loader

សម្ដេចទៀបាញ់៖ កម្ពុជាមានសន្តិភាពហើយ តែត្រូវជួយប្រទេសមួយចំនួនឱ្យសន្តិភាពដែរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ បង្ហាញជំហរក្នុងការជួយឱ្យប្រទេសនានាដែលកំពុងតែជួបវិបត្តិសង្គ្រាមឱ្យមានសន្តិភាពដូចកម្ពុជា តាមដែលកម្ពុជាអាចធ្វើទៅបាន។

ការថ្លែងបង្ហាញជំហរបែបនេះរបស់សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្វើឡើងក្នុងពេលសម្ដេច រួមជាមួយ លោក Hubert Staberhofer ទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជានៅមូលដ្ឋានកងទ័ពអាកាសពោចិនតុង ដែលធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជា។

ការទទួលកងទ័ពរក្សាសន្តិភាពកម្ពុជានេះ គឺនៅថ្ងៃទី ៥ វិច្ចិកានេះ ខណៈដែលបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្ដាល និងស៊ូដង់ខាងត្បូង។  

ឱកាសនោះ សម្តេច ទៀ បាញ់ លើកឡើងថា កម្ពុជា និងអង្គការសហប្រជាជាតិ ធ្វើការជាមួយគ្នាគ្រប់ពេលវេលាទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ពោលគឺកម្ពុជាតែងតែគាំទ្រនូវការសំណូមពរជានិច្ច ទៅតាមសមត្ថភាពរបស់ខ្លួនមានតាមការស្នើរបស់អង្គការនេះ។

សម្តេច ទៀ បាញ់ បានបន្តថាកម្ពុជា តែងតែគិតគូររៀបចំកម្លាំងរបស់ខ្លួន ដើម្បីចេញទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិច និងតំបន់មជ្ឈឹមបូព៌ា។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បញ្ជាក់ទៀតថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ នៅក្នុងប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា បាននឹងចូលរួមចំណែកដោយខិតខំធ្វើយ៉ាងណាជួយឱ្យប្រទេសដែលកំពុងតែមានសង្គ្រាមឆាប់ទទួលបានសុខសន្តិភាព តាមដែលកម្ពុជាអាចធ្វើទៅបាន។

កញ្ញា កុសល ម៉ាលីនដា មន្រ្ដីនាំពាក្យ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សា សន្ដិភាពបោសសំអាត​គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ កាលពីពេលថ្មីៗនេះ មានប្រសាសន៍ថា កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅចូលរួមបេកសកម្ម រក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០០៦។ បេកសកម្មនេះ គឺកម្ពុជា ត្រូវផ្លាស់ប្ដូរសមាសភាពជារៀងរាល់ឆ្នាំ ស្របទៅតាមការស្នើពីអង្គការសហប្រជាតិ។

កន្លងមក កងទ័ពមួកខៀវរបស់កម្ពុជា ធ្លាប់បានឈរជើងនៅប្រទេសចំនួន ០៥ ដែលមានដូចជា អាហ្វ្រឹកកណ្ដាល លីបង់ ម៉ាលី និងប្រទេសស៊ូដង់ខាងត្បូង។ គិតពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០១៨នេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅចូលរួមបេសកកម្មអង្គការសហប្រជាជាតិចំនួន ៥៥៧៩នាក់ ហើយក្នុងនោះ ២៦៧នាក់ជាស្រ្ដី។

ក្រសួងការពារជាតិកម្ពុជា បញ្ជូនកងវិស្វកម្មលេខ ៥៩៤ ចំនួន ២១៦នាក់ ដែលមាននារី ១០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្ដិភាព អង្គការសហប្រជាជាតិ UN នៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល។ ការបញ្ជូននេះធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ៕

អត្ថបទ៖ លោក​ សោម​ លាភ

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត