loader

សម្ដេចហ៊ុនសែន៖ប្រធានាធិបតីម៉ុងហ្កោលីកុំទៅចិនល្អជាងបើមកវិញដាក់ខ្លួនឯងឯកា១៤ថ្ងៃ

លោកនាយករដ្ឋមន្រ្ដីកម្ពុជាដែលជាប្រមុខរដ្ឋាភិបាលដំបូងគេបង្អស់ធ្វើដំណើរទៅកាន់ប្រទេសចិនអំឡុងវីរុសកូរ៉ូណាផ្ទុះ នៅថ្ងៃទី០២មីនាលោកថាសកម្មភាពរបស់ប្រធានាធិបតី ម៉ុងហ្កោលីដែលធ្វើដំណើរទៅចិនដែលតែមកវិញហាក់ធ្វើឱ្យលោកងឿងឆ្ងល់ពីឥរិយាបថការទូតដែលដាក់ខ្លួនឯងនិងក្រុមគណៈប្រតិភូឱ្យនៅឯកា។

ឥរិយាបថនេះលោកនាយករដ្ឋមន្រ្ដីកម្ពុជាចោទសួរនិងឆ្លើយខ្លួនឯងនៅចំពោះមុខនិស្សិតអាស៊ីអឺរ៉ុបទទួលសញ្ញាបត្រថាមិនដឹងថាខុសឬត្រូវនោះទេ។ក៏ប៉ុន្ដែលោកបែរជាមានប្រសាសន៍បែបថាលោកមិនដឹងឥរិយាបទរបស់ប្រធា​នាធិបតី ម៉ុងហ្គោលី បន្ទាប់ពីទស្សនកិច្ចនៅប្រទេសចិនហើយ ដាក់ខ្លួនឯងនិងអ្នកអមដំណើរឲ្យនៅឯកោ១៤ថ្ងៃ ជាឥរិយាបទការទូតត្រឹមត្រូវ ឬអត់? តែលោកថាពេលលោកឃើញព័ត៌មានហ្នឹង លោកលាន់មាត់ថា “ស្រេច! បើអញ្ចឹងកុំទៅតែម្តងទៅ ល្អជាងទៅ។

លោកនាយករដ្ឋមន្រ្ដីជម្រាបថាលោកមិនទិតៀននឹងវិធីសាស្ត្ររបស់ប្រធានាធិបតី ម៉ុងហ្គោលីទេ តែលោកធ្លាប់ទៅហើយត្រឡប់មកវិញ គឺដាក់ខ្លួននៅជាមួយប្រពន្ធ។

តែយ៉ាងណាលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើសុំកុំឲ្យមានការរើសអើងចំពោះអ្នកដែលមានជំងឺនេះ ឬជំងឺនោះ ព្រោះតែការសង្ស័យមានមេរោគ COVID-19ដោយលោកនៅថ្ងៃនេះបាននិយាយពីការការពារដោយខ្លួនឯងលើផ្នែកអនាម័យផងដែរ។

គួរឱ្យដឹងថា ប្រធានាធិបតីម៉ុងហ្គោលី គឺជាមេដឹកនាំប្រទេសទីពីរហើយដែលហ៊ានទៅប្រទេសចិនអំឡុងផ្ទុះវីរុសកូរ៉ូណា។ម៉ុងហ្កោលីគឺជាប្រទេសជិតខាងចិនហើយក៏ជាប្រទេសដែលបិទព្រំដែននិងចិន បិតសាលារៀន និងទីសាធារណៈផ្សេងៗ។លោកប្រធានាធិបតីម៉ុងហ្កោលី Battulga Khaltmaaនិងមន្ត្រីរដ្ឋាភិបាលដទៃទៀត ត្រូវបានសម្រេចឲ្យស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃបន្ទាប់ពីលោក និងមន្ត្រីអមដំណើរទាំងអស់បានវិលត្រឡប់ពីដំណើរ​បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនដោយមកដល់ប្រទេសវិញនៅយប់ ថ្ងៃទី២៧កុម្ភៈបើទោះបីជាប្រទេសម៉ុងហ្កោលីគ្មាននរណាម្នាក់កើតជំងឺនេះក៏ដោយក្ដី៕

ដោយ៖ ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អតីតមេបក្សសង្រ្គោះជាតិរិះគន់ភាពយឹត​យ៉ាង​របស់រដ្ឋាភិបាលករណីជួយពលរដ្ឋនិងវិស័យ​ឯកជន​ខណៈ​រដ្ឋាភិបាល​អន្តរាគមន៍ជាថ្មីទៀត

(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញនូវសេចក្តីថ្លែងក[...]

ត្រាំដាក់ឱសានវាទ៣០ថ្ងៃនាំអាមេរិកចេញពីWHOបើអង្គការនេះមិនដកឥទ្ធិពលចិនចេញពីខ្លួនបាន

នៅខែមេសា លោកប្រធានាធិបតីដូណាល់ត្រាំ​បានបញ្ជាឱ[...]

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នីតិវិធីលើមន្រ្ដីតុលាការពុករលួយ

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត