loader

សហជីពស្រ្តី ៣១នាក់ ទទួលបានពានរង្វាន់«ស្រ្តីឆ្នើមក្នុងចលនាសហជីពមូលដ្ឋាន»ឆ្នាំ២០១៧នេះ

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតប្រជែងនិងវគ្គជម្រុះជាច្រើនដំណាក់កាល ទីបំផុតស្រ្តីជាសហជីពមូលដ្ឋាន៣១ នាក់បានទទួលពានរង្វាន់«ស្រ្តីឆ្នើមក្នុងចលនាសហជីពមូលដ្ឋាន»នៅឆ្នាំនេះ ក្រោមការផ្តួចផ្តើមពីសហជីពសហភាពការងារកម្ពុជា និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សហការជាមួយគម្រោងមូលនិធិសំលៀកបំពាក់ស្អាត ព្រមជាមួយសហជីពប្រចាំប្រទេសហូឡង់។

                                                                   លោក អាត់ ធន់ ប្រធានសហជីពសហភាពការងារកម្ពុជា

តាមការឱ្យដឹងពីលោក អាត់ ធន់ ប្រធានសហជីពសហភាពការងារកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុថា បេក្ខានារីដែលបានទទួលពានរង្វាន់នៅឆ្នាំនេះ គឺមានលក្ខណសម្បត្តិជាច្រើន ពិសេសសហជីពស្រ្តីទាំងនោះបានបង្ហាញសកម្មភាពតវ៉ាផលប្រយោជន៍ជូនកម្មករ បើទោះបីស្រ្តីជាសហជីពខ្លះត្រូវបានថៅកែបញ្ឈប់ពីការ និងត្រូវសមត្ថកិច្ចចាប់ខ្លួនក៏ដោយ។

លោក អាត់ ធន់ បន្តថា ការផ្តល់ពាន់រង្វាន់នេះគឺជាភស្តុតាងមួយ ដើម្បីតបស្នងសងគុណដល់វីរៈភាពស្រ្តីដែលបានតស៊ូទាមទារផលប្រយោជន៍ជូនកម្មករ ពីការកេងប្រវ័ញពីសំណាកថៅកែផងដែរ។

ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្រ្តី ជាមួយលោក អាត់ ធន់ ប្រធានសហជីពសហភាពការងារកម្ពុជា ដូចតទៅ!។

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ ៖​ មក​ដល់​ឆ្នាំ​២០១៧​ ករណី​ជួញដូរ​ស្ដ្រី​ខ្មែរ​ ទៅ​ក្រៅប្រទេស​ នៅ​តែ​កើត​មាន​

អង្គការ​ សម្ព័ន្ធ​ចាប់ដៃ​ ដែល​ធ្វើការ​ងារ​លើ​[...]

អតីតពលករចំណាកស្រុកអ្នកស្រី ឆាត់ ស បង្ហាញបទពិសោធន៍ធ្វើការងារតាមផ្ទះនៅ​​ម៉ាឡេស៊ី

ជីវះព័ត៌មាន៖ អតីតពលករចំណាកស្រុក អ្នកស្រី ឆាត់[...]

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុល​ការ​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​ម៉ា​ឡេ​ស៊ី​

​ភ្នំពេញ​៖​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត