loader

សភាអឺរ៉ុបប្រជុំអនុម័តវិធានការ១០ចំណុច ដើម្បីឱ្យកម្ពុជាបំពេញតាម

សភាអឺរ៉ុប៖ យោងតាមគេហទំព័ររបស់សហភាពអឺរ៉ុប និងហ្វេសប៊ុករបស់លោក មុត ចន្ថាមន្រ្ដីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលបានផ្សាយជាសាធារណៈ គឺសភាអឺរ៉ុបបានកំពុងប្រជុំគ្នានៅទីក្រុង Strasbourg ប្រទេសបារាំង នៅថ្ងៃទី១៤ កញ្ញានេះ ដោយផ្ដោតលើស្ថានការណ៍នយោបាយនិងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជាដែលក្នុងនោះសមាជិកសភាជជែកពិភាក្សាអំពីសេចក្ដីព្រាងច្បាប់លើវិធានការ១០ចំណុច តម្រូវឱ្យកម្ពុជាអនុវត្តតាម ។

សេចក្ដីស្នើច្បាប់ដែលសភាអឺរ៉ុបកំពុងពិភាក្សានេះរួមមាន៖

១.បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះសេរីភាពនៅកម្ពុជា ដែលប៉ះពាល់ទៅលើអ្នកនយោបាយប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងសកម្មជនសង្គម។

២.ថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាផ្នែកនយោបាយ។

៣.បង្ហាញការសោកស្ដាយចំពោះការចោទប្រកាន់បែបចរិតនយោបាយ ។

៤.ត្រូវដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ហើយត្រូវបញ្ឈប់ការគំរាមកំហែងសមាជិកសភាគណបក្សប្រឆាំង។

៥.ត្រូវដកហូតដីកាចាប់ខ្លួន និងទម្លាក់ចោលរាល់ការចោទ ប្រកាន់ទៅលើអតីតមេដឹកនាំគណបក្សប្រឆាំង គឺ លោក សម រង្ស៊ី ក៏ដូចជាដោះលែង និងទម្លាក់ចោលការចោទប្រកាន់ទៅ លើមន្រ្ដីគណបក្សប្រឆាំងដទៃទៀត រួមនិងមន្រ្ដីសិទ្ធិមនុស្ស ហើយត្រូវទម្លាក់ចោលការផ្ដន្ទាទោស ទៅលើសមាជិកសភា
លោក អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ រួមទាំងសកម្មជនដីធ្លី អ្នកស្រី ទេព វនី ។

៦.ជម្រុញទៅរដ្ឋាភិបាលកម្ពុជាត្រូវធានាឱ្យបាននូវសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេស ហើយត្រូវលុបចោល ការបង់ពន្ធរបស់កាសែត Cambodia daily និងអនុញ្ញាតឱ្យបើកការផ្សាយឡើងវិញនូវស្ថានីយ៍វិទ្យុមួយ ចំនួនដែលត្រូវបានបិទ ព្រមទាំងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI របស់អាមេរិកផងដែរ ។

៧.ត្រូវធានាឱ្យបាននូវដំណើរការយុត្ដិធម៌គ្រប់វិធានការទាំង អស់ដែលបានអនុវត្ត រួមទាំងសិទ្ធិក្នុងការប្ដឹឧទ្ធរណ៍ និងការ គោរពសេរីភាព បង្កើតសមាគម និងសេរីភាពក្នុងការបញ្ចេញ មតិ។

៨.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃប្រទេសកម្ពុជា ត្រូវធានាដល់អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ រួមទាំងកម្មករ និងអ្នកជាប់ឃុំ ឱ្យមានសិទ្ធិចុះឈ្មោះបោះឆ្នោត។

៩.ការបង្រ្កាបផ្នែកនយោបាយនាពេលចុងក្រោយនេះ គឺជាការធ្វើអោយប៉ះពាល់ដល់ការបោះឆ្នោតឆ្នាំ ២០១៨ខាងមុខនេះ ។ ក្នុងន័យនេះ សភាអឺរ៉ុបព្រមានជាមុនថា ភាពស្របច្បាប់នៃការបោះឆ្នោតនៅពេលខាងមុខអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងកម្ពុជា ។

១០.សេចក្ដីព្រាងច្បាប់ទាំង ១០ចំណុចនេះ ត្រូវបញ្ចូនទៅកាន់ក្រុមប្រឹក្សាអឺរុប ទៅកាន់គណៈកម្មការអឺរ៉ុប អនុប្រធានគណកម្មការ តំណាងជាន់ខ្ពស់នៃសភាអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ ទៅកាន់ការិយាល័យសកម្មភាពខាងក្រៅរបស់សហភាពអឺរុប ទៅកាន់ រដ្ឋាភិបាលនៃប្រទេសជាសមាជិក ទៅកាន់សភា ជាប្រទេសសមាជិក ហើយត្រូវបានបញ្ចូនវិធានការទាំង ១០ចំណុចនេះ ទៅកាន់រដ្ឋាភិបាល និងរដ្ឋសភាជាតិកម្ពុជា។

យ៉ាងនេះក្ដី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី កម្ពុជា លោក ផៃ ស៊ីផាន ដែលបាន ផ្ដល់បទសម្ភាសន៍ខ្លីមួយ ជាមួយវិទ្យុស្រ្តីនៅយប់ថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញានេះ ទាក់ទិន វិធានការទាំង ១០ចំណុច របស់សភាអឺរ៉ុបនេះ ថាសហភាពអឺរ៉ុប មិនត្រូវប្រើឥទិ្ធពលរបស់ខ្លួន បំពានលើអធិបតេយ្យភាពកម្ពុជានោះទេ។ លោក បន្តថា ករណីលោក កឹម សុខា និងអ្នកផ្សេងទៀត គឺជាសេចក្ដីសម្រេចរបស់តុលាការដែលលោកថា ជនក្បត់ជាតិ ដូចលោក កឹម សុខា គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយការចោទប្រកាន់សុទ្ធតែមាន ភស្តុតា គ្រប់គ្រាន់។

តែសូមជម្រាបថា បើតាមគេហទំព័ររបស់សហភាពអឺរ៉ុប គឺសេចក្ដីព្រាងច្បាប់លើ ១០ចំណុចនេះ បានកំពុងពិភាក្សាដោយសភាអឺរ៉ុប បន្ទាប់ពីប្រមុខការទូត និងជាអនុប្រធានសហភាពអឺរ៉ុបលោកស្រី Federica Mogherini បានថ្លែងហេតុនៅក្នុងកិច្ចប្រជុំសភារបស់ខ្លួន។ សហភាពអឺរ៉ុបមាន ២៧ប្រទេស។

សហភាពអឺរ៉ុបជាទីផ្សារធំទី១ សម្រាប់ទំនិញសំលៀកបំពាក់ និងស្បែកជើងពីកម្ពុជា ដែលទំហំពាណិជ្ជកម្មបានកើនជាង ៨៣ពាន់លានដុល្លារ៕

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន អំពាវនាវឱ្យបន្ថែមរយៈ​ពេលកិច្ចសន្យាការងារ លើសពីបីខែ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវ​ដល[...]

រំលឹកបណ្ដាំព្រះករុណាព្រះបាទនរោត្តម សីហនុឱ្យអ្នកនយោបាយចេះសាមគី្គគ្នា

នៅថ្ងៃ១៥ តុលា ឆ្នាំ ២០១៧នេះ ជា ខួប៥ឆ្នាំ នៃកា[...]

​​​កម្ពុជាសិក្សាពីចំណុចខ្វះខាតដើម្បី​ពង្រឹងពាណិជ្ជកម្ម​ហក់ចូលប្រទេសមានចំណូលធម្យមកម្រិត​ទាប

ក្នុង​ពិធី​បើកកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ភិបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត