loader

សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​បក្សនយោបាយ​ចេញ​មុខ​ដេញថ្លៃ​ការ​ផ្ដល់​លុយ​ជួយ​ស្ត្រី​ក្រីក្រ​សម្រាលកូន​

​ភ្នំពេញ​ ៖​ សម្ដេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ចន្ទ​ ទី​ ៤​ ខែ​មី​ថុ​នា​ បាន​រំលឹក​ជា​ថ្មី​ម្ដងទៀត​ អំពីគោលនយោបាយ​ លើក​ស្ទួយ​ស្ត្រី​ ដែល​ចាប់​មាន​ផ្ទៃពោះ​ និង​សម្រាលកូន​ ដោយផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជា​ច្រើន​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​។​ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ថ្លែង​អំពាវនាវ​ បក្សនយោបាយ​ចេញ​មុខ​ដេញថ្លៃ​ការ​ផ្ដល់​លុយ​ជួយ​ស្ត្រី​ក្រីក្រ​សម្រាល​ល​កូន​។​ គោលនយោបាយ​នេះ​ ត្រូវ​បាន​គណបក្ស​មាតុភូមិ​យើង​ ទទួលស្គាល់​ថា​ ជា​ចំណុច​ល្អ​ ហើយ​ក៏​ជា​ការងារ​ដែល​គណបក្ស​នេះ​ នឹង​ធ្វើ​ដែរ​ ប្រសិនជា​មាន​វាសនា​ដឹកនាំ​ប្រទេស​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​កាលពី​ស​ប្ដា​ហ៍​មុន​ សម្ដេច​ នាយក​រដ្ឋ​មន្រ្ដីបង្ហាញ​ កំហឹង​មួយ​ ទៅ​បក្សនយោបាយ​ ដែល​ឃោសនា​ សន្យា​ ជួយ​ដោះបំណុល​ពលរដ្ឋ​ជំពាក់​ធនាគារ​។​ សម្ដេច​ថា​ នេះ​ជា​ការ​ឃោសនា​ បោកប្រាស់​ សុទ្ធសាធ​ ដែល​មិនមែន​ជា​អ្នកនយោបាយ​ស្អាតស្អំ​នោះ​ទេ​។​ ការ​វាយប្រហារ​នាយក​រដ្ឋមន្ដ្រី​កម្ពុ​ជានា​ពេល​នោះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ បក្ស​ណាមួយ​ប្រតិកម្ម​ឡើយ​។​ តែ​យ៉ាងណា​ គណបក្ស​ប្រជាជន​កម្ពុជា​ កន្លង​មក​ត្រូវ​បាន​គេ​កត់​សម្គាល់ថា​ មិនមែន​ជា​គណបក្ស​នយោបាយ​ ដែល​ចេះ​តែ​និយាយ​ ដោយ​គ្មាន​ផែនការ​ជាក់លាក់​នោះ​ទេ​។​ ជា​ថ្មី​ម្ដងទៀត​ សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រាប់​អំពី​គោលនយោបាយ​មួយទៀត​ដែល​ចំណុច​ដ៏​កម្រ​ សម្រាប់​ជួយ​ស្ដ្រី​មាន​ផ្ទៃពោះ​គ្រួសារ​ក្រីក្រ​នៅ​ទូ​ទាំង​ប្រទេស​។​ ថ្លែង​ក្នុង​ទិវា​អតីត​យុទ្ធ​ជន​ ដែល​ធ្វើ​ឡើង​នៅ​ព្រឹក​ ថ្ងៃ​ចន្ទ​នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ន៍គោលនយោបាយ​ ឧបត្ថម្ភ​ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​ ដែល​ក្នុង​គ្រួសារ​នោះ​ មាន​ផ្ទៃពោះ​ ឬ​សម្រាលកូន​ ត្រូវ​ទទួល​បាន​ ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​។​ សម្ដេច​សន្យា​ថា​ គោលនយោបាយ​ នេះ​ត្រូវ​ដាក់​អោយ​អនុវត្ត​ ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩​។​

​សម្តេច​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ការ​ផ្តល់​នេះ​ នឹង​ចែក​ចេញ​ជា​៣​ដំណាក់​គឺ​៖​ ដំណាក់កាល​ទី​១​ ឧបត្ថម្ភ​៤​ម៉ឺន​រៀល​ម្តង​ រយៈ​៤​ដង​ពេល​មាន​ផ្ទៃពោះ​។​ ដំណាក់កាល​ទី​២​ ផ្តល់​ ២០​ម៉ឺន​រៀលពេល​សម្រាលកូន​ និង​ដំណាក់កាល​ទី​៣​ ផ្តល់​ ៤​ម៉ឺន​រៀល​ រយៈពេល​ ១០​ដង​ក្រោយ​សម្រាល​ រហូត​ដល់​កុមារ​មាន​អាយុ​ ២​ឆ្នាំ​។​

​នៅ​ពេល​សម្ដេច​ សន្យា​ពី​ការ​អនុវត្ត​គោលនយោបាយ​ស្ត្រី​នេះ​ សម្តេច​ក៏​បាន​ទទូច​ឲ្យ​បក្សនយោបាយ​ ដែល​ចូលរួម​ប្រកួត​ការ​បោះ​ឆ្នោត​សភា​ នា​ចុងខែ​កក្កដា​ ដេញថ្លៃ​លើ​គោលនយោបាយ​ របស់​បក្ស​ប្រជាជន​កម្ពុជា​ដូចនេះ​។​

​ការ​បង្ហាញ​គោលនយោបាយ​ថ្មី​ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ស្ដ្រី​ មាន​ផ្ទៃពោះ​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​នេះ​ អនុប្រធាន​គណបក្ស​មាតុភូមិ​យើង​ បាន​ប្រាប់​ថា​ នេះ​ថា​ នេះ​គឺ​គោលនយោបាយ​ល្អ​ ដែល​នឹង​អាច​ជួយ​ដល់​ស្ដ្រី​ក្នុង​គ្រួសារ​ក្រីក្រ​បាន​ ក្នុង​នាម​ជា​ក្បាល​ម៉ា​ស៊ិ​ន​ដឹកនាំ​ប្រទេស​។​

​លោកស្រី​ ហ៊ឹ​ម​ សុ​គ​ន្ធី​ អនុប្រធាន​គណបក្ស​មាតុភូមិ​យើង​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​០៤​ ខែមិថុនា​ នេះ​ថា​ បញ្ហា​របស់​ស្ដ្រី​មាន​ផ្ទៃពោះ​ ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​ គឺជា​រឿង​ចាំបាច់​មួយ​ក្នុង​ចំណោម​រឿង​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​យកចិត្ដទុកដាក់​ពី​សុខទុក្ខ​របស់​ពួក​គេ​។​ លោកស្រី​ បន្ដ​ថា​ បើ​ទោះជា​គោលនយោបាយ​របស់​គណបក្ស​លោកស្រី​ មិន​បាន​ដាក់​បញ្ចូល​គោលនយោបាយ​មួយ​ក្ដី​ ក៏​ប៉ុន្ដែ​ចំណុច​ពី​ការ​ជួយ​ស្ដ្រី​ក្រីក្រ​នេះ​ គណបក្ស​របស់​លោកស្រី​ នឹង​ធ្វើ​ជា​បន្ដបន្ទាប់​ ប្រសិនបើ​គណបក្ស​របស់​លោកស្រី​ មាន​វាសនា​ដឹកនាំ​ប្រទេស​។​

​បន្ថែម​ពី​នេះ​ អនុប្រធាន​គណបក្ស​មាតុភូមិ​យើង​ សង្កត់ធ្ងន់​ថា​ បើ​គណបក្ស​របស់​លោកស្រី​ឈ្នះ​ឆ្នោត​ លោកស្រី​ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ថា​ គណបក្ស​របស់​លោកស្រី​ គឺជា​គណបក្ស​ធ្វើ​ គណបក្ស​តស៊ូ​ មិនមែន​ជា​និយាយ​នោះ​ទេ​ ៖«​ខាង​គណបក្ស​មាតុភូមិ​យើង​មិន​ចូល​ចិត្ដ​និយាយ​ច្រើន​ ពួក​ខ្ញុំ​ច្រើន​ធ្វើ​ ហើយ​និង​តស៊ូ​ គឺ​តស៊ូ​ធ្វើ​ដោយ​បេះដូង​ស្មោះត្រង់​ គឺ​បេះដូង​ស្នេហា​ជាតិ​»​។​

​គណបក្ស​នយោបាយ​ ចំនួន​២០​បក្ស​ ដែល​បាន​ចុះបញ្ជី​ឈ្មោះ​ប្រកួត​យក​អាសនៈ​សភា​ សុទ្ធតែ​មាន​គោលនយោបាយ​ រៀងៗ​ខ្លួន​ ។ ​បក្ស​ខ្លះ​ និយាយ​ពី​ វិស័យ​កសិកម្ម​ គឺ​ត្រូវ​ជួយ​កសិករ​មាន​ទៅ​ផ្សារ​។​ បក្ស​ខ្លះ​មាន​ គោលនយោបាយ​ ជួយ​ កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ហើយ​បក្ស​ខ្លះ​ លើក​ឡើង​ពី​ នយោបាយ​អន្តោ​ប្រវេ​ស​ជាមួយ​ប្រទេស​ជិតខាង​។​ តែ​ការ​បោះ​ឆ្នោត​នេះ​ មិន​មាន​វត្តមាន​ គណបក្ស​ សង្គ្រោះ​ជាតិ​ដែល​បាន​ដណ្ដើម​ អាសនៈ​សភា​ បាន​៥៥​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ចូលរួម​នោះ​ទេ​។​ បក្ស​នេះ​ អវត្តមាន​ដោយសារ​តុលាការ​កំពូល​រំលាយ​ នឹង​ហាម​មន្ត្រី​បក្ស​ ១១៨​ធ្វើ​នយោបាយ​។​ អ្នក​សង្កេតការណ៍​ និង​អ្នកវិភាគ​ដែល​វិទ្យុ​ស្ត្រី​ធ្លាប់​សុំ​ការ​យល់​ឃើញ​ បាន​ ធ្វើការ​វិភាគ​ ថា​ គោលនយោបាយ​ របស់​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​កាលពី​បោះ​ឆ្នោត​ ឆ្នាំ​២០១៣​គឺជា​ជម្រើស​ ល្អ​ដូច​គ្នា​ សម្រាប់​អ្នកបោះឆ្នោត​ជា​ពិសេស​ គោលនយោបាយ​ពាក់ព័ន្ធ​តួនាទី​ស្ត្រី​ក្នុង​សង្គម​៕​

ព័ត៌មានទាក់ទង

UNHRC​ បន្ត​ទាមទារ​ឱ្យ​ស្ដារ​បក្ស​ CNRP​ឡើង​វិញ ​តែ​តំណាង​កម្ពុជា​ថា​ជ្រៀតជ្រែក​រឿង​កម្ពុជា​

សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិ​ម[...]

សម្តេច ហ៊ុន សែន ថាបក្សសង្គ្រោះជាតិជាបក្សខ្មោច ដោយអំពាវនាវឲ្យពលរដ្ឋរកបក្សថ្មីជំនួស

ក្រុងភ្នំពេញ៖ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន[...]

ទូតអាមេរិកសម្ដែងការរំលែកទុក្ខដល់គ្រួសារសម្ដេចក្រុមព្រះ

ភ្នំពេញ៖ ស្ថានទូតអាមេរិកបានសម្ដែងនូវការសោកស្ដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត