loader

សម្តេច ហ៊ុន សែន ព្រមានបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ព្រមានបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រោមហេតុផលថាមជ្ឈមណ្ឌលនេះបង្កើតទ្បើងក្រោមការបង្គាប់បញ្ជាពីបរទេស។ ការថ្លែងដូចនេះធ្វើទ្បើងក្នុងពិធីសំណេះសំណាលាមួយតំណាងកម្មករ កម្មការិនី នាមជ្ឈ មណ្ឌល កោះពេជ្យនាព្រឹកថ្ងៃទី ២៦ វិច្ឆិកា ឆ្នំា២០១៧ ដែលត្រូវប្រព័ន្ធផ្សព្វផ្សាយបង្ហោះផ្សាយប្រសាសន៍របស់លោក នាថ្ងៃទី២៦ វិច្ឆិកានេះ។

សម្តេច ហ៊ុន សែន«ការពិតមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងភ្នំពេញត្រូវតែបិទចោល ព្រោះអាហ្នឹងធ្វើតាមបរទេស អាហ្នឹងគួរមើល ក្រសួងមហាផ្ទៃមើល ព្រោះអាហ្នឹងបរទេសអ្នកឱ្យបង្កើតមិនខ្មែរអ្នកបង្កើតទេអាហ្នឹងមើលអាមជ្ឈមណ្ឌលសិទ្ធិមនុស្សក្រុងភ្នំពេញមួយទៀត ច្បាប់ប្រទេសមានណា ហាមឃាត់ការពាក់ព័ន្ធជាមួយនឹងបរទេស បម្រើនយោបាយបរទេសសូម្បីតែពាក្យសម្បថក្នុងរដ្ឋធម្មនុញក៏គេហាមឃាត់ខ្លំាងណាស់អាហ្នឹង»។

សម្តេច ហ៊ុន សែន គូសបញ្ជាក់ដែរថាប្រសិនបើអង្គការក្រៅប្រទេសមកង្កើតដោយសុំច្បាប់នៅក្នុងប្រទេសនោះមិនអីនោះទេ តែនេះជនជាតិខ្មែរម្នាក់ត្រូវបរទេសឱ្យបង្កើត ឱ្យធ្វើនេះ ឱ្យធ្វើនោះ ទៅវិញ។ ការព្រមានរបស់សម្តេច ហ៊ុន សែនដូចនេះ ដោយសម្តេច ឱ្យដឹងថាមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះបង្កើតទ្បើងដោយលោក កឹម សុខា ក្រោមការបង្គាប់បញ្ជាពីបរ    ទេស។

ភ្លាមៗពីការព្រមានរបស់សម្តេច ហ៊ុន សែន ដូចនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២៦ វិច្ឆិកា ឆ្នំា២០១៧នេះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រកាន់គោលជំហរអព្យាក្រឹត្យ មិនពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយនោះ     ទ្បើយ។ សេចក្តីថ្លែងការណ៍ដដែលបន្តថា មជ្ឈមណ្ឌលសិទ្ធិមនុស្សបានបំពេញការងាររបស់ខ្លួនក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ការផ្តល់អំណាចដល់សហគមន៏ជនបទដែលរងផលប៉ះពាល់ដោយសារវិវាទដីធ្លីជាដើម។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ មជ្ឈមណ្ឌលសិទ្ធិមនុស្ស សង្ឃឹមយ៉ាងមុតមំាថា ក្នុងករណីដែលមានការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមកលើខ្លួននោះ នឹងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន។ ក្នុងន័យនេះមជ្ឈមណ្ឌលមួយនេះអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានកិច្ចសន្ទនាប្រកបដោយអត្ថន័យជាមួយនឹងតំណាងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជុំវិញការចោទប្រកាន់មិនត្រឹមត្រូវទំាងនេះក្នុងស្មារីច្បាស់លាស់មួយថា ការយល់ខុសណាមួយចំពោះការបំពេញការងារ និងអព្យាក្រឹត្យភាពរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

ភ្លាមៗនេះដែរវិទ្យុស្រ្តីមិនទាន់អាចសុំការឆ្លើយតបពីក្រសួង​មហាផ្ទៃបាននៅទ្បើយទេនៅថ្ងៃនេះ។

គួរជម្រាបថា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតទ្បើងដោយលោកកឹម សុខា កាលពីខែវិច្ឆិកា ឆ្នំា២០០២។ តែលោកបានលាឈប់ កាលពីដើមឆ្នំា២០០៧ ដោយទៅចូលរួមធ្វើជាអ្នកនោបាយវិញ។ ក្រោយលាឈប់របស់លោកកឹម សុខា នេះលោក អ៊ូ វីរៈ ត្រូវបានតែងតំាងជាប្រធានជំនួសលោកកឹម សុខា។ លោក អ៊ូ វីៈ បានលាឈប់ពីប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅឆ្នំា២០១៤ ហើយបានផ្ទេរតំណែងទៅឱ្យលោកស្រី ចក់ សុភាព ដែលជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានាពេលបច្ចុប្បន្ន។

 

 

 

 

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល”⁣ ដាក់សម្ពោធនៅថ្ងៃនេះ

ភ្នំពេញ៖ សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់[...]

គ.ជ.ប៖ អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យមុនថ្ងៃផុតកំណត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប[...]

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២២

សៀមរាម៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត