loader

សម្ដេច ហ៊ុន សែនថា បទល្មើសឱសថក្លែងក្លាយត្រូវតែរងការផ្តន្ទាទោសយ៉ាងតឹងរ៉ឹុងបំផុត

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»។ សម្ដេចមានប្រសាសន៍ថា ការលុបបំបាត់ឱសថក្លែងក្លាយលុះត្រាមានការសហការគ្នាពីអាជ្ញាធរពាក់ព័ន្ធ រួមទាំងប្រទេសជិតខាងឱ្យខានតែបាន។  សម្ដេច ថា បទល្មើសឱសថក្លែងក្លាយត្រូវតែរងការផ្តន្ទាទោសយ៉ាងតឹងរ៉ឹុងបំផុត។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់ សម្ដេច ហ៊ុន សែន ចុះថ្ងៃទី ៥ វិច្ចិកានេះ។

តាមការចុះផ្សាយនេះបញ្ជាក់ថា សន្និសីទអន្តរជាតិនេះធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សម្ដេច ហ៊ុន សែន សរសេរក្នុងទំព័រហ្វេសបុករបស់សម្ដេចថា សន្និសីទអន្តរជាតិស្ដីពី«ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ជាសន្និសីទថ្នាក់តំបន់លើកដំបូង ដែលជាការផ្ដួចផ្ដើមគំនិតដោយសម្ដេចផ្ទាល់ និងលោក ហ្សង់ ដេវិត ប្រធានក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានស្រាវជ្រាវប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ។

សម្រាប់សន្និសីទនេះ ធ្វើឡើងពីរថ្ងៃ គឺពីថ្ងៃទី ០៥ ដល់ ០៦ ខែ វិច្ឆិកា ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃប្រទេសបារាំង កម្ពុជា, ឡាវ, មីយ៉ាន់, ថៃ និងវៀតណាម និងចិន ព្រមទាំងអង្គការអន្តរជាតិចំនួន ២០ផ្សេងទៀត។

ការប្រារព្ធសន្និសីទនេះ ដើម្បីរិះរកនូវយន្តការផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចរាចរណ៍ឱសថក្លែងក្លាយ ព្រមទាំងអន់គុណភាព ដែលវាជាបញ្ហាដ៏បារម្ភបំផុតមួយសម្រាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ទន្លេមេគង្គដទៃទៀត។

សម្ដេច ហ៊ុន សែន បានថ្លែងបើកសន្និសីទនេះថា ការចរាចរណ៍ឱសថក្លែងក្លាយ និងគ្មានគុណភាពនេះ ជាបញ្ហាដែលរាជរដ្ឋាភិបាលដាក់ការព្រួយបារម្ភជាខ្លាំង។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកម្ពុជាបន្ថែមថា មូលហេតុដែលនាំឱ្យមានវត្តមានឱសថក្លែងក្លាយទាំងនេះ គឺដោយសារតម្លៃឱសថពិត មានតម្លៃថ្លៃពេក ហើយយន្តការនៃការគ្រប់គ្រងគុណភាពឱសថក្នុងពេលផលិត និងចរាចរណ៍លើទីផ្សារមិនមានប្រសិទ្ធភាព។ បន្ថែមពីលើនេះ ការបណ្ដុះបណ្ដាលមន្ត្រីសុខាភិបាលស្ដីពីជំនាញត្រួតពិនិត្យគុណភាពឱសថ និងការផ្សព្វផ្សាយទៅប្រជាជនអំពីគុណភាពឱសថនៅមានកម្រិតនៅឡើយផងដែរ  ។

យ៉ាងណាមិញ សម្ដេច ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា ស្ថាប័នពាក់ព័ន្ធបន្ថែមកិច្ចសហប្រតិបត្តិការណ៍ស្វែងរកបទល្មើសឱសថក្លែងក្លាយនិងគ្មានគុណភាព។ ជាងនេះ ត្រូវអនុវត្តច្បាប់ ដោយផ្តន្ទាទោសយ៉ាងតឹងរ៉ឹងបំផុតចំពោះបទល្មើសលើឱសងក្លែងក្លាយ។ 

យ៉ាងណា សម្ដេចអំពាវនាវឱ្យប្រទេសជិតខាងសហការគ្នាដោយផ្ដល់ព័ត៌មាន និងស្វែងរកបទល្មើសពាក់ព័ន្ធ ដើម្បីស៊ើបអង្កេតលើការផលិត ការចែកចាយ និងអត្តសញ្ញាណឧក្រិដ្ឋជនទាំងនោះ។

សូមបញ្ជាក់ថា កម្ពុជាបានគណៈកម្មការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយដែលមានការចូលរួមពី១៤ ស្ថាប័ន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕  

អត្ថបទ៖លោក សោម លាភ

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត