loader

សមាគមអ្នកចិញ្ចឹមសត្វព្រមានថាការនំាជ្រូកចូលគ្មានការត្រួតពិនិត្យប៉ះពាល់ការចិញ្ចឹមជូ្រកក្នុងប្រទេស

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ការនំាចូលជ្រូកខុសច្បាប់ បើពុំនោះទេ កសិករដែលប្រកប របរចិញ្ចឹមសត្វជ្រូកនឹងបិទកសិដ្ឋានចិញ្ចឹមជ្រូករបស់ខ្លួនជាមិនខាន។ ការថ្លែងនេះធ្វើទ្បើងក្នុងសន្និសីទសារព័ត៌មានសង្កាត់វាលស្បូវ ស្តីពីការនំាជ្រូកចូលដោយអនាធិបតេយ្យពីប្រទេសជិតខាង និងផលប៉ះពាល់អ្នកចិញ្ចឹមជ្រូកដោយសារតម្លៃជ្រូករស់ធ្លាក់ចុះ។

ខណៈតម្លៃសត្វជ្រូករស់ធ្លាក់ចុះនៅលើទីផ្សារកម្ពុជានាឆ្នំា២០១៧នេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រួមជាមួយនឹងកសិករចិញ្ចឹមសត្វជ្រូកអះអាងថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមិនចាត់វិធានការតឹងរឹងចំពោះការហូរចូលជ្រូកខុសច្បាប់ពីប្រទេសជិតខាងមកកម្ពុជាទេនោះ កសិករនឹងប្រឈមការបិទកសិដ្ឋានការចិញ្ចឹមជ្រូកជាបន្តបន្ទាប់ជាក់ជាមិនខាន។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកទ្បើងថាបច្ចុប្បន្នការនំាចូលជ្រូកខុសច្បាប់ពីប្រទេសជិតខាងបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់កសិករ។

លោក ស្រ៊ុនពៅ បន្តថាការប៉ះពាល់នេះដោយសារតែតម្លៃជ្រូករស់នៅទីផ្សារកម្ពុជាមានតម្លៃទាប ដោយសារតែមានលំហូរជ្រូកខុសច្បាប់ច្រើនពីប្រទេសវៀតណាម។ ​

ប្រធាសនសមាគមរូបនេះសង្កត់ធ្ងន់ថាបើរាជរដ្ឋាភិបាលកម្ពុជាមិនរឹតតឹងច្បាប់ឱ្យបានតឹងរឹងទេនោះការចិញ្ចឹមជ្រូកកម្ពុជានឹងប្រឈមបិទទ្វាជាមិនខាន។

លោក ស្រ៊ុន ពៅ ៖«ការនំាចូលជ្រូកពីប្រទេសជិតខាងនេះគឺថាស្ថា   ប័នពាក់ព័ន្ធគាត់អត់យកចិត្តទុកដាក់ ឬក៏គាត់ចេះតែបណ្តែតបណ្តោយនំាឱ្យមានភាពសេរី    បើនៅតែធ្វើដូចសព្វថ្ងៃនេះខ្ញុំជឿជាក់ថាកសិករយើងនឹងបិទបណ្តើរហើយៗអញ្ចឹងដើម្បី ឱ្យកសិករស់គឺសូមឱ្យក្រសួងកសិកម្មជួយគំាទ្រ គាត់ត្រូវតែជួយធ្វើយ៉ាងម៉េចឱ្យអ្នកចិញ្ចឹមរឹងមំាទ្បើងវិញកុំឱ្យដួលរលំដូចសព្វ ថ្ងៃ»។

លោក ជេត ភិរម្យ អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកទ្បើងដែរថាកសិករបានជួបវិបត្តិតម្លៃជ្រូករស់គឺតំាងពីដើមឆ្នំា២០១៧ មកម្លេះ។ ការជួបវិបត្តិនេះដោយលោកអះអាងថាដោយសារការនំាជ្រូកចូលខុសច្បាប់មានការកើនទ្បើងបែបអនាធិបតេយ្យ ហើយថែមទាំងមានតម្លៃទាប ដែលធ្វើឱ្យប៉ះពាល់ដល់កសិករ។ លោក ជេត ភិរម្យ បញ្ជាក់ថាវិបត្តិទំាងនេះមិនប៉ះពាល់តែកសិករនោះទេ តែវានឹងប៉ះពាល់ដល់ភាគីពាក់ព័ន្ធទំាងអស់ផងដែរ។

តំណាងក្រុមហ៊ុនស៊ីភីកម្ពុជាដែលជាក្រុមហ៊ុនផ្គត់ផ្គង់សត្វជ្រូកនៅទីផ្សារកម្ពុជា លោក មុត  ពិសិដ្ឋ ក៏មានការព្រួយបារម្ភផងដែរពីការនំាជ្រូកចូលខុសច្បាប់ ដែលបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនរបស់លោក ក៏ដូចជាកសិករផងដែរ។

ការណ៍នេះលោកអំពាវនាវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការណ៍ជាបន្ទាន់ពីវិបត្តិនៃការនាំជ្រូកចូលខុសច្បាប់។

លោក មុត  ពិសិដ្ឋ ៖ «សំណូមពរឱ្យស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធសូមមេត្តាជួយទប់ស្កាត់នូវបញ្ហាដែលនំាចូលខុសច្បាប់ដើម្បីឱ្យតម្លៃនៅក្នុងស្រុកយើងបានកើនទ្បើងធ្វើឱ្យមានផលចំណេញទំាងក្រុមហ៊ុន និងកសិករទំាងអស់ »។

ជុំវិញរឿងនេះដែរ អ្នកស្រី សុត វណ្ឌី ជាកសិករចិញ្ចឹមជ្រូកមកពីស្រុកកៀនស្វាយ ខេត្តកណ្តាល លើកទ្បើងថា កាលពីឆ្នំា២០១៦ ការលក់ចេញសត្វជ្រូករស់មានតម្លៃគួរសម តែនៅឆ្នំា២០១៧នេះ ការលក់ចេញមានតម្លៃទាបដែលធ្វើឱ្យកសិករមួយចំនួនបានបិទ កសិដ្ឋានរបស់ខ្លួនជាបណ្តើរៗហើយ។ កសិករចិញ្ចឹមជ្រូករូបនេះគូសបញ្ជក់ដែរថាសម្រាប់អ្នកស្រីវិញក៏អាចប្រឈមការបិទទ្វារផងដែរប្រសិនបើតម្លៃជ្រូកនៅតែបន្តធ្លាក់ថ្លៃនោះ។

អ្នកស្រី សុត វណ្ឌី ៖ «ខ្ញុំអំពាវនាវដល់ក្រសួងដែលនំាចូលហ្នឹងសូមឱ្យកាត់បន្ថយតិចទៅ ព្រោះអីប្រជាពលរដ្ឋពិបាកណាស់មិនដឹងទៅស្រែកប្រាប់ពីណាទេរាល់ថ្ងៃនេះ ព្រោះអីដល់ដំណាក់កាលមួយឆ្នំាជាងហើយ ដែលគ្មានចំណូលតែម្តង ​បើនៅតែមួយឆ្នំាទៀតងាប់អត់មានដីកប់តែម្តងលក់ដីស៊ីហើយ »។

ចំណែកស្រ្តីកសិករមួយរូបទៀតមកពីខេត្តកណ្តាល គឺអ្នកស្រី មន ណារី ក៏ជួបវិបត្តិជ្រូកធ្លាក់ថ្លៃនេះដែរ។ ការណ៍នេះអ្នកស្រីស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវទប់ស្កាត់ការនំាជ្រូកខុសច្បាប់ឱ្យខាងតែបាន។

អ្នកស្រី មន ណារី៖ «អំពាវនាវទៅរាជរដ្ឋាភិបាលឱ្យជួយទប់ស្កាត់ជ្រូកនំាចូលពីវៀតណាមឱ្យកាត់បន្ថយឱ្យពួកខ្ញុំជាកសិករនេះ បានរស់ផងបើមិនអញ្ចឹងទេពួកខ្ញុំស្លាប់តែម្តងមិនអាចរស់តទៅទៀតទេ រាល់ថ្ងៃជិតដាច់ខ្យល់ហើយ នៅតែផ្ទឹកៗទេបើថានៅតែចឹងទេមានតែដាច់ខ្យល់ហើយ…» ។

ជុំវិញរឿងនេះវិទ្យុស្រ្តីមិនទាន់អាចសុំការឆ្លើយតបពីអ្នកនំាពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបាននៅទ្បើយនោះទេនៅថ្ងៃនេះ។

បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កសិករប្រមាណ ៥០ភាគរយ ទៅ ៦០រយ បានបោះបង់កសិដ្ឋានចិញ្ចឹមជ្រូកដោយសារកំណើនការនំាជ្រូកខុសច្បាប់ពីប្រទេសវៀតណាមមានការកើនទ្បើង។

តាមសមាគមដដែល ការនំាចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាមចូលមកទឹកដីកម្ពុជាមានប្រមាណ ១ពាន់ ៥០០ក្បាល ទៅ ១ពាន់ ៨០០ក្បាល ក្នុងមួយថ្ងៃៗ ខណៈកម្ពុជាខ្លួនឯងផ្គត់ផ្គង់សត្វជ្រូកនៅលើទីផ្សារទីកម្ពុជាមានប្រមាណ ៦ពាន់ក្បាលក្នុងមួយថ្ងៃៗ៕

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល”⁣ ដាក់សម្ពោធនៅថ្ងៃនេះ

ភ្នំពេញ៖ សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់[...]

គ.ជ.ប៖ អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យមុនថ្ងៃផុតកំណត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប[...]

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២២

សៀមរាម៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត