en     km
en     km

សត្វ​ត្មាត​នៅ​កម្ពុជា​កំពុង​រង​គ្រោះ​ឈាន​ទៅ​រក​ការ​ផុត​ពូជ​

Share

​ភ្នំពេញ​៖​ សត្វ​ត្មាត​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​វិនាស​ផុត​ពូជ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ ខណៈ​ចំនួន​របស់​វា​បាន​ធ្លាក់​ចុះ​ ៥០​ភាគរយ​ គិត​ចាប់ពី​ឆ្នាំ​២០០០​មក​។​

សត្វ​ត្មាត​កម្ពុជា​ គិតដល់​ឆ្នាំ​២០១៧​ គឺ​មាន​តែ​ប្រមាណ​ ១២១​ក្បាល​តែ​ប៉ុណ្ណោះ​ ដែល​នេះ​ជា​ចំនួន​ដ៏​តិច​តូច​បំផុត​ក្នុង​រង្វង់​ ១៥​ឆ្នាំ​ចុង​ក្រោយ​ រាប់​ពី​ឆ្នាំ​ ២០០៣​មក​។​

​យោង​តាម​គេហទំព័រ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៤​ កញ្ញា​នេះ​ ឲ្យ​ដឹង​ថា​ កំណើន​ដ៏​ទាប​ នៃ​ពពួកសត្វ​ត្មាត​ដូចនេះ​ គឺ​ដោយសារ​តែ​ការ​បំពុល​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ដែល​ជា​កត្ដា​ជះ​ឥទ្ធិពល​អាក្រក់​បំផុត​ដល់ទី​ជម្រក​នៃ​ការ​ពង​កូន​ និង​កាត់​បន្ថយ​ប្រភេទ​សត្វ​ជា​ចំណីអាហារ​របស់​ពួក​ត្មាត​ ដែល​ជា​កត្ដា​ចម្បង​នៃ​ការ​គំរាមកំហែង​ដល់​អាយុជីវិត​របស់​សត្វ​ត្មាត​នៅ​កម្ពុជា​។​

​សត្វ​ត្មាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន​ ០៣​ប្រភេទ​ គឺ​ ត្មាតភ្លើង​ ត្មាត​ត្នោត​ និង​ត្មាត​ប្រផេះ​។​ សត្វ​ត្មាត​ទាំង​ ០៣​ប្រភេទ​នេះ​ គឺជា​ប្រភេទ​ដែល​ស្ថិត​ក្នុង​បញ្ជី​របស់​អង្គការ​ IUCN​ ជា​សត្វ​ត្មាត​ដែល​ជិត​ផុត​ពូជ​បំផុត​ នៅ​លើ​សាកលលោក​។​ តាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ ០៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ អង្គការ​នេះ​បាន​រក​ឃើញ​ថា​ មាន​សត្វ​ត្មាត​រហូត​ដល់​ ៣០​ក្បាល​បាន​ងាប់​ ដោយសារ​តែ​ពួក​វា​បាន​ទៅ​ស៊ី​សាកសព​ ដែល​ផ្ទុក​សារ​ធាត​ពុល​៕

Share

Image
Image
Image