loader

សម្ដេចហ៊ុនសែនលើកទឹកចិត្តម្ចាស់បំណុលរឹបអូសទ្រព្យកូនបំណុលបើដើរតាមលោកសមរង្ស៊ី

សម្តេច នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តប្រតិកម្មចំពោះមេដឹកនាំក្រុមប្រឆាំងនិងអ្នកវិភាគដែលបានរិះគន់ របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកក្នុងជីវភាព អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។

ក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានវាយបកខ្លាំងទៅលើក្រុមប្រឆាំងនៅក្រៅប្រទេសដែលដឹកនាំដោយលោកសមរង្ស៊ី។

សម្ដេចហ៊ុនសែនបានដៀលត្រឡប់ទៅអ្នករិះគន់លោក នៅក្រៅប្រទេស ប៉ុន្តែ លោកបានគំរាមថា កូនបំណុលណា ដើរតាមការអំពាវនាវ របស់អ្នកប្រឆាំងនោះ គឺសម្ដេចលើកទឹកចិត្តអោយម្ចាស់បំណុលរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលនោះ ។

——–ចាក់សំឡេង ហ៊ុនសែន-01———

សម្ដេចហ៊ុនសែន មិនបានថ្លែងចំពោះឈ្មោះ ក្រុមប្រឆាំង នោះទេ ប៉ុន្តែ លោកសមរង្ស៊ី ម្នាក់គត់ដែលទំនង ធ្វើអោយនាយករដ្ឋមន្ត្រីមានប្រតិកម្មដូចនេះ។

កាលពីប៉ុន្មានថ្ងៃមុននេះ លោកសមរង្ស៊ី បានថ្លែងក្នុងវេទិកា មួយដែលត្រូវបានបង្ហោះលើទំព័រហ្វេសបុករបស់លោក។

ក្នុងវេទិកានេះ លោកសមរង្ស៊ី ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ហើយ បច្ចប្បន្ន ជាប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ លោកបានថ្លែងថា ភាពយឹតយ៉ាង ឬ ការមិនជួយអើពើកូនបំណុល ជាពលរដ្ឋក្រីក្រ ជាប់បំណុលធនាគារ ដោយ ការបង្វិលសងការប្រាក់និងប្រាក់ដើមមិនទាន់ពេលលាព្រោះ មុខរបររបស់ពួកគាត់ជួបហានិភ័យដោយសារកូវិដ-១៩ គឺកូនបំណុលមិនបាច់បង់នោះទេ។

លោកសមរង្ស៊ី ទទូចថា ពលរដ្ឋដែលគ្មានលទ្ធភាព  គួរទុកចោល ការបង់សង ទៅម្ចាស់ធនាគារដែលលោកថា ទុកអោយរាជរដ្ឋាភិបាលចេញមុខមកទទួលខុសត្រូវ ជំនួសកូនបំណុល។

————លោកសមរង្ស៊ី————-

ប៉ុន្តែសម្រាប់ សម្ដេចនាយករដ្ឋមន្ត្រី ព្រមានថា បើ ពលរដ្ឋណា ឬក្រុមណា ធ្វើការអំពាវនាវរបស់ លោកសមរង្ស៊ី គឺជាទង្វើភេរវកម្មសេដ្ឋកិច្ចគឺត្រូវតែរងការចាប់ខ្លួន។

នៅពេលនិយាយដល់ ការវិភាគរបស់អ្នកវិភាគវិញ  សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងប្រតិកម្ម  ចំពោះការយល់ឃើញរបស់ បណ្ដិតអ្នកសិក្សាសង្គម ថា ជាអ្នកសិក្សាដែលចេះការវិភាគ។

———-សំឡេងហ៊ុនសែន-02

សម្ដេចនាយករដ្ឋមន្ត្រី មិនបានលើកឡើងអំពីឈ្មោះអ្នកវិភាគរូបនោះទេ។ ប៉ុន្តែ លោកបណ្ដិតមាស់នី ដែល សម្ដេចហ៊ុនសែន តែងតែប្រតិកម្ម  លោកបានផ្ដល់ការវិភាគ ជាមួយវិទ្យុមួយ កាលពីពេលថ្មីៗនេះថា ការផ្តល់ថវិការបស់រាជរដ្ឋាភិបាលចំពោះពលរដ្ឋដែលជួបការខ្វះខាតនេះ មានចំនួនតិចតួចណាស់ហើយ ក៏មានភាពយឹតយ៉ាវទៀតផង។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលថវិកានេះ ត្រូវចំណាយ ប្រមាណជា២៥លានដុល្លារ ក្នុងមួយខែ ដោយចាប់ពីខែមិថុនានេះ។

ក្នុងរយៈពេលកូវិដ ពលរដ្ឋដែលមានមុខរបរ ងាយគ្រោះថ្នាក់ដោយសារកូវិដ និង អ្នកហ្វេសបុក បានបង្ហោះ សារ និងរូបភាព ដែលពលរដ្ឋជួបផលវិបាក ក្នុងការរកប្រាក់ដើម្បី សងប្រាក់ទៅម្ចាស់បំណុល។ ពលរដ្ឋទទូចសុំអោយធនាគារជួយ បន្ថយការប្រាក់ ឬ ផ្អាកការសងថ្លៃដើម និងការប្រាក់មួយរយៈធំរហូត មុខរបររបស់ពួកគាត់ដំណើរការធម្មតាឡើងវិញ។ តែយ៉ាងណា រាជរដ្ឋាភិបាលក៏បានទំលាក់ គោលការណ៍និងសេចក្ដីសម្រេច ដោយការជួយផ្ដល់សាច់ប្រាកឥណទានដល់ធនាគារ ដើម្បី ជួយសម្រាលទុក្ខរបសកូនបំណុល ។ប៉ុន្តែ ក្រុមប្រឆាំងថា មិនមានភាពជាក់លាក់ប្រាកដប្រជានិងទាន់ពេលវេលានោះទេ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សំឡេងសហជីពនិងកម្មករ៖និយោជកមួយចំនួនឆ្លៀតឱកាសកូវីដបញ្ឈប់និងដាក់សម្ពាធឱ្យកម្មករលាលែងពីការងារ

កម្ពុជាដែលប្រឈមនឹងឥទ្ធិពលជំងឺកូវីដ១៩បានបង្កឱ្[...]

បញ្ហាប្រឈមរបស់ស្ត្រីកម្មករការងារផ្ទះក្នុងអំឡុង កូវីដ១៩

ខណៈវីរុសកូវីដ ១៩​ បានរីករាលដាលទូទាំងពិភពលោក ប[...]

គុណវិបត្តិនៃអំពើហិង្សា និងការផ្សះផ្សា

គុណវិបត្តិនៃអំពើហិង្សា និងការផ្សះផ្សា

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០

(ភ្នំពេញ)៖ ចំពោះពលរដ្ឋកម្ពុជាជាច្រើន ផ្ទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត