loader

សមាជិកភាពវេណេហ្ស៊ូអេឡាត្រូវបានព្យួរពីអង្គការOAS តាមសំណើរបស់អាមេរិក

ប្រទេសជាសមាជិកអង្គការរដ្ឋអាមេរិកហៅកាត់ថា OAS បានសម្រេចព្យួរសមាជិកភាពរបស់វេណេហ្សូអេឡាពីអង្គការនេះ ដែលជាការអនុម័តធ្វើតាមសំណើរបស់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសវេណេហ្ស៊ូអេឡា ដោយសារតែមិនទទួលស្គាល់លោក នីកូឡាស់ម៉ាឌូរ៉ូ ជាប្រធានាធិបតីចាប់ផ្ដើមបើកយុទ្ធនាការនៅពាសពេញប្រទេសអាមេរិកខាងត្បូងដើម្បីបណ្ដេញក្រុងការ៉ាកាស់ពីសម្ព័ន្ធភាពអង្គការរដ្ឋអាមេរិក (OAS) ។

តាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក The Washington Post លោកអនុប្រធានាធិបតីអាមេរិក Mike Pence បានថ្លែងសុរន្ទកថាទៅកាន់វេទិកានេះដោយ អំពាវនាវអោយព្យួរបេក្ខភាពប្រទេសវេណេហ្សូអេឡាចេញពីសម្ព័ន្ធភាពអង្គការរដ្ឋអាមេរិកឡាទីន។ លោក Mike Pence បានថែ្លងដូចនេះ ខណៈកិច្ចប្រជុំរបស់អង្គការនេះ កំពុងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារម្សិលមិញនេះ។

អង្គការរដ្ឋអាមេរិកឡាទីន មាន ២២ប្រទេស ក្នុងនោះ វេណេហ្ស៊ូអេឡាជាសមាជិកមួយរបស់អង្គការនេះ។

តាមប្រភព ដដែល ក្រុមរដ្ឋមន្ត្រីដែលបានចូលរួមប្រជុំបានអនុម័ត ដោយសំឡេង ១៩គាំទ្រ សំណើរបស់អាមេរិក។

លោកJorge Arreaza  រដ្ឋមន្ត្រីការបរទេស វេណេហ្សូអេឡា បានហៅអាមេរិកថា ជាសមាជិកមួយជ្រុលនិយម។

ក្រោយពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ២០ ឧសភា ប្រទេសចំនួន ១៤ នៃអង្គការនេះ បានប្រកាសរួមគ្នាកាត់បន្ថយកម្រិតការទូតជាមួយវេណេហ្ស៊ូអេឡា។

ប្រទេសទាំងនោះដែលដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានហៅជ័យជម្នះ របស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បានមកដោយភាពមិនស្របច្បាប់ ព្រោះការបោះឆ្នោតមិនឆ្លុះបញ្ចាំងនិងឆន្ទៈរបស់ប្រជាជន។

ក្រុមប្រទេសទាំងនោះបានទាមទារអោយមានការបោះឆ្នោតឡើងវិញ ហើយត្រូវមានវត្តមានរបស់មេដឹកនាំបក្សប្រឆាំងឡើងវិញ ។ តែបែបនេះក្ដី The Washington Post បានឱ្យដឹងថា លោកម៉ាឌូរ៉ូ និងរដ្ឋមន្រ្ដីការបរទេសរបស់លោកបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនិងការអនុម័តនេះ ដោយប្រកាសថា វេណេហ្ស៊ូអេឡា នឹងដកខ្លួនចេញពីសម្ព័ន្ធភាពនៃនៅរយៈពេល ២ឆ្នាំ ទៀត។​

អ្នកសង្កេតការណ៍ព្រមានថា ការព្យួរឬបណ្ដេញវេណេហ្សូអេឡាពីក្រុមសម្ព័ន្ធភាព គឺ រឿងនេះនឹងធ្វើអោយវេណេហ្សូអេឡាកាន់តែឯកាហើយនាំអោយរបបរបស់លោកម៉ាឌូរ៉ូកាន់តែគ្រោះថ្នាក់៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្មេងជាប់រូងភ្នំទាំង ១៣ នាក់នៅប្រទេសថៃ មានសំណាងបានហ្វឹកហាត់ជាមួយកំពូលកីឡាករ Zlatan Ibrahimović

បរទេស៖  ក្រុមកីឡាករវ័យក្មេង ១៣ នាក់ដែលត្រូវបា[...]

ប្រវត្តិលោកស្រី Gabriela Cuevas Barron ប្រធានសហភាពអន្តរសភាIPUដ៏ល្បី

លោកស្រី Gabriela Cuevas Barron ជាប្រធានសហភាពអ[...]

ប្រជាជនវេណេហ្សូអេឡាចង់ឃើញអាមេរិកបញ្ចប់របបលោកម៉ាឌូរ៉ូ 

ប្រជាជនវេណេហ្សូអេឡ បានភៀសខ្លួនជារៀងរាល់ថ្ងៃចេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត