loader

សម្តេចហ៊ុន សែនថាកូវីត ១៩ មិនអាចធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាស្លាប់នោះទេ

(ភ្នំពេញ)៖ ទោះបីជាជំងឺកូវីត១៩ បានធ្វើឲ្យកម្ពុជាជួបនូវវិបត្តិកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសយ៉ាងណាក្តី ក៏សម្តេចនាយករដ្ឋមន្រ្តីបានអះអាងថា រាជរដ្ឋាភិបាលមិនស្លាប់ដោយសារតែកូវីត១៩ នោះឡើយ។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាល ទំនងឆ្លើយតបទៅនឹងក្រុមអ្នកនយោបាយនៅក្រៅប្រទេស ដែល ដឹកនាំដោយ លោកសមរង្ស៊ី។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីរាយការណ៍៖

វិបត្តិកូវីត ១៩ គឺជាវិបត្តិរបស់ពិភពលោកទាំងមូលនេះ។ ការរីករាលដាលនៃជំងឺកូវីត១៩នេះ មិនត្រឹមតែបណ្តាលឲ្យមានមនុស្សជាច្រើនម៉ឺននាក់បានស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ តែវិបត្តិនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ បានធ្វើឲ្យបណ្តាប្រទេសជាច្រើននៅលើពិភពលោករងគ្រោះនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយមានប្រទេសតិចតួចណាស់ដែលទទួលបាននូវសេដ្ឋកិច្ចវិជ្ជមាននៅក្នុងកំឡុងពេលវិបត្តិកូវីត ១៩នេះ ហើយនៅក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ ដែលសព្វថ្ងៃកំពុងទទួលរងផលប៉ះខ្លាំងផ្នែកសេដ្ឋកិច្ចដោយសារតែជំងឺរាតត្បាតដ៏សាហាវកូវីត ១៩នេះ។

ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ នៅក្នុងពិធីពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា ការអភិវឌ្ឍន៍ និងវិលមករកភាពប្រក្រតីវិញ នៅពេលដែលជំងឺរាតត្បាតកូវីត១៩នេះ ត្រូវបានបង្រ្កាបចេញពីភពផែនដី​។ ហើយវិបត្តិសេដ្ឋកិច្ចនេះ មិនមែនមានតែប្រទេសកម្ពុជាទេ ដែលជួបប្រទះនោះបណ្តាប្រទេសអភិវឌ្ឍន៍នានាក៏បានជួបបញ្ហាវិបត្តិសេដ្ឋកិច្ចនេះដែរ ចំពោះប្រទេសដែលទទួលបាននូវផលវិជ្ជមានផ្នែកសេដ្ឋកិច្ចក្នុងកំឡុងពេលកូវីតនេះ គឺមានចំនួនតិចតួចណាស់។

—————–សម្លេង សម្តេច ហ៊ុន សែន———01–

សម្តេច នាយករដ្ឋមន្រ្តីបានអះអាងថា បើទោះបីជាប្រទេសកម្ពុជានៅពេលនេះ កំពុងតែមានបញ្ហាវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្តី ក៏ប៉ុន្តែក្រុមហ៊ុននៅកម្ពុជាមិនទាន់មានអ្នកណាប្រកាសថាខ្លួនបានស្ស័យធននៅឡើយនោះទេ។

យោងទៅតាមរបាយការណ៍របស់សមាគមរោងចក្រកាត់ដេរ ដែលហៅកាត់ថា GMAC កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០នេះបានឲ្យដឹងថា កម្មករប្រមាណជិត ២០ ម៉ឺននាក់នឹង​ត្រូវ​ព្យួរការងារ ប្រសិនបើ​នៅតែ​គ្មាន​ការ​បញ្ជាទិញ ខណៈ​ដែល​រោងចក្រ ១៨០ បាន​ព្យួរការងារ​កម្មករ និង​រោងចក្រ​ប្រមាណ ៦០ទៀត កំពុង​ឈាន​ទៅ​រក​ការ​ព្យួរការងារ​ដែរ​នោះ។ ទោះបីជាបែបនេះក្តីសម្តេចនាយករដ្ឋមន្រ្តីបានអះអាងថា ថ្វីត្បិតតែពេលនេះមានការព្យួរនៅការងារ បន្ថយការងារនៅរោងចក្រមួយចំនួនក៏ពិតមែន ប៉ុន្តែវាបានបន្ថែមការងារទៅឲ្យរោងចក្រមួយចំនួនផ្សេងទៀត ដែលជាការចាំបាច់សម្រាប់សង្គម តួយ៉ាងដូចជារោងចក្រផលិតសម្ភារៈពេទ្យជាដើម។

—————–សម្លេង សម្តេច ហ៊ុន សែន———02–

សម្តេចនាយករដ្ឋមន្រ្តីបានអះអាងថាគ្មាននរណាម្នាក់អាចរស់ដោយគ្មានការងារ គ្មានប្រាក់ចំណូលបាននោះទេ ដែលត្រូវតែស្វែងរកការងារធ្វើ មិនអាចរំពឹងតែលើការជួយរបស់រាជរដ្ឋាភិបាលនោះទេ។ ហើយរដ្ឋអាចអន្តរាគមន្ត បានតែមួយរយៈពេលតែប៉ុណ្ណោះ ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ សម្តេចនឹងធ្វើការឧបត្ថម្ភចំពោះគ្រួសារប្រមាណ៦០ម៉ឺនគ្រួសារ។

—————–សម្លេង សម្តេច ហ៊ុន សែន———03–

ទោះបីជាបែបនេះក្តី សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានអះអាងថា ជំងឺកូវីត ១៩មិនអាចសម្លាប់រាជរដ្ឋាភិបាលកម្ពុជាបានទេ ព្រោះតែរាជរដ្ឋាភិបាលកម្ពុជាមានវិធានការគ្រប់គ្រាន់នៅក្នុងការដោះស្រាយបញ្ហាទាំងនេះ ហើយមិនគួរមើលងាយសមត្ថភាពសម្តេចនាយករដ្ឋមន្រ្តីនោះទេ ព្រោះបច្ចុប្បន្ននេះកម្ពុជាមិនបានឈរអោបដៃមើលប្រជាជនស្លាប់ដោយសារតែការអត់បាយនៅឡើយនោះទេ។
—————–សម្លេង សម្តេច ហ៊ុន សែន———04–

តែយ៉ាងណាក្នុងកំឡុងពេលប៉ុន្មានថ្ងៃនេះ លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិតែងតែរិះគន់សម្តេចនាយករដ្ឋមន្រ្តីជាច្រើនលើកជាច្រើនសារ និងផ្តល់ជាអនុសាសន៍ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាស្តារសេដ្ឋកិច្ចនៅកម្ពុជាឡើយវិញ។ លោកសមរង្សីនិងក្រុមសកម្មជនរបស់លោក តែងតែ​ការ​អះ​អាងថា រាជរដ្ឋាភិបាល មានប្រាក់បំរុង ដល់២ពាន់លានដុល្លារ ដែលក្រុមនេះថាពុំមានប្រាក់ដូច ការអះអាងនោះទេ ។ លោកសមរង្ស៊ីថា មានតែតួលេខប៉ុណ្ណោះ។

តែសម្ដេចនាយករដ្ឋមន្ត្រី អះអាងជាថ្មីនៅថ្ងៃនេះថា រាជរដ្ឋាភិបាលមានប្រាក់៣ពាន់៥រយលានដុល្លារ ដោយ​មិនចាយខ្ជះខ្ជាយនោះទេ៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

ប្រែសម្រួលដោយ លោក នួន បូរិន

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត