loader

សម្ដេចហ៊ុនសែនជួបមេដឹកនាំនៃប្រទេសជាមិត្តមុនកិច្ចប្រជុំកំពូលមេគង្គ-ឡាឆាង ចាប់ផ្ដើម

ភ្នំពេញ៖ មុនពេលកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ចាប់ផ្តើមនៅរសៀលថ្ងៃទី១០ ខែមករានេះ ដែល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាត្រូវមានជំនួបពិភាក្សាការងារជាមួយមេដឹកនាំ មកពីប្រទេសជិតខាងចំនួន៣ នៅវិមានសន្តិភាព។

មេដឹកនាំដែលនឹង​ជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃពុធនេះរួមមាននាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក ង្វៀន សួនហ៊្វុក ,លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីប្រទេសថៃ  និងអនុប្រធានាធិបតីប្រទេសភូមា លោក Myint Swe ។

សូមជម្រាបថា ប្រទេស​កម្ពុជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង  លើកទី២ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ ២០១៨។

ក្នុងកិច្ចប្រជុំកំពូលនេះ មានថ្នាក់ដឹកនាំរដ្ឋាភិបាល ឬប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេស នៅតាមដងទន្លេមេគង្គចំនួន៦ចូលរួម ដែលមានដូចជា ប្រទេសចិន វៀតណាម ឡាវ ភូមា ថៃ និងកម្ពុជា។

ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងធ្វើការពិភាក្សា លើបញ្ហាសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្ដោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងអស់៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

កសិករ​ ៖​ មាន់​រាប់រយ​ក្បាល​ងាប់​ជា​បន្ដបន្ទាប់​នៅ​ឃុំ​មួយ​ ខេត្តព្រៃវែង​ ខណៈ​អាជ្ញាធរ​មិន​បានដឹង​រឿង​នេះ​

សត្វ​មាន់​របស់​កសិករ​ ដែល​រស់នៅ​ក្នុង​ភូម​ព្រ[...]

កម្ពុជា​ នឹង​ចាប់ផ្ដើម​បញ្ជូន​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ ទៅ​ម៉ា​ឡេ​ជា​ថ្មី​ក្នុង​អំឡុង​ ខែមិថុនា​

រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ ពល​[...]

រដ្ឋាភិបាល​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​និង​ច្បាប់​ស្តី​ពី​សញ្ជាតិ​

​ភ្នំពេញ​៖​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត