loader

សម្តេច ហ៊ុន សែន ស្នើព្រះមហាក្សត្រកែប្រែកាលបរិច្ឆេទបង្កើតរដ្ឋាភិបាលថ្មី

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានចូលគាល់ព្រះមហាក្សត្រមានប្រសាសន៍ថា សម្ដេចបាន ស្នើព្រះរាជទានពីព្រះអង្គសុំកែប្រែកាលបរិច្ឆេទនៃការកោះប្រជុំរដ្ឋសភា និងបង្កើតរដ្ឋាភិបាលថ្មីក្រោមពីគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតនៅអាណត្តិទី ៦នេះ។

                     សម្តេច ហ៊ុន សែន មានប្រសាសន៍ជាមួយកម្មករក្នុងខែត្តកំពង់ស្ពឺនៅថ្ងៃទី០៨ ០៨ ១៨។រូបភាពហ្វេសប៊ុកសម្តេច។

 

ការលើកឡើងរបស់សម្តេចនៅថ្ងៃទី ០៨ សីហានេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មការិនី មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ។

សម្តេចមានប្រសាសន៍ថា ការបរិច្ឆេទដែលគ្រោងកោះប្រជុំសភា ការបង្កើតរដ្ឋាភិបាល ការស្បថចូលកាន់តំណែង និងការប្រជុំគណៈរដ្ឋមន្រ្តី ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ទី២០ និងទី២១ ខែកញ្ញា និងត្រូវលើកមកធ្វើនៅថ្ងៃទី៥ ទី៦ និងទី៧ ខែកញ្ញាវិញ។

សូមស្តាប់ប្រសាសន៍សម្តេច​ ហ៊ុន សែន

 

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ពីការកែប្រែកាលបរិច្ឆេទការកោះប្រជុំសភា និងបង្កើតរដ្ឋាភិបាលថ្មីថា មិនមានភាពផ្ទុយនឹងផ្លូវច្បាប់នោះទេ ព្រោះការកោះប្រជុំលើកដំបូងនៃរាជរដ្ឋាភិបាលថ្មីត្រូវកោះប្រជុំដោយព្រះមហាក្សត្រ។ លក្ខខណ្ឌទី ២ គឺដំណើរការកោះប្រជុំសភា និងការបង្កើតរដ្ឋភិបាលថ្មីគឺមិនឱ្យលើសរយៈពេល ៦០ថ្ងៃ។ លក្ខខណ្ឌទី៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផល និងបេក្ខាជនជាប់ឆ្នោត។

បើទោះបីសម្តេចមិនបានបញ្ជាក់ពីមូលហេតុនៃការកែប្រែនេះក្តី តែកាលពីថ្ងៃទី០៦ សីហាក្នុងសប្តាហ៍នេះសម្តេចបានថ្លែងក្នុងជំនួបជាមួយក្រុម អត្តពលិក កីឡាករ កីឡាការិនី ថា បំណងដែលសម្តេចចង់រៀបចំបង្កើតរដ្ឋាភិបាលថ្មីនៅចុងខែសីហានេះ គឺដើម្បីកុំឱ្យ«យប់យូរសុបិនច្រើន» ហើយសម្តេចអាចទៅថ្លែងនៅអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីសិទ្ធិក្នុងការថ្លែងការណ៍ផងដែរ។

តាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប  លទ្ធផលបោះឆ្នោត សភាអាណត្តិទី៦ កាលពីថ្ងៃទី២៩កក្កដា នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី១៥សីហាដែលសារព័ត៌មាន ជាច្រើនចុះផ្សាយថា បក្សកាន់អំណាច ដឹកនាំដោយ សម្ដេចហ៊ុនសែន អាចនឹងឈ្នះអាសនៈទាំងអស់ គឺ១២៥ អាសនៈនៃរដ្ឋសភាអាណត្តិថ្មីនេះ៕

 

ព័ត៌មានទាក់ទង

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ព[...]

ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំឡើងជាលើកទី៣នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀប[...]

កាណាដាលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត