loader

សភា​សហភាព​អឺរ៉ុប​ប​ញ្ចូ​ន​បេសកជន​មក​ស្វែងរក​ការ​ពិត​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​

ភ្នំពេញ​៖​ សមាជិក​សភា​សហភាព​អឺរ៉ុប​ប្រកាស​អំពី​ការ​ធ្វើ​បេសក​កម្ម​ស្វែងរក​ការ​ពិត​នៅ​កម្ពុជា​រយៈពេល​១​ ស​ប្តា​ហ៍​ដែល​ចា​ប់​ផ្ដើម​ពី​ថ្ងៃ​ទី​៥​កក្កដា​នេះ​។ ​ការ​បញ្ជូន​ក្រុម​បេសកកម្ម​នេះ​ ​ស្រប​ពេល​កម្ពុជា​បញ្ជូន​បេស​កក​ជន​ពិសេសទៅ​​សហភាព​អឺរ៉ុប ​ដើម្បី​ស្នើ​ឱ្យ​បន្ត​ការ​ផ្ដល់​អនុគ្រោះ​ពន្ធ​​។​ ឆ្លើយ​តប​នឹង​បេសកជន​របស់​សភា​អឺរ៉ុប​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ស្វាគមន៍​ដែល​មក​កាន់​កម្ពុជា​ម្ដងទៀត​នេះ​។​

អតីតពលរដ្ឋបុរីកីឡាដែលទៅរស់នៅភ្នំបាត បានលើកមករាជធានីភ្នំពេញ សុំកិច្ចអន្តរាគមន៍រកដំណោះស្រាយជាថ្មី កាលពីពេលថ្មីៗនេះ។


​យោង​តាម​លិខិត​របស់​ក្រុម​សមាជិក​សភា​អឺរ៉ុប​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ៤​ ខែ​ កក្កដា​ នេះ​ បានអោយ​ដឹង​ថា​សភា​សហភាព​អឺរ៉ុប​បញ្ជូន​បេសកជន​មួយ​ក្រុម​មក​ស្វែងរក​ការ​ពិត​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

តាម​លិខិត​ដដែល​នេះ​ ក្រុម​ប្រតិភូ​ដែល​មក​កាន់​កម្ពុជា​ជា​ថ្មី​ម្ដងទៀត​ ធ្វើ​ឡើង​តាម​ការ​កំណត់​ក្នុង​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​ (EBA) ​ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ៥​ ដល់​ ១១​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​។​

​ខ្លឹមសារ​ដើម​៖«យើងកំពុងនិយាយយោងដល់បេសកម្មស្វែងរកការពិតនៅកម្ពុជាចាប់ពីថ្ងៃទី ៥ រហូតដល់​ថ្ងៃទី ១១ ខែ កក្កដា ដើម្បីវាយតម្លៃកម្ពុជាអំពីកាតព្វកិច្ចសិទ្ធិមនុស្សបញ្ជូលទៅ​ក្នុង​ការ​គោលការ​អនុគ្រោះ​ព័ន្ធ​​លើកលែង​តែអាវុធ(EBA)​ដែលប្រទេស​កម្ពុជាទទួល​បាន​ផល​ប្រយោជន៍​»។ 

​សហភាព​អឺរ៉ុប​កាលពី​អំឡុង​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧​ បាន​ពិចារណា​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់មុខ​ លើកលែងតែ​អាវុធ​ ឬ​ Everything​ but​ Arms​ ដើម្បី​ឆ្លើយ​ត​ចំពោះ​ស្ថានភាព​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

​ទោះបី​យ៉ាង​ កម្ពុជា​បាន​បញ្ជូន​បេសកជន​ពិសេស​ទៅ​បញ្ចុះ​ ប​ញ្ជូ​ល​សហភាព​អឺរ៉ុប ដើម្បី​កុំ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​។​

​ជុំវិញ​រឿង​នេះ​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​សមាជិក​សភា​សហភាព​អឺរ៉ុប​មក​ស្វែង​យល់​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​នយោបាយ​ពិតប្រាកដ​ ។​តែ​លោក​ សូមកុំ​ឲ្យ​មានការ​វាយតម្លៃ​លម្អៀង​ទៅ​រក​សំឡេង​ប្រឆាំង​។​ លោក​អះអាង​ថា​ កម្ពុជា​គ្មាន​ការ​រំលោភសិទ្ធិ​មនុស្ស​នោះ​ទេ​ ហើយ​ក៏​មាន​កម្តៅ​នយោបាយ​អ្វី​ដែរ​។​

​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ជាទី​ផ្សារ​នាំ​ចេញ​ធំ​បំផុត​នៃ​ផលិតផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែង​ជើង​។​ វិស័យ​នេះ​ផ្តល់​ការងារ​ដល់​កម្មករ​រោងចក្រ​ប្រមាណ​ជាង​ ៨០​ ម៉ឺន​នាក់​ហើយ​ភាគច្រើន​ជា​ស្ត្រី​។​

​កម្ពុជា​ជា​ប្រទេស​មួយ​ ក្នុង​ចំណោម​ប្រទេស​ ជា​ច្រើន​ ទៀត​ ស្ថិត​ក្នុង​ លក្ខខណ្ឌ​ អនុគ្រោះ​ បំផុត​ ដោយ​ការ​ផ្ដល់​ការ​រួច​ផុត​ពី​ការ​បង់ពន្ធ​តាម​រយៈ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​(EBA)​ ដែល​ត្រូវ​ចំណាយ​ ៦៧៦​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ។​ជាមួយ​គ្នា​នេះ​ បើ​តាម​ វិទ្យុ​សហរដ្ឋអាមេរិក​ VOA​ គឺ​អា​មេ​រិ​ក​មិន​យកពន្ធ​ពី​កម្ពុជា​ប្រមាណ​ ៤០០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​មួយ​ឆ្នាំៗ​ គឺ​ក្រោម​ក្រម​ខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP)៕

 

 

ព័ត៌មានទាក់ទង

បន្ទាប់ពីលើកលែងទោស ផលិតករភាពយន្តអូស្រ្តាលី លោក Jame Ricketson ត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជា

ក្រុងភ្នំពេញ៖ បន្ទាប់ពី ប្រមុខរដ្ឋស្តីទីតំណាង[...]

អ្នកនាំពាក្យCPPចាត់ទុកលោកសមរង្ស៊ីថាលាបពណ៌ សម្ដេច ហ៊ុន​ សែន ករណីខ្លាចលោកកឹមសុខាគ្រោះថ្នាក់

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម [...]

ក្រសួង​សុំ​ឱ្យ​គ្រឹះស្ថាន​ហស​គ្រាស​បង្កើត​កន្លែង​ហូប​អាហារ​សម្រាប់​កម្មករ​រោងចក្រ​

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត