loader

សម្ដេច​ ហ៊ុន​ សែន​ និង​សម​ភាគី​វៀតណាម​សន្យា​រួម​គ្នា​ពង្រឹង​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​

ក្នុងជំនួបកំពូលមួយកាលពីថ្ងៃទី២២ មិថុនា នៅខេត្ត បិញដុង នាយករដ្ឋមន្ត្រី វៀតណាម Nguyen Xuan Phuc និងសមភាគី កម្ពុជា សម្ដេច ហ៊ុន សែន បានពិភាក្សាគ្នាស៊ីជម្រៅលើកិច្ចការជាច្រើន ដែលសំដៅពង្រឹងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យក្នុងក្រមខណ្ឌជាប្រទេសជិតខាង។
hun-sen
តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA សមភាគីទាំង២ បានដោះដូរទស្សនៈគ្នាលើកិច្ចការសហការ ក្នុងវិស័យ សេដ្ឋកិច្ច ការពារជាតិ វប្បធម៌ និងអប់រំ។ ក្រៅពីនេះមេដឹកនាំប្រទេសទាំង២ ក៏បានសន្យា ពន្លឿនសហប្រតិបត្តិការ តំបន់ ក្នុងនោះ ត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន អំពើភេរវកម្ម ឧក្រិដ្ឋកម្ម ការរត់ពន្ធខុសច្បាប់ ដែលសំដៅធានាសន្តិសុខ ស្ថិរភាពតំបន់។

ក្នុងជំនួបនេះដែរ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានស្នើឱ្យកម្ពុជា ជួយពន្លឿនការស្រាវជ្រាវ អដ្ឋិធាតុ យុទ្ធជនវៀតណាម (កងទ័ពស្ម័គ្រចិត្ត) ដែលបានបាត់បង់ជីវិត ក្នុងការជួយរំដោះប្រជាជនកម្ពុជាពីរបបប៉ុលពត។

ចំណែកបញ្ហាព្រំដែនវិញសមភាគីបាន សាទរ ដែលការបោះបង្គោលព្រំដែន បានជិតចប់សព្វគ្រប់ (៨៤ភាគ)។ ភាគីទាំងបាន សុំពន្លឿន ការចរចាដើម្បីរកដំណោះស្រាយ បញ្ហាដែលនៅមិនទាន់ដោះស្រាយ រួច ។

យ៉ាងណា មេដឹកនាំទាំង២ ចាត់ទុក ការគ្រប់គ្រងព្រំដែននាំមកនូវសន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាចិរភាព។

ក្នុងជំនួបកំពូលនេះ ភាគីវៀតណាម នៅបន្តស្នើឱ្យរដ្ឋាភិបាល កម្ពុជា ពន្លឿនការផ្ដល់ឯកសារស្របច្បាប់ដល់ពលរដ្ឋវៀតណាម រស់នៅប្រទេសកម្ពុជា។ តាមរយៈជំនួបនេះ សម្ដេចហ៊ុន សែនបាន សម្ដែងការអរគុណដ៏ជ្រាលជ្រៅ ចំពោះប្រទេសវៀតណាម ដែលជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ជាការកត់សម្គាល់ សម្ដេច ហ៊ុន សែន ជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមNguyen Xuan Phuc ធ្វើឡើងបន្ទាប់ពី សម្ដេចធ្វើជាអធិបតីពីចងចាំដំណើរឆ្ពោះទៅរក ការផ្តួលរំលំ របបកម្ពុជាប្រជាធោបតេយ្យ ខ្មែរក្រហម កាលពីថ្ងៃទី២១ មិថុនា នៅ ខេត្តត្បូង ឃ្មុំ មានព្រំដែនជាប់ជាមួយវៀតណាម៕ ប្រភពៈVNA

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជនក្នុងវគ្គផ្ដាច់ព្រ័ត្រស្ដីពីចំណូលថវិកាជាតិកាន់តែទទទួលបាននូវចំណេះដឹងពីប្រភពនៃចំណូលរបស់ជាតិ

ថ្ងៃទី១៨តុលានេះអង្គការតម្លាភាពកម្ពុជាហៅកាត់ថា[...]

បទសម្ភាស៖ អ្នកវិភាគថា ដំណោះស្រាយនយោបាយនៅកម្ពុជាគឺត្រូវមើលទៅលើរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយឯករាជ[...]

នាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត