loader

សម្ដេច ស ខេងថានគរបាលជាតិមិនមែននគរបាលបក្សទេ ត្រូវអនុវត្តន៍ច្បាប់មិនរើសមុខ

ភ្នំពេញ៖ សម្ដេច ស ខេង ថ្លែងថានគរបាលជាតិ ជានគរបាលធ្វើអ្វីៗដើម្បីជាតិ មិនមែនដើម្បីបក្ស ឬក្រុមណាមួយនោះទេ ដូចនេះនគរបាលទាំងអស់  ត្រូវអនុវត្តន៍តួនាទីប្រកបដោយវិជ្ជាជីវៈ ដោយអនុវត្តន៍តាមច្បាប់ដោយមិនរើសមុខចំពោះអ្នកប្រព្រឹត្តខុស ។

រាយការណ៍ដោយ លោក សោម លាភ

សម្តេច  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ថានគរបាលជាតិ ជានគរបាលធ្វើអ្វីៗដើម្បីជាតិ មិនមែនដើម្បីបក្សនោះទេ ដូចនេះនគរបាលទាំងនោះ ត្រូវអនុវត្តន៍តួនាទីប្រកបដោយវិជ្ជាជីវៈ ដោយអនុវត្តន៍តាមច្បាប់ដោយមិនរើសមុខចំពោះអ្នកប្រព្រឹត្តខុស ។

សម្ដេចថាអាជ្ញាធរមានសមត្ថកិច្ច ពិសេសគឺស្នងការ ឬអធិការកិច្ច ត្រូវស្រាវជ្រាវ និងត្រួតពិនិត្យបទល្មើស តាមរយៈការទទួលពាក្យបណ្ដឹង និងស្រាវជ្រាវដោយខ្លួន​ឯង បើទោះបីជាដឹងតាមរយៈសារព័ត៌មានក៏ដោយ  ដើម្បីដោះស្រាយដែលជាតួនាទីរបស់ខ្លួន ។

សម្ដេចបន្ថែមថា នរគបាលជាតិត្រូវចូលរួមថែរក្សា និងសហការណ៍ជាមួយអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់ជម្ងឺផ្លូវដង្ហើម ដែលមានដើមកំណើតមកពីប្រទេសចិន តាមច្រកទ្វារព្រុំដែន និងតាមអាកាសយានដ្ឋានអន្តរជាតិផ្សេងៗ ។

ក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា ៧១ ចែងថា មន្ត្រីនគរបាលយុត្តិធម៌ទទួលបណ្ដឹងទាមទារ និងបណ្ដឹងបរិហារ រួមទាំងត្រួតពិនិត្យបទល្មើសទាំងឡាយ ។

មន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្ដែង និងស៊ើបអង្កេតបឋម ឬបទល្មើសមិនជាក់ស្ដែង ។

បើតាមការអង្កេត មតិសង្គមស៊ីវិល និងពីមជ្ឈដ្ឋានមួយចំនួនតែងតែលើកឡើងថា​ អាជ្ញាធរអនុវត្តន៍ច្បាប់នៅកម្ពុជា មានភាពលំអៀង និទណ្ឌភាព ពិសេសគឺប្រើវិសាលភាពច្បាប់ គ្របដណ្ដប់ដល់មន្ត្រី និងសកម្មជនអតីតគណបក្សប្រឆាំង ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍កម្មវិធីធ្លុងអំបោះ

យោងតាមការចុះផ្សាយរបស់គេហទំព័រVODថ្ងៃទី២០កុម្ភ[...]

រោងចក្រកាត់ដេរមួយចំនួនដំណើរចង្វាក់ផលិតកម្មឡើងវិញ

រោងចក្រកាត់ដេរមួយចំនួនដំណើរចង្វាក់ផលិតកម្មឡើងវិញ

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០

យោងតាមការចុះផ្សាយរបស់គេហទំព័រវិទ្យុអាស៊ីសេរី [...]

រោងចក្រមួយចំនួននឹងត្រូវបិទទ្វារនៅដើមខែមីនា

រោងចក្រមួយចំនួននឹងត្រូវបិទទ្វារនៅដើមខែមីនា

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត