ្ធភាពគួរសម។

ក៏សូមបញ្ជាក់ថាច្បាប់​MAGNITSKYនេះជាគំនិតផ្ដួចផ្ដើមរបស់មេធាវីសហរដ្ឋអាមេរិកដែលមានឈ្មោះដូចនោះតែម្ដងតែបានស្លាប់នៅក្នុងពន្ធនាគាររបស់ក្រុងមូស្គូក្នុងជម្លោះពាណិជ្ជកម្ម។ក្រសួងរតនាគារអាមេរិកាលពីធ្ងៃចន្ទបានចាប់អនុវត្តបន្ដទៀតនូវទណ្ឌកម្មនេះលើមន្រ្ដីបរទេសសរុបចំនួន៦រូបនៅអឺរ៉ុប អាស៊ី និងអាមេរិកឡាទីនដែលបានប្រព្រឹត្តពុករលួយ និងរំលោភសិទ្ធិមនុស្ស។សរុបស្ថិតក្នុងបញ្ជីអាមេរិកគឺមានឈ្មោះមនុស្សដែលទៅជាង២៩នាក់ហើយក្នុងបញ្ជីកំណត់ត្រាបទល្មើសរបស់អាមេរិកកំពុងស៊ើបការណ៍យកចិត្តទុកដាក់លើរឿងនេះម្ដងមួយនាក់ៗ។

ទណ្ឌកម្មសហភាពអឺរ៉ុបដែលកពុងរៀបចំស្នើនេះគឺធ្វើឡើងស្របពេលដែលខ្លួនកំពុងរងង់ចាំមើលគោលនយោបាយអឺរ៉ុបមានចំពោះរុស្សីក្រោយរុស្ស៊ីមិនទន់ជំហរនឹងទណ្ឌកម្មដោយឡែកលើសេដ្ឋកិច្ចខ្លួនរបស់ប្រទេសអឺរ៉ុបក្នុងជម្លោះនឹងអ៊ុយក្រែន។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសកាលពីថ្ងៃច័ន្ទប្រធានគោលនយោបាយការបរទេសថ្មីរបស់សហភាពអឺរ៉ុបលោក Josep Borrell បានទទួលស្គាល់ថាប្រទេសមួយចំនួននៅតែមានសំណួរអំពីផែនការដាក់ទណ្ឌកម្មនេះ។ ប៉ុន្តែលោកបាននិយាយថាមាន“ ការមូលមតិគ្នាយ៉ាងខ្លាំង” ដែលរបបសិទ្ធិមនុស្សគួរតែត្រូវបានបង្កើតឡើង។

លោកបូរែលបានមានប្រសាសន៍ថា“ ខ្ញុំគិតថាដើម្បីមានឧបករណ៍បែបនេះ…ផ្តល់ឱ្យយើងនូវកម្លាំងនិងសមត្ថភាពបន្ថែមទៀតដើម្បីប្រតិកម្មនៅចំពោះមុខការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ” ។សហគមន៍អ៊ឺរ៉ុបបានដាក់ទណ្ឌកម្មសិទ្ធិមនុស្សទៅលើប្រទេសមួយចំនួនរួមមានអ៊ីរ៉ង់និងស៊ីរីប៉ុន្តែសកម្មភាពច្បាប់ទាំងនេះអាចត្រូវបានប្រើសម្រាប់តែបុគ្គលក្នុងស្រុកឬបរទេសដែលពាក់ព័ន្ធនឹងការរំលោភបំពាននៅក្នុងប្រទេសទាំងនោះប៉ុណ្ណោះ។ របបថ្មីនឹងអនុញ្ញាតឱ្យប្លុកនេះមានភាពបត់បែនកាន់តែច្រើនក្នុងការឆ្លើយតបទៅនឹងការរំលោភសិទ្ធិគ្រប់ទីកន្លែងដែលវាកើតឡើង។លោកប៊ីលហ្កឺឌឺរអ្នកវិនិយោគអាមេរិកដែលបានរិះគន់រដ្ឋាភិបាលលោកពូទីនយ៉ាងខ្លាំងហើយបានធ្វើយុទ្ធនាការសម្រាប់ប្រទេសលោកខាងលិចដើម្បីអនុម័តរបបសិទ្ធិមនុស្សដែលហៅថាជំហាននេះគឺជាការអភិវឌ្ឍដ៏មហិមា។

លោកបានសរសេរនៅលើបណ្តាញសង្គម Twitter ថា“ ប្រសិនបើអ្នករំលោភសិទ្ធិមនុស្សមិនអាចធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប នោះវានឹងកាន់តែអាក្រក់សម្រាប់ពួកគេ” ។

គួរបញ្ជាក់ថាប្រទេសដែលរងការដាក់ទណ្ឌកម្មនេះពីសហរដ្ឋអាមេរិកដោយច្បាប់ម៉េកនីតស្គីបានហៅថាជារឿងអយុត្តិធម៌មួយដែលច្បាប់ប្រទេសមួយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយដោយមិនគោរពលើគោលការណ៍ឯករាជ្យភាពអធិបតេយ្យភាពនិងការលើកកម្ពស់ទំនាក់ទំនងស្មើមុខស្មើមាត់គ្នាដូចជាកម្ពុជាបានសម្ដែងការខកចិត្តយ៉ាងខ្លាំងគឺស្រងាកចិត្តណាស់ដែលអាមេរិកអនុវត្តច្បាប់សាកលម៉ានីតស្គីរបស់អាមេរិកមកលើបុគ្គលសាធារណៈរបស់កម្ពុជាខណៈអាមេរិកថាឧកញ៉ាទ្រីភាពជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ក្នុងប្រទេសជួញដូរឈើទិញការការពារពីរដ្ឋាភិបាលនិងយោធានិងលោកគន់គីមជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិដីធ្លីយកយោធាទៅបង្រ្កាបមនុស្សតវ៉ាដើម្បីការពារក្រុមហ៊ុនចិន៕

ដោយ៖ ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រីថៃត្រៀមជួបសហជីពកម្មកររកវិធីកុំឲ្យសហរដ្ឋអាមេរិកព្យួរ GSP

បើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅ[...]

បញ្ញវន្ដប្រាប់ពីសញ្ញាណផ្ដាច់ការនៅហ្វីលីពីន៖Duterteព្យាយាមបិទប្រព័ន្ធផ្សព្វផ្សាយ

បុរសខ្លាំងហ្វីលីពីនលោកឌូទ័រតេបានដាក់បណ្ដឹងឱ្យ[...]

មជ្ឈដ្ឋានថ្កោលទោសកុម្មុយនីស្ដចិនក្រោយស្លាប់វេជ្ជបណ្ឌិតម្នាក់ធ្លាប់ព្រមានពីហានិភ័យវីរុសកូរ៉ូណាថាជាការបំភិតបំភ័យ

ការស្លាប់វេជ្ជបណ្ឌិតLi Wenliang ដែលមានវ័យត្រឹ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត